សន្តិសុខសង្គម
លោកអភិបាលស្រុកនាំកម្លាំងចុះទៅបង្ក្រាបល្បែងជល់មាន់ ប៉ុន្តែអ្នកញៀនល្បែងបានដឹងខ្លួនមុនរត់បាត់អស់
រតនគិរី ៖ ក្រុមអ្នកញៀនល្បែងជល់មាន់ជាច្រើននាក់ បាននាំគ្នារត់បាតជើងសព្រាតពេញកណ្តាលចម្ការស្វាយចន្ទី ខណៈអាជ្ញាធរស្រុកអូរជុំលួចឆ្មក់ទៅបង្ក្រាបល្បែងជល់មាន់លួចលាក់ដោយខុសច្បាប់នេះ។

ប្រតិបត្តិការចុះបង្ក្រាបល្បែងជល់មាន់លួចលាក់មួយកន្លែងនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិគោក ឃុំល្អក់ ស្រុកអូរជុំ ដោយក្រុមអ្នកញៀនល្បែងបើកលេងនៅកណ្ដាលចម្ការស្វាយចន្ទីរបស់ប្រជាពលរដ្ឋ។

លោក យ័ន រតនា អភិបាលរងស្រុកអូរជុំ បានឲ្យដឹងថា បន្ទាប់ពីមានសេចក្តីរាយការណ៍ទៅលោកអភិបាលស្រុកថា មានគេលេងល្បែងជល់មាន់នៅទីតាំងខាងលើភ្លាមនោះ លោក គៀង តុលា អភិបាលស្រុកអូរជុំនិងលោកអភិបាលរងស្រុក បានដឹកនាំកម្លាំងអធិការនគរបាលស្រុកចុះទៅទីតាំងលេងល្បែងជល់មាន់ ពេលទៅដល់ទីតាំងល្បែងជល់មាន់ ស្រាប់តែក្រុមអ្នកញៀនល្បែងទាំងនោះដូចជាបានដឹងខ្លួនជាមុន នាំគ្នារត់គេចខ្លួនបាត់ស្រមោលអស់។

លោក យ័ន រតនា អភិបាលរងស្រុកបន្តថា ម្ចាស់ទីតាំងលេងល្បែងជល់មាន់បានរៀបចំអ្នកយាមមើលផ្លូវ បានល្អ មិនឲ្យមនុស្សចម្លែកណាចូលទៅខាងក្នុងបានឡើយ ហើយផ្លូវចូលទៅទីតាំងជល់មាន់នោះមានផ្លូវខ្វែងខ្វាត់ច្រើន ពង្វាងដានអ្នកទៅរកល្បែងជល់មាន់នោះមិនឲ្យឃើញ។ ទាល់តែអ្នកលេងល្បែងជល់មាន់ទើបពួកគេបានដឹង ងាយស្រួលពួកគេនិងនាំគ្នារត់បានឆាប់រហ័ស និងទាន់ពេលវេលាទៀតផង។

លោកថា សមត្ថកិច្ចនគរបាលបានចុះទៅដល់ មានតែបង្គោលសម្រាប់ដាក់ព័ន្ធស័ង្កសី ឃើញស្គុតរុំខ្នាយមាន់សំបកកំប៉ុងទឹកសុទ្ធនៅពេញក្រោមដើមចន្ទី ខណៈអភិបាលស្រុកនិងលោកអធិការបានពិនិត្យនៅទីតាំងនោះ។

ហើយលោកអភិបាលស្រុកបានឲ្យលោកអធិការតាមដានមើលអំពីសកម្មភាពក្រុមអ្នកញៀនល្បែងជល់មាន់នៅតែលេងបន្តទៀត លោកនិងចាប់បង្ក្រាបឲ្យខានតែបាន៕
ដោយ ៖ វុទ្ធឦសាន




-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


