Connect with us

ព័ត៌មានជាតិ

តុលាការចេញដីកាចាប់ខ្លួនឧកញ៉ា លី សាយឃាង ​​

បានផុស

នៅ

លោក សេង លាង ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី៨ ខែ​វិច្ឆិកា ឆ្នាំ​២០២១ បានចេញ​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន​លោក​ឧកញ៉ា លី សាយ​ឃាង ក្រោម​ការចោទប្រកាន់​ពីបទ « បទ​រំលោភ​លើ​ទំនុកចិត្ត និង​បទ​បរិហារកេរ្ដិ៍​ជា​សាធារណៈ ។​

នេះ​បើ​យោងតាម​ដីកា​បង្គាប់​អោយ​នាំខ្លួន​លេខ ១០៩២«​ធ​»​ច​ដន ចុះ​ថ្ងៃទី០៨​ ខែវិច្ឆិកា ឆ្នាំ​២០២១ របស់​លោក សេង លាង ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​យោងតាម​សំណុំរឿង​ស៊ើបសួរ​លេខ ៣៦៥០ ចុះ​ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ​២០២១ ដែល​ទាក់ទង​នឹង​ជន​ត្រូវ​ចោទ​ឈ្មោះ លី សាយ​ឃាង ភេទ​ប្រុស អាយុ៥៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ពាណិជ្ជករ កាន់​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​លេខ ០១០២០៤៤៨៨ មាន​ទីលំនៅ​ផ្ទះ​លេខ​៥៣, ផ្លូវ​លេខ​១៨៤ សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​នឹង​ករណីរំលោភ​លើ​ទំនុកចិត្ត និង​បរិហារកេរ្ដិ៍​ជា​សាធារណៈ ប្រព្រឹត្ត​នៅ​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ​, សង្កាត់​និមិត្ត និង​សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពី​អំឡុង​ឆ្នាំ២០១៨ និង​អំឡុង​ឆ្នាំ២០១៩ បទល្មើស​ដែលមាន​ចែង​ឱ្យ​ផ្តន្ទាទោស​តាម​មាត្រា ៣៩១ មាត្រា ៣៩២ និង​មាត្រា ៣០៥ នៃ​ក្រមព្រហ្មទណ្ឌ​។​

ហេតុដូច្នេះ ដើម្បី​ធានា​ដល់​ការ​ស៊ើបសួរ​ឱ្យបាន​ពេញលេញ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បង្គាប់​ឲ្យ​នាំខ្លួន​ជន​ត្រូវ​ចោទ​ឈ្មោះ លី សាយ​ឃាង មក​ចំពោះ​ចៅក្រម​ស៊ើបសួរ​ ដើម្បី​ធ្វើការ​សាកសួរ​បំភ្លឺ​ការពិត និងបង្គាប់​មក​កងកម្លាំង​សាធារណៈ ឲ្យ​ចាប់ និង​នាំខ្លួន​ឈ្មោះ​ខាងលើនេះ​មក​ប្រគល់ជូនសាលាដំបូង​រាជធានី​ភ្នំពេញ ឲ្យ​បាន​មុន​ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ​២០២១ ដើម្បី​ចាត់ការ​តាម​នីតិវិធី ។​

ពាក់ព័ន្ធ​ការ​ករណី​ចៅក្រម​តុលា​ការចេញ​ដីកា​បង្គាប់​អោយ​នាំខ្លួន​ឧកញ៉ា​ដែល​ធ្លាប់មាន​កេ​រ្ត៍​ឈ្មោះ​បោះ​សម្លេង​រូបនេះ បើ​យោងតាម​ប្រភព​ដែល​ស្និទ្ធ​នឹង​ជនជាប់ចោទ​បានអោយដឹង​ថា ខណៈ​នេះ​លោកឧកញ៉ា លី សាយ​ឃាង មិន​ស្ថិតនៅ​ក្នុងប្រទេស​កម្ពុជា​ទេ ៕

អត្ថបទ៖ មករា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម