ព័ត៌មានជាតិ
បំប៉នសមត្ថភាពមន្ត្រីតាមបែបភ្លៀងរលឹមដល់មន្ត្រីប្រតិបត្តិថ្នាក់ខេត្ត និងស្រុកក្រុងខណ្ឌជាង១០០នាក់ដើម្បីប្រសិទ្ធភាពការងារ
ភ្នំពេញ ៖ ដើម្បីប្រសិទ្ធភាពការងារកាន់តែប្រសើរឡើងនោះក្រសួងសង្គមកិច្ចបានបន្តបំប៉នសមត្ថភាពមន្ត្រីតាមបែបភ្លៀងរលឹម ដល់មន្ត្រីប្រតិបត្តិថ្នាក់ខេត្តចំនួន ១៦នាក់ និងមន្ត្រីការិយាល័យសុខុមា លភាពសង្គម និងសង្គមកិច្ច ក្រុង ស្រុក ខណ្ឌ ចំនួន ១០៥ នាក់ ក្នុងខេត្តចំនួន៤ បន្ថែមទៀតរួមមាន កំពង់ធំ កំពង់ស្ពឺ កណ្តាល និងកំពត បានទទួលវគ្គបណ្តុះបណ្តាលរយៈពេល២ថ្ងៃ គឺថ្ងៃ ច័ន្ទ-អង្គារ៍ ១១-១២កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រី ស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២១។
លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខុមាលភាពសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានថ្លែងថា ការបំពាក់បំប៉ននោះធ្វើឡើងដើម្បីបន្តវគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់រាជធានី ខេត្ត ប្រតិបត្តិខេត្ត ក្រុង ស្រុក ខណ្ឌ ក្នុងការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ តាមរយៈការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងបច្ចេកវិទ្យាព័ត៌មានវិទ្យា ដែលរៀបចំឡើងដោយក្រសួងសង្គម កិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងអនុគណៈកម្មាធិការជំនួយសង្គម និងអង្គការយូនីសេហ្វប្រចាំនៅកម្ពុជា។

លោក ឈួរ សុបញ្ញាបានថ្លែងបន្ថែមថា វគ្គបណ្តុះបណ្តាល ស្តីពី “ការប្រើប្រាស់កម្មវិធី App និងតាប្លែតសម្រាប់តាមដានត្រួតពិនិត្យ និងវាយតម្លៃ” ក្នុងគោលបំណងផ្តល់ការយល់ដឹង និងជំនាញ ដើម្បីពង្រឹងសមត្ថភាពក្នុងការ ផ្តល់វគ្គបណ្តុះបណ្តាល និងការអនុវត្តនៃការតាមដានត្រួតពិនិត្យនិងវាយតម្លៃ និងយល់ដឹងពីរបៀបនៃការប្រើប្រាស់កម្មវិធី Appថ្មី របស់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះនិងកុមារអាយុក្រោម២ឆ្នាំ ជូនដល់មន្ត្រីបង្គោលថ្នាក់រាជធានីខេត្ត ដើម្បីបណ្តុះបណ្តាលបន្តជូនទៅជនបង្គោលឃុំសង្កាត់ និងការជួយគាំទ្រក្នុងការតាមដាន ត្រួតពិនិត្យ និងគាំទ្រការអនុវត្ត កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ប្រកបដោយប្រសិទ្ធផល និងប្រសិទ្ធភាពខ្ពស់ស្របតាមក្របខណ្ឌជាតិគោលនយោបាយគពារសង្គម ២០១៦- ២០២៥។
សូមបញ្ជាក់ថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ គឺជាកម្មវិធីអន្តរាគមន៍មួយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរួមចំណែកជួយដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ដែលរស់នៅក្នុងគ្រួសារក្រីក្រ ដើម្បីជួយឲ្យពួកគាត់ទទួលបានថវិកា សម្រាលបន្ទុកក្នុងគ្រួសារដែលមានជីវភាពខ្វះខាត។ ស្ថានភាពនៃជំងឺកូវីដ-១៩ នៅតែបន្តវិវឌ្ឍន៍ខ្លួនគួរឲ្យព្រួយបារម្ភ តាមរយៈការបំប្លែងខ្លួនថ្មី នៃវីរុសកូវីដ-១៩។

ជាក់ស្តែងចាប់ពីមានការរីករាលដាលជំងឺកូវីដ-១៩ មកដល់ ពេលនេះ កម្ពុជាបានគ្រប់គ្រងសភាពការណ៍ជំងឺកូវីដ-១៩ ប្រកបដោយ ប្រសិទ្ធភាព។ ជាការពិតប្រទេសមួយចំនួន រួមទាំងប្រទេសកម្ពុជា បាននឹងកំពុងពន្លឿនការចាក់វ៉ាក់សុំាងបង្ការជំងឺ កូវីដ-១៩ ជូនប្រជាពលរដ្ឋរបស់ខ្លួន ក្នុងគោលដៅត្រៀមខ្លួនបើកប្រទេស ក៏ដូចជាទ្រទ្រង់សេដ្ឋកិច្ចឡើងវិញ។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល បានកំពុងខិតខំប្រឹងប្រែងអនុវត្តយុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងទទួលបាននូវវឌ្ឍនភាពគួរឲ្យកត់សម្គាល់ ដោយអនុលោមតាមអភិក្រម ផ្ការីក សំដៅបង្កើតនូវភាពសាំសង្គម-សេដ្ឋកិច្ច នៅត្រឹមឆ្នាំ២០២១។
បើទោះបីជាកម្មវិធីខាងលើមានការអនុវត្តទៅដោយរលូនក៏ដោយ ក៏បញ្ហាប្រឈមនៅតែមានកើតមានឡើង ចំពោះអ្នកទទួលបន្ទុកកម្មវិធីនៅថ្នាក់រាជធានី ខេត្ត ជាមួយឃុំ សង្កាត់ និងមូលដ្ឋានសុខាភិបាលសាធារណៈ ទាមទារ អោយមានការត្រួតពិនិត្យ និងវាយតម្លៃកម្មវិធី ដើម្បីវាស់ស្ទង់អំពីការវិវឌ្ឍន៍រីកចម្រើនក្រោយពេលពួកគាត់ទទួលការឧបត្ថម្ភនេះ៕
ដោយ ៖ វិមាន


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ