Connect with us

ព័ត៌មានជាតិ

មានក្រុមហ៊ុនចំនួន១២ ចូលរួមដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ទាំង១១ របស់រដ្ឋបាលខណ្ឌ​ដូនពេញ

បានផុស

នៅ

​រដ្ឋបាល​ខណ្ឌដូនពេញ​ កាលពី​ព្រឹក​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០២១ បាន​បើក​ពិធី​ដេញថ្លៃ​គម្រោង​មូលនិធិ​អភិវឌ្ឍន៍​សង្កាត់​ទាំង​១១ ឆ្នាំ​២០២១ ក្រោម​អធិបតីភាពលោក សុខ ពេញ​វុ​ធ អភិបាលនៃ​គណៈ​អភិបាល​ខណ្ឌ​ដូនពេញ និង​ជា​តំណាងលោក កើត ឆែ អភិបាលរង នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ដែលមាន​ក្រុមហ៊ុន​សរុប​ចំនួន១២​ក្រុមហ៊ុន បាន​ចូលរួម​ដេញថ្លៃ​តាម​នីតិវិធី លើ​គម្រោង​មូលនិធិ​អភិវឌ្ឍន៍​សង្កាត់​ទាំង​១១ ឆ្នាំ​២០២១ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុខ ពេញ​វុ​ធ អភិបាលខណ្ឌ​ដូនពេញ​ បាន​មានប្រសាសន៍ថា ​ការដាក់​ឲ្យ​មានការ​ដេញថ្លៃ​គម្រោង​អភិវឌ្ឍន៍​សង្កាត់ នាពេលនេះ គឺ​ដើម្បី​ផ្តល់​លទ្ធភាព​ឲ្យ​រដ្ឋបាល​សង្កាត់ធ្វើការ​ជួសជុល កសាង និង​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​នានា ​ក្នុង​មូលដ្ឋាន​របស់ខ្លួន​ដែល​ខ្វះខាត ខូចខាត ឬ​ធ្វើ​ឲ្យ​មាន​សោភ័ណភាព និង​ដើម្បី​ធានា​ឲ្យ​មាន​តម្លាភាព​ក្នុងការ​ចំណាយ​ថវិកា​ថ្នាក់ក្រោម​ជាតិ ព្រមទាំង​បំពេញ​សេវា​តម្រូវការ​ចំ​ទិសដៅ​ដែល​ប្រជាពលរដ្ឋ​ចង់បាន ជាពិសេស​ធានាបាន​នូវ​ភាពល្អប្រសើរ​រាល់ពេល​អនុវត្ត​កិច្ចសន្យា​ជាមួយ​ភាគី​ក្រុមហ៊ុន​ទទួលបាន​ការដេញថ្លៃផងដែរ ៕

អត្ថបទ៖ ​រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម