ព័ត៌មានជាតិ
មនុស្សជាង៣ពាន់នាក់ មកពិនិត្យបញ្ជីឈ្មោះបោះឆ្នោតថ្មីនៅកោះកុង
ប្រជាពលរដ្ឋចំនួន៣,១០១នាក់ នៅខេត្តកោះកុង បានអញ្ជើញមកត្រួតពិនិត្យ និងចុះឈ្មោះបោះឆ្នោតសម្រាប់ឆ្នាំ២០២១នេះ បើតាមប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តនៅសល់តែ១៦ភាគរយទៀតទេ នឹងសម្រេចតាមតួលេខប៉ាន់ស្មានរបស់ខ្លួន។
លទ្ធផលបណ្តោះអាសន្នបង្ហាញថា ពលរដ្ឋប្រុសស្រី ក្មេងចាស់ប្រមាណ៣,១០១នាក់ ស្មើនឹង៨៤ភាគរយហើយដែលមកកាន់សាលាឃុំសង្កាត់ ដើម្បីពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីទៅការផ្សព្វផ្សាយរបស់គជប។

រសៀលថ្ងៃទី១០ ខែវិច្ឆិកា ម្សិលមិញនេះ លោក សេង នេង ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកោះកុងឱ្យដឹងថា រយៈពេល២៨ថ្ងៃនៃដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ ពលរដ្ឋក្នុងចំនួនច្រើនផុលផុសមកបំពេញកាតព្វកិច្ចរបស់ពួកគេរៀងៗខ្លួននៅតាមការិយាល័យដែលបានកំណត់ទុក។
លោក សេង នេង បន្ថែមដែរថា ក្នុងចំណោមនោះ ក៏មានអ្នកផ្ទេរចូលពីក្រៅមូលដ្ឋានចំនួន១.២៣២នាក់ និងអ្នកប្តូរការិយាល័យក្នុងឃុំសង្កាត់ចំនួន១០៥នាក់។ អ្នកដែលត្រូវលុបចេញពីបញ្ជីឈ្មោះមានសរុប១.១៨១នាក់ រួមមាន៖ អ្នកស្លាប់ អ្នកដកសិទ្ធិ ផ្លាស់ចេញ និងប្តូរការិយាល័យក្នុងឃុំសង្កាត់ជាដើម។

តាមការវាយតម្លៃបឋមរបស់លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត កត់សម្ភាល់ថា បាតុភាពនៃដំណើរការពិនិត្យ និងចុះបញ្ជីឈ្មោះបោះឆ្នោតថ្មីអំឡុង២៨ថ្ងៃមក គឺបានប្រព្រឹត្តដោយរលូនជោគជ័យនឹងអ្វីជាតួលេខប៉ាន់ស្មានទុកមុន ដូច្នេះនៅសេសសល់តែ១៦ភាគរយទៀតប៉ុណ្ណោះទេ។
តួលេខប្រមាណទុករបស់មន្ត្រីបម្រើដល់ការងារបោះឆ្នោតមានជិត៤ពាន់នាក់នឹងធ្វើបច្ចុប្បន្នភាពថ្មី។ និយាយពីកិច្ចសហការរវាងអ្នកបច្ចេកទេស និងអាជ្ញាធរពាក់ព័ន្ធវិញ ក៏រួមគ្នាបម្រើការងារប្រកបដោយប្រសិទ្ធិភាពផងដែរទាំងខាងលក្ខណៈបច្ចេកទេស ក៏ដូចជាសន្តិសុខសណ្តាប់ធ្នាប់។

ខេត្តកោះកុង មានការិយាល័យចុះឈ្មោះបោះឆ្នោតតាមឃុំសង្កាត់ចំនួន២៩ការិយាល័យ និងមន្ត្រីបុគ្គលិកបម្រើដល់ការងារស្នូរនេះសរុប១០៦នាក់។ ជាក់ស្តែង ១៩ថ្ងៃទៀតទេ ដំណើរការត្រួតពិនិត្យបញ្ចីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២១ នឹងត្រូវបិទបញ្ចប់ហើយ។
គិតមកទល់ម៉ោងនេះនៅមិនទាន់មានការតវ៉ាណាមួយដែរពីបណ្តាគណបក្សនយោបាយឬអ្នកសង្កេតការណ៍។ បញ្ហាប្រឈមខ្លាំងគឺមានភ្លៀងខ្យល់ធ្លាក់ច្រើន រីឯបញ្ហាសេវាអីនធឺណេតសម្រាប់បញ្ចូនទិន្នន័យយឺតយ៉ាវ ខណៈតំបន់ឆ្ងាយដាច់ស្រយោលពីប្រជុំជន៕
អត្ថបទ៖ សិរីវឌ្ឍនៈ

-
កីឡា៦ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ៩ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ៨ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ៩ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអាជ្ញាធរមូលដ្ឋានចិន ព្រមានថា ហេតុការណ៍បាក់ភ្នំអាចកើតឡើងទៀត ដោយ«មិនអាចដឹងមុន»


