ព័ត៌មានជាតិ
៣ថ្ងៃ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក ខេត្តកែបទទួលបានភ្ញៀវទេសចរជិត ៨ម៉ឺននាក់
ក្នុងរយៈពេល ៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ គិតចាប់ពីថ្ងៃទី ១៨ រហូតដល់ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២១ មានអ្នកទេសចរជាតិ និងបរទេសទៅលេងកម្សាន្ត នៅរមណីយដ្ឋាននានា នៅខេត្តកែបចំនួន ៧៥,៨៦៨នាក់ និងភ្ញៀវបរទេសចំនួន ៦៦៧នាក់។ នេះជាតួលេខសរុប ដែលទទួលបានពីរដ្ឋបាលខេត្តកែប កាលពីល្ងាចថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២១។
របាយការណ៍ បានបញ្ជាក់ដែរ ថា ក្នុងរយៈពេល ៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ តាមបណ្តាភូមិសាស្ត្រខេត្តកែប ពិតជាមានស្ថានភាពល្អ ដោយអាជ្ញាធរនិងសមត្ថកិច្ច បានរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ និងរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ បានល្អប្រសើរ គ្មានករណីកើតឡើង គួរឲ្យកត់សម្គាល់ឡើយ។
សូមជម្រាបថា បើទោះជាក្នុងព្រះរាជពិធីបុណ្យអំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ ឆ្នាំនេះ មានអ្នកទេសចរ ធ្វើដំណើរតាមរថយន្តចូលមកកាន់ខេត្តកែប មានចំនួន ៩,១៣៩គ្រឿង ដែលជាតួលេខកើនឡើងជាងឆ្នាំមុន ប៉ុន្តែតម្លៃភាស៊ីចំណតរថយន្ត មិនមានការឡើងថ្លៃនោះទេ។
ជាមួយគ្នានេះ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ រយៈពេល ៣ថ្ងៃ គេឃើញវត្តមានលោក សោម ពិសិដ្ឋ អភិបាលខេត្តកែប និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ក៏ដូចជាវត្តមានលោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្ត បានដឹកនាំកម្លាំងដើម្បីរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយ នៅតាមដងផ្លូវ គ្រប់ភូមិសាស្ត្រខេត្ត ពិសេសការរៀបចំសណ្តាប់ធ្នាប់នៅតាមមាត់ឆ្នេរ ចាប់ពីផ្សារក្តាម រហូតដល់ឆ្នេរលេងទឹក ដែលលទ្ធផលកិច្ចប្រតិបត្តិការនេះ ធ្វើឲ្យភូមិសាស្ត្រខេត្តកែបទាំងមូល មានលក្ខណៈល្អប្រសើរ គឺគ្មានបទល្មើសកើតឡើង គួរឲ្យកត់សម្គាល់នោះឡើយ៕
អត្ថបទ៖ សេង ណារិទ្ធ






-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស