ព័ត៌មានជាតិ
មិនឆ្ងាយពីក្រុងភ្នំពេញ ខេត្តកំពង់ស្ពឺមានតំបន់ទេសចរ ១៨ កន្លែង
ខេត្តកំពង់ស្ពឺមានចម្ងាយប្រហែល ៥០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ មានតំបន់ទេសចរណ៍ធម្មជាតិជាច្រើនកន្លែង។
បើតាមមន្រ្តីមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺបានឲ្យកម្ពុជាថ្មីដឹងថា នៅខេត្តកំពង់ស្ពឺមានតំបន់ទេសចរណ៍សរុប ១៨ កន្លែង។ នៅមួយរយៈចុងក្រោយនេះក្រៅពីតំបន់ទេសចរណ៍មានស្រាប់ ភ្ញៀវទេសចរក្នុងស្រុកបានសម្រុកទៅលេងនៅតំបន់ខ្នងផ្សារ ក្រោយមានការផ្សព្វផ្សាយនិងល្បីតៗគ្នា។

ខ្នងផ្សារជាតំបន់ព្រៃភ្នំដ៏ធំមួយស្ថិតនៅក្នុងភូមិតាំងបំពង តំបន់រលាក់កងជើង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ មានទីតាំងប្រសព្វខេត្តចំនួនបីគឺ កោះកុង កំពង់ស្ពឺ និងពោធិ៍សាត់ ខ្នងផ្សារ ជាតំបន់មួយដែលសំបូរទៅព្រៃឈើក្រាស់ ជ្រលងភ្នំខ្ពស់ៗ វាលស្រល់ដ៏ស្រស់ស្អាត និងសំបូរទៅដោយសត្វព្រៃកម្រជាច្រើនប្រភេទ។
បើតាមមន្ទីរទេសចរណ៍ខេត្ត រមណីយដ្ឋានទេសចរណ៍ទាំង ១៨ កន្លែងនៅខេត្តកំពង់ស្ពឺមានឈ្មោះដូចជា៖
-រមណីយដ្ឋានអំពែភ្នំ
-រមណីយដ្ឋាន គីរីរម្យក្រោម (អូររំចត)
-រមណីយដ្ឋាន ផាគរីសត
-រមណីយដ្ឋានកសិទេសចរណ៍ ម៉ុង ឬទ្ធីសែនជ័យ
-រមណីយដ្ឋានកសិទេសចរណ៍ ភ្នំស្លឹកបុស្សស្លែង
-រមណីយដ្ឋានកសិទេសចរណ៍ទឹកធ្លាក់ចំការក្រូច
-រមណីយដ្ឋានបុរាណវិទ្យាភ្នំចាស់
-រមណីយដ្ឋានបុរាណវិទ្យាភ្នំព្រះ
-រមណីយដ្ឋានប្រវត្តិសាស្ត្រតេទឹកពុះ
-សហគមន៍អេ-កូទេសចរណ៍ទឹកធ្លាក់ចំបក់
-សហគមន៍ទេសចរណ៍គោកមានទី (ជ្រាវ)
-សហគមន៍ទេសចរណ៍រងបំពង់ (ខ្នងផ្សារ)
-សហគមន៍រស្មីសាមគ្គី (ល្ហឹម)
-សហគមន៍ស្រែកិនឧិរ៉ាល់
-សហគមន៍ព្រៃឈើនិងសត្វព្រៃប្រើបីមិន
-សហគមន៍ទេសចរណ៍ទំនប់ស្លា
-កីឡាដ្ឋានវាយកូនហ្គោល
-ឧទ្យានជាតិសុរាម្រឹតគីរីរម្យ និងមានតំបន់គោលដៅទេសចរណជាច្រើនកន្លែងទៀត៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


