Connect with us

ព័ត៌មានជាតិ

រដ្ឋសភា នឹងបើកកិច្ចប្រជុំដើម្បីបោះឆ្នោតផ្តល់ទំនុកចិត្តលើបេក្ខជនជំនួសឯកឧត្តម ងួន ញ៉ិល នៅថ្ងៃទី២៥ ខាងមុខ

បានផុស

នៅ

​លោក ឡេង ប៉េងឡុង អគ្គលេខាធិការ និង​ជា​អ្នកនាំពាក្យ​រដ្ឋសភា​បាន​ថ្លែងប្រាប់«​កម្ពុជា​ថ្មី» ​នៅ​ព្រឹកថ្ងៃទី​១១ ខែវិច្ឆិកា នេះ​ថា ជា​នីតិវិធី​នៅក្នុង​ការជ្រើសរើស​បេក្ខភាព​អនុប្រធានរដ្ឋសភា​នេះ ជាដំបូង​គឺ​រដ្ឋសភា​ត្រូវ​ទទួល​សំណើ​ពី​គណបក្ស ដើម្បី​ដាក់បេក្ខភាព​សិន ហើយ​នៅពេល​គណបក្ស​ដាក់សំណើរ​មក រដ្ឋសភា នឹង​បោះឆ្នោត​ដល់​ទំនុកចិត្ត​។​

លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​ហ្នឹង​ជា​សំណើ​របស់​គណបក្ស គណបក្ស​ដាក់​មក គណបក្ស​លោក​ស្នើ​មក​ហើយ សមាជិករដ្ឋសភា​នឹង​បោះឆ្នោត​ផ្ដល់​ទំនុកចិត្ត ពីព្រោះ​ប្រធានអនុប្រធាន​សភា ទាល់តែ​រដ្ឋសភា​ទាំងមូល​បោះឆ្នោត តែងតាំង​”​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឡេង ប៉េងឡុង បានបញ្ជាក់​ទៀតថា គណៈអចិន្ត្រៃយ៍ នឹង​បើក​កិច្ចប្រជុំដើម្បី​ពិនិត្យ​សម្រេច​លើ​សំណើ​រដាក់​បេក្ខជន​អនុប្រធានរដ្ឋសភា​ជំនួសឯកឧត្តម ងួន ញ៉ិល នៅ​ថ្ងៃទី​២២ ខែវិច្ឆិកា ហើយ​នៅ​ថ្ងៃទី​២៥ ខែវិច្ឆិកា រដ្ឋសភា នឹង​បើក​កិច្ចប្រជុំពេញអង្គ ដើម្បី​បោះឆ្នោត​ផ្តល់​ទំនុកចិត្ត​។​

សូមបញ្ជាក់ថា ឯកឧត្តម​កិត្តិ​នីតិកោសល​បណ្ឌិត ងួន ញិ​ល អនុប្រធាន​ទី​១ នៃ​រដ្ឋសភា បានទទួល​មរណភាព​ដោយ​រោគាពាធ នៅវេលា​ម៉ោង​១០និង​៣០ នាទី​ព្រឹក​ថ្ងៃទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ​គេហដ្ឋាន​របស់គាត់ នៅ​សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ​។ ឯកឧត្តម ងួន ញិ​ល ទទួលមរណភាព​ក្នុង​អាយុ​៧៩​ឆ្នាំ ហើយ​សព​តម្កល់​នៅ​គេហដ្ឋាន ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម