ព័ត៌មានជាតិ
ពលរដ្ឋភូមិហាងខូបាន នៅតែព្យាយាមរក្សាមុខរបរដុតក្រឡានលក់ប្រចាំថ្ងៃ ទោះជួបវិបត្តិកូវីដ១៩
ប្រជាពលរដ្ឋភូមិហាងខូបាន សង្កាត់សាមគ្គី ក្រុងខេត្តស្ទឹងត្រែងនៅតែព្យាយាមប្រកបមុខរបរដុតក្រឡានលក់ប្រចាំថ្ងៃ ដើម្បីកែប្រែជីវភាពរស់នៅ ពិសេសដើម្បីថែរក្សាភូមិមួយផលិតផលមួយ ស្របតាមគោលការណ៍របស់គណៈកម្មាធិការស្តារ និងអភិវឌ្ឍន៍វិស័យកសិកម្ម។

លោក ជា ម៉ាលី ចៅសង្កាត់សាមគ្គីក្រុងស្ទឹងត្រែងបានឱ្យដឹងថា រូបលោកបានបំផុសឱ្យប្រជាពលរដ្ឋនៅភូមិនេះ បង្កើតមុខរបរដុតក្រឡានលក់ ព្រោះវាស្រួលជាងការចុះទូកទៅធ្វើនេសាទ ដែលជួបហានិភ័យខ្ពស់ នៅតាមដងទន្លេមេគង្គ ហើយយើងក៍មានផលិតផលមួយប្រចាំភូមិបន្ថែមទៀត ក្រៅពីការដាំបន្លែរលក់ប្រចាំថ្ងៃ។
ចៅសង្កាត់រូបនេះរំឭកថា កាលពីដើមមក ចាស់ទុំនៅភូមិនេះតែងតែនាំគ្នាដុតក្រឡានបរិភោគ ក្រោយពេលប្រមូលផល ហើយតំណរតមកកូនចៅបានចាប់យកមុខរបរនេះ ធ្វើជាអាជីពបានលក់ជូនភ្ញៀវទេសចរដែលបានមកលេងកម្សាន្តនៅពេលថ្ងៃឈប់សម្រាកក្នុងពិធីបុណ្យផ្សេងៗ ហើយប្រជាជាពលរដ្ឋខ្លះក៍មានជីវភាពសមរម្យដោយសារមុខរបរដុតក្រឡាននេះដែរ។

អ្នកប្រកបរបរដុតក្រឡានក្នុងភូមិហាងខូបាន លោកស្រី ថែន ខាំអូន បានគាំទ្រចំពោះគំនិតផ្តួចផ្តើមនេះ ព្រោះមុខរបរនេះគ្រួសារនីមួយៗ បានធ្វើជាង ១៥ ឆ្នាំមកហើយ ព្រោះជាមុខរបរ សុចរិត មិនធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គម ហើយអាចរកប្រាក់បានងាយស្រួលជាងការធ្វើចំណាកស្រុក ដែលនាំឲ្យចាញ់បោកមេខ្យល់ ឫថៅកែធ្វើបាប។
លោកស្រី អះអាងថា ចំពោះរបរនេះលោកស្រី នឹងជួយបំផុសពលរដ្ឋនៅក្នុងភូមិនេះឲ្យនាំគ្នាដុតក្រឡានឲ្យបានច្រើនគ្រួសារ ដើម្បីរកប្រាក់ចំណូលបន្ថែមសម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ តែឆ្នាំនេះពិបាកលក់ជាងឆ្នាំកន្លងមក។

លោក ផុន ថន ប្រកបរបរលក់ដុតក្រឡាននេះដែរបានបញ្ជាក់ថា បញ្ហានេះលោកធ្លាប់សំណូមពរទៅអាជ្ញាធរ ឬគណកម្មការផ្សារឱ្យជួយរៀបចំឱ្យមានកន្លែងលក់ដូរឱ្យបានត្រឹមត្រូវចៀសវាងកុំឲ្យបងប្អូនដាក់តាំងលក់នៅរាយប៉ាយតាមដងផ្លូវដែលធ្វើឲ្យប៉ះពាល់ផ្នែកចរាចរណ៍ហើយអតិថិជនក៍មករកមិនឃើញ។
លោកបន្តថា រយៈពេលពីរឆ្នាំមកកន្លងមកនេះដោយសារតែរងផលប៉ះពាល់ពីជំងឺកូវីដ១៩ ធ្វើឱ្យពួកគាត់កាត់បន្ថការផលិត។

ការប្រកបមុខរបរនេះក៍អាចបង្ហាញពីការចូលរួម ថែរក្សានូវប្រពៃណី ដែលបន្សល់ទុកពីដូនតាផងដែរ ដូចជាការដុតក្រឡាន ការដាល់អំបុក និងការបែនបុកស្រួវថ្មី យកអង្ករសំរូបដាំបាយបរិភោគនៅពេលច្រូតកាត់ស្រូវថ្មីជាដើម៕
អត្ថបទ៖ ងិនលីម
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


