Connect with us

ព័ត៌មានជាតិ

សម្តេចតេជោមិនទាន់អនុញ្ញាតឱ្យបើកសាលាកម្រិតមតេយ្យនៅឡើយទេ​

បានផុស

នៅ

ប្រមុខ​រដ្ឋាភិបាល​ភិ​បាល​កម្ពុជា ​សម្តេច​តេ​ជោ​ ហ៊ុន សែន ​បានលើកឡើង​ថា ​សាលា​មតេយ្យ​សិក្សា​នៅ​មិន​ទាន់​អនុញ្ញាតឱ្យ​បើក​ដំណើរការ​នៅពេលនេះ​នៅឡើយ​ទេ ​ដោយសារ​កុមារ​អាយុ​ពី​៣​ទៅ​៤​ឆ្នាំ​នៅ​មិនទាន់​បាន​ចាក់​វ៉ាក់សាំង​នៅឡើយ​។​

មានប្រសាសន៍​នៅក្នុងពិធី​សម្ពោធ​អាគារ​ក្រសួង​រៀបចំ​ដែនដីនគរូបនីយកម្ម និង​សំណង់ នា​ព្រឹក​ថ្ងៃទី​០៨ ខែវិច្ឆិកា នេះ សម្ដេចនាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា «​ខ្ញុំ​សូម​ផ្តាំផ្ញើ​មតេយ្យ​កុំអាល​លឿន​ពេក ​ខ្ញុំ​ចង់​ឱ្យ​បើក​បឋម អនុវិទ្យាល័យ វិទ្យាល័យ មហាវិទ្យាល័យ​ និង​សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដោយសារ​គម្លាត​សុ​វត្តិភាព​»​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​តេ​ជោ​បាន​បន្តថា ការអនុញ្ញាតឱ្យ​បើក​ដំណើរការ​ដោយសារតែ​ពួកគេ​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩​រួចហើយ ​ពិសេស​កុមារ​អាយុ​៥​ឆ្នាំ​។ ​ចំណែក​កុមារ​អាយុ​ពី​៣​ទៅ​៤​ឆ្នាំ​នៅ​មិនទាន់បាន​ចាក់​វ៉ាក់សាំង​នៅឡើយ​ទេ​។ ​ដូច្នេះ​សូមកុំ​ប្រញាប់​បើក​លឿន​ពេក​។​

សម្តេច​តេ​ជោ​បាន​បន្តទៀតថា ​អត្រា​ឆ្លង​ជំងឺ​កូ​វីដ​១៩​បាន​ធ្លាក់ចុះ​ជា​បន្តបន្ទាប់​ធ្វើឱ្យ​យើង​បើក​សាលា​ឡើង​វិញ​ដោយមាន​សិស្ស​ប្រមាណ​៣​លាន​នាក់​ចូលរៀន​។​ មិនតែប៉ុណ្ណោះ​យើង​បាន​បើក​ប្រទេស​ឡើងវិញ​ផង​ដែរ ​ដោយសារ​បងប្អូន​ទទួលបាន​ការចាក់​វ៉ាក់សាំង​ ព្រោះថា​វ៉ាក់សាំង​ជួយសង្គ្រោះ​អាយុជីវិត​មនុស្ស​។​

សម្តេច​បាន​បន្ថែមថា « ប្រសិនបើ​បងប្អូន​មិន​ព្រម​ទទួល​ការចាក់​វ៉ាក់សាំង​ទេ​ច្បាស់​ណាស់​ថា​មកទល់ពេល​នេះ​បើក​ប្រទេស​អត់​រួច​ទេ​»​។​

យ៉ាងណាក៏ដោយ សម្តេច​តេ​ជោ​បាន​អះអាងថា​ពេល​បើក​ប្រទេស​ឡើងវិញ​ប្រជាពលរដ្ឋ​មានការ​រីករាយ​សប្បាយ​ចិត្ត​៕

អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម