ព័ត៌មានជាតិ
ក្រុមគ្រូពេទ្យចុះបាញ់ថ្នាំសម្លាប់មេរោគក្នុងវិទ្យាល័យសម្តេចឪ ដើម្បីត្រៀមឲ្យសិស្សចូលរៀនវិញ
បន្ទាប់ពីដឹកពលករដែលយកមកចត្តាឡីស័កនៅក្នុងវិទ្យាល័យសម្តេចឪ ទៅដាក់នៅមណ្ឌលធំ៣ នៅក្នុងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងក្រុមគ្រូពេទ្យមកពីមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ សហការណ៍ជាមួយសាស្ត្រាចារ្យវិទ្យាល័យសម្ដេចឪ បានចុះបាញ់ថ្នាំនិងធ្វើអនាម័យនិងរៀបចំសណ្តាប់ធ្នាប់ក្នុងថ្នាក់រៀននីមួយៗ ឲ្យស្អាតឡើងវិញដើម្បីឲ្យសិស្សទាំងអស់បានចូលរៀនធម្មតាឡើងវិញ។

លោកសាស្ត្រាចារ្យវិទ្យាល័យសម្ដេចឪម្នាក់បានប្រាប់ឲ្យដឹងថា ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ រដ្ឋាភិបាលតម្រូវឲ្យបើកសាលារៀនឡើងវិញក្នុងខេត្តទាំងអស់ ក្នុងនោះវិទ្យាល័យសម្តេចឪ មិនបានបើកឲ្យសិស្សចូលរៀនវិញទេ ដោយសារតែជាប់ដាក់ពលករចត្តាឡីស័កនៅក្នុងវិទ្យាល័យសម្តេចឪនេះ តែសិស្សដែលត្រូវប្រឡងយកទៅដាក់ឲ្យរៀននៅសាលាបឋមសិក្សា ហ៊ុនសែនសូភី សិស្សដែលនៅសល់ឲ្យរៀនតាមអនឡាញបន្ត។

សាស្ត្រាចារ្យបានបញ្ជាក់ឲ្យដឹងបន្តទៀតថា ក្រោយពីក្រុមគ្រូពេទ្យបាញ់ថ្នាំសម្លាប់មេរោគហើយដល់វេន ក្រុមគ្រូបង្រៀនធ្វើការសំអាតថ្នាក់រៀនវិញម្តង ព្រោះក្នុងបរិវេនជុំវិញសាលាពោរពេញទៅដោយសំរាមស្ទើរគ្រប់ច្រកល្ហក សំអាតយ៉ាងតិចក៏១អាទិត្យដែរដោយសារតែពលករមកសម្រាកធ្វើចត្តាឡីស័ក មិនចេះសំអាតបោះសំរាមចោលប៉ាតណាប៉ាតណី ។

លោកសាស្ត្រាចារ្យបានបញ្ជាក់ឲ្យដឹងទៀតថា ក្រោយពីសំអាតសំរាមនិងរៀបចំសណ្តាប់ធ្នាប់បានស្អាតក្នុងថ្នាក់រៀនអស់ហើយ សិស្សអាចចូលមករៀនវិញបាន តែតម្រូវឲ្យសិស្សលាងសម្អាតដៃនឹងទឹកសាប៊ូ និងទឹកលាងដៃអាល់កុល ជែល ពាក់ម៉ាស់ ឲ្យបានត្រឹមត្រូវគ្រប់គ្នាផងដែរ ដើម្បីបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ.១៩នេះបន្ត៕
អត្ថបទ៖ វ៉ាន់ ណាង


-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៤ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៧ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ៨ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
នយោបាយ៨ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអាជ្ញាធរមូលដ្ឋានចិន ព្រមានថា ហេតុការណ៍បាក់ភ្នំអាចកើតឡើងទៀត ដោយ«មិនអាចដឹងមុន»


