Connect with us

ព័ត៌មានជាតិ

សង្វៀនបញ្ជល់មាន់ និងអាប៉ោង ស្រុកលំផាត់ លេងមិនខ្លាចឆ្លងជំងឺកូវីដ-១៩ ចូលសហគមន៍

បានផុស

នៅ

ខេត្តរតនគិរី៖ តាមសេចក្តីរាយការណ៍ និងជួយបង្ហាញផ្លូវពីប្រជាពលរដ្ឋផងនោះ ក្រុមអ្នកសារព័ត៌មានបានទៅដល់ទីតាំងបញ្ជល់មាន់ភ្នាល់ដាក់លុយ និងលេងបាញ់អាប៉ោងដាក់លុយ ត្រង់ចំណុចក្នុងចម្ការចន្ទីមួយកន្លែង ស្ថិតនៅក្នុងភូមិកាឡែង ឃុំកាឡែង ស្រុកលំផាត់ ខេត្តរតនគិរីពិតប្រាកដមែន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពពីសមត្ថកិច្ចសូមមិនបញ្ចេញឈ្មោះបានបញ្ជាក់ថា ម្ចាស់ទីតាំងជល់មាន់ខាងលើនេះឈ្មោះ គឿន ភេទប្រុស និងមានបេក្ខពួកមួយចំនួនទៀតដែលបង្កើតឱ្យមានបនល្បែងជល់មាន់ខុសច្បាប់នេះ។

ប្រជាពលរដ្ឋលើកឡើងថា មន្ត្រីមូលដ្ឋានមួយចំនួន គឺជាមន្ត្រីគ្រាប់ល្ពៅ ឬហៅបានថា ជាមន្ត្រីជើង១០ ដែលធ្វើឱ្យប្រជាពលរដ្ឋគ្មានភាពកក់ក្តៅ ដោយពួកគាត់លើកជាសំណួរថា ឯណាទៅភូមិ-ឃុំមានសុវត្ថិភាពទាំង៩ ចំណុច បើរស់នៅពោរពេញទៅដោយការភ័យខ្លាច ជំងឺឆ្លងកូវីត-១៩ ផង ឥឡូវមកភ័យព្រួយរឿងអសន្តិសុខ សង្គមខ្លាចមានចោរលួចឆក់ប្លន់ទៀត។

លោក ក្លុល ថើង អធិការនគរបាលស្រុកលំផាត់ បានឱ្យ កម្ពុជាថ្មី ដឹងតាមប្រព័ន្ធតេឡេក្រាមថា កន្លងមកលោកបានចុះទៅទីតាំងជល់មាន់នេះដែរ ប៉ុន្តែមានអ្នកចាំយាមមើលផ្លូវ គ្រាន់តែឃើញឡានសារ៉ែន ក៏នាំគ្នាំបែកហ្វូងអស់ទៅហើយ។

លោកមានប្រសាសន៍ថា៖ “បើឃើញលេងនៅកន្លែងណា រាយការណ៍ប្រាប់ខ្ញុំ ខ្ញុំនឹងចាត់ឱ្យកម្លាំងចុះទៅបង្ក្រាប មិនឱ្យមានល្បែងស៉ីសងនេះតទៅទៀតទេ”។

ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តរតនគិរី សង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា លោក ញ៉ែម សំអឿន ដែលទើបតែឡើងកាន់មុខតំណែងជាចៅហ្វាយខេត្តរតនគិរី ប្រាកដជាមើលថែប្រជាពលរដ្ឋបានល្អជាក់ជាមិនខានឡើយ៕

អត្ថបទ៖ អ៊ុច សាវុធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៤ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម