ព័ត៌មានជាតិ
ផ្ទះជិត៥០០ខ្នង និងស្រូវជាច្រើនហិកតា នៅស្រុកមោងឫស្សី កំពុងរងការគំរាមកំហែងពីជំនន់ទឹកភ្លៀងស្រុករុក្ខគិរី
បើតាមការអះអាងរបស់មន្ត្រីជំនាញនៃសាលាស្រុកមោងឫស្សី បានឲ្យដឹងនៅព្រឹកថ្ងៃទី១៦ខែវិច្ឆិកានេះថា ក្រោយពីជំនន់ទឹកភ្លៀងបានជន់លិចនៅស្រុករុក្ខគីរី ដែលជាតំបន់ទំនាបប៉ែកខាងលើនៃស្រុកមោងឫស្សី លំហូរទឹក ត្រូវបានហូរចាក់ចូលស្ទឹងដូនទ្រីហៅស្ទឹងមោងឫស្សី ទើបបង្កឲ្យមានការជន់លិចលំនៅក្នុងភូមិសាស្ត្រស្រុកមោងឬស្សីមួយចំនួនតែម្តង។

បើតាមរបាយការណ៍បឋមពីសមត្ថកិច្ចបង្ហាញថា ផ្ទះពលរដ្ឋជិត៥០០ខ្នងរួមទាំងដំណាំស្រូវជាច្រើនហិកតាទៀត កំពុងគំរាមកំហែងដោយសារជំនន់ទឹកភ្លៀង ហូរស្រុងពីស្រុករុក្ខគីរី។ជាមួយគ្នានេះដែរ អាជ្ញាធរស្រុកមោងឬស្សីបានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី១៦ខែវិច្ឆិកានេះថា រយៈពេលប៉ុន្មានថ្ងៃមកនេះ ភូមិសាស្ត្រមួយចំនួននៅក្នុងស្រុកមោងឬស្សី បានរងការជន់លិចពិសេសលំនៅឋានផ្លូវថ្នល់ និងដំណាំស្រូវជាច្រើនហិកតារបស់ប្រជាកសិករបានរងផលប៉ះពាល់យ៉ាងដំណំ។


ប្រភពខាងលើបន្តថា ជំនន់ទឹកភ្លៀងទាំងក្នុងមូលដ្ឋានស្រុកមោងឬស្សី និងមួយចំណែកធំទៀតបានហូរស្រុងចាក់មកពីតំបន់ទំនាបរបស់ស្រុករុក្ខគីរី បាននិងកំពុងគំរាមកំហែងដល់ប្រជាពលរដ្ឋសរុបចំនួន៥ភូមិរួមមាន ភូមិជ្រៃ១ ជ្រៃ២ ម្រះព្រៅ ភូមិទូលតាថុន និងភូមិជ្រៃជើងផងដែរ របស់ឃុំជ្រៃស្រុកមោងឬស្សី ស្មើប្រមាណ៤៥០ខ្នងផ្ទះរងការប៉ះពាល់។ក្ នុងនោះផ្លូវថ្នល់ដីក្រហមចំនួន៥៤០០ម៉ែត្រ ផ្លូវក្រាលកៅស៊ូចំនួន៣០០០ម៉ែត្រ និងដំណាំស្រូវប៉ះពាល់ចំនួន៦៦០ហិតាទៀត ដែលប្រឈមនឹងការខូចខាតក្រោយទឹកបានស្រកចុះជាធម្មតាវិញ៕



អត្ថបទ៖ សៅ សារិទ្ធ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


