ព័ត៌មានជាតិ
កម្ពុជាមានសមត្ថភាពធ្វើតេស្ត រកជំងឺកូវីដ-១៩ ជាង១ម៉ឺនតេស្តក្នុង១ថ្ងៃ
បច្ចុប្បន្ននេះកម្ពុជាមានមន្ទីរពិសោធន៍សម្រាប់បម្រើការធ្វើតេស្តសំណាកនៅតាមរាជធានី ខេត្ត ចំនួន១៦ និងមានសមត្ថភាពអាចធ្វើតេស្តចន្លោះពី ៧.០០០-៨.០០០ តេស្តក្នុងមួយថ្ងៃ។ ក្នុងករណីមានការផ្ទុះឆ្លងរាលដាលក្នុងទ្រង់ទ្រាយធំមន្ទីរពិសោធន៍ទាំងនេះ អាចមានលទ្ធភាពធ្វើតេស្តបានដល់ ១០០០០-១២០០០តេស្តក្នុងមួយថ្ងៃ។
យោងតាមសៀវភៅយុទ្ធសាស្ដ្រស្ដីពី «ការរស់នៅតាមបែបគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ១៩»របស់រាជរដ្ឋាភិបាលដែលបានដាក់ឲ្យប្រើប្រាស់ថ្មីៗនេះបានឱ្យដឹងថា គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១សមត្ថភាពនៃការធ្វើតេស្តបញ្ជាក់វិជ្ជមានមេរោគកូវីដ-១៩ (PCR)ត្រូវបានបង្កើនឡើងទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងការប្រើប្រាស់តេស្តរហ័សរកអង់ទីហ្សែនមេរោគកូវីដ-១៩ ទូលំទូលាយនៅក្នុងវិស័យសាធារណៈ និងឯកជន ។

យោងតាមសៀវភៅយុទ្ធសាស្ដ្រដដែលនោះបានបន្តថា ចំនួនមន្ទីរពិសោធន៍សម្រាប់បម្រើការធ្វើតេស្តសំណាកមានទីតាំងសរុបចំនួន១៦រាជធានី ខេត្ត និងមានសមត្ថភាពអាចធ្វើតេស្តចន្លោះពី ៧.០០០-៨.០០០ តេស្តក្នុងមួយថ្ងៃ ក្នុងករណីមានការផ្ទុះឆ្លងរាលដាលក្នុងទ្រង់ទ្រាយធំ មន្ទីរពិសោធន៍ទាំងនេះអាចមានលទ្ធភាពធ្វើតេស្តុបានដល់ ១០០០០-១២០០០ តេស្តក្នុងមួយថ្ងៃ ដែលនេះមិនទាន់រាប់បញ្ចូលនូវមន្ទីរពិសោធន៍ខ្នាតតូចនៅទូទាំងប្រទេស និងផ្នែកឯកជនផង ។
មន្ទីរពិសោធន៍នៅរាជធានីភ្នំពេញ មានចំនួន០៥ ទីតាំង៖ ១.វិទ្យាស្ថានជាតិសុខភាព សាធារណៈ, ២. វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា, ៣.មន្ទីរពិសោធន៍នៃមជ្ឈរួមណ្ឌលជាតិផ្ដល់ឈាម, ៤. មន្ទីរពិសោធន៍នៃមន្ទីរពេទ្យព្រះកេតុមាលា និង៥.មន្ទីរពិសោធន៍នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ។
ចំណែកមន្ទីរពិសោធន៍នៅតាមបណ្តាខេត្ត មានចំនួន ០២. ទីតាំង៖ ១, ខេត្តប៉ៃលិន និង២, ខេត្តពោធិ៍សាត់ ។ រីឯបណ្តាញមណ្ឌលចត្តាឡីស័កត្រូវបានពង្រីកនៅតាមរាជធានី-ខេត្ត ជាពិសេសនៅតាមបណ្តាខេត្តនៅជាប់ព្រំដែនភាគខាងលិចរួមជាមួយនឹងការពង្រីកទីតាំងចត្តាឡីស័កក្នុងវិស័យឯកជនដូចជានៅតាមសណ្ឋាគារដើមនិងបណ្តាញនៃការធ្វើចត្តាឡីស័កតាមលំនៅឋាន ។

ចំណែកមន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ មានចំនួន ៧៩កន្លែងនិងមណ្ឌលព្យាបាលជំងឺកូវីដ-១៩មានចំនួន ១៤៥ កន្លែង ដោយមានគ្រែកម្រិតស្រាល៤៣,៧៦៤គ្រែក្នុងនោះគ្រែ នៅមន្ទីរពេទ្យ/មណ្ឌលព្យាបាលមិនមែនជាសាលារៀនមានចំនួន ២៧.៧៩៤ គ្រែ និងជាសាលារៀន មានចំនួន ១.៥៩៧០គ្រែនិងគ្រែដែលត្រូវ បានត្រៀមបំរុងទុកចំនួន ១៣.១៧៩ គ្រែ ។ គ្រែសង្គ្រោះបន្ទាន់កម្រិតធ្ងន់ ICU មានចំនួនសរុប១,៦២៦គ្រែនៅមន្ទីរពេទ្យ/មណ្ឌល ព្យាបាលរដ្ឋ និងគ្រែដែលត្រូវបានត្រៀមបំរុងទុកមានចំនួន ៧០២ គ្រែ ។គ្រែទំនេរនៅសល់សរុប៥២,៩៦% ក្នុងនោះ គ្រែធម្មតានៅសល់ ៥២,៩២% និង គ្រ ICU នៅសល់៥៤,៥០%។
ជាមួយគ្នានេះដែរបានត្រៀមបំរុងសម្ភារៈ-បរិក្ខារចាំបាច់នានាសម្រាប់ករណីមានការផ្ទុះឆ្លងរាលដាល ក្នុងទ្រង់ទ្រាយធំ ដូចជាម៉ាស៊ីនលិតអុកស៊ីហ្សែន, ឧបករណ៍តេស្ត, ឱសថ, ឧបករណ៍ការពារខ្លួន(PPE)ជាដើម ។ចំណែកគ្រូពេទ្យ បុគ្គលិកបំរើការងារ នៅមន្ទីរពេទ្យ និងមណ្ឌលព្យាបាលមានចំនួន ២១,០១៩ នាក់ ក្នុងនោះរួមមាន៖ វេជ្ជបណ្ឌិតឯកទេសវេជ្ជបណ្ឌិត ១,៤៨៦នាក់, លានុប្បដ្ឋាក/ឆ្មប និងបុគ្គលិកជំនាញសុខាភិបាលផ្សេងទៀត ៤,៥៧៧នាក់មន្ត្រី-បុគ្គលិកសុខាភិបាលដទៃទៀត ៦,០៦៣នាក់ ។ គ្រូពេទ្យ-បុគ្គលិក ប្រមាណ៣.០០០នាក់ បានត្រៀមបំរុងទុកសម្រាប់ករណី មានការផ្ទុះឆ្លងរាលដាលក្នុងទ្រង់ទ្រាយធំ ។

សៀវភៅយុទ្ធសាស្ដ្រស្ដីពី «ការរស់នៅតាមបែបគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូវីដ១៩»នេះ មានកំរាស់៣៦ទំព័រ ដែលមានគោលបំណងគ្រប់គ្រងហានិភ័យក្នុងសុខភាពសាធារណៈ ឲ្យនៅទាបបំផុត ជាពិសេសការធ្លាក់ខ្លួនឈឺ និងការបាត់បង់ជីវិត ខណៈដែលសកម្មភាពសង្គម-សេដ្ឋកិច្ចនៅក្នុងប្រទេស គ្រប់ផ្នែក-គ្រប់វិស័យត្រូវបានចាប់ផ្ដើមបើកដំណើរការពេញលេញឡើងវិញជាបណ្ដើរៗ។
ដើម្បីសម្រេចបានគោលបំណងនេះយុទ្ធសាស្ដ្របានកំណត់នូវគោលដៅចំនួន៣ រួមមាន៖ទី១៖ ការពារអាយុជីវិត និងការពារសុវត្ថិភាពក្នុងការរស់នៅ និងក្នុងការចូលរួមរបស់ប្រជាពលរដ្ឋគ្រប់រូបនៅក្នុងសកម្មភាពសង្គម-សេដ្ឋកិច្ច។ទី២៖ ពង្រឹងសមត្ថភាពស្នូលនៃប្រព័ន្ធសុខាភិបាលដើម្បីបង្ការ និងគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ១៩ផងនិងផ្ដល់សេវាសុខាភិបាលជាសារវ័ន្ដជាប្រចាំផងនិងទី៣៖ រក្សាកិច្ចដំណើរការឡើងវិញនៃសកម្មភាព-សេដ្ឋកិច្ច ប្រកបដោយសុវត្ថិភាព និងនិរន្ដរភាព៕
អត្ថបទ៖ សំអឿន
-
កីឡា១២ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១៥ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៤ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ១៥ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


