ព័ត៌មានជាតិ
ពលរដ្ឋចូលទទួលទានតាមអាហារដ្ឋានឡើងវិញជំនួសការវេចខ្ចប់ពេលដំណើរកម្សាន្ត
ទេសចរមានការប្រែប្រួលខ្លះ បើធៀបនឹងពេលកន្លងមក ដោយក្នុងនោះភ្ញៀវទេសចរមួយចំនួនបានងាកមកប្រើប្រាស់សេវារបស់មូលដ្ឋានអាជីវកម្ម ដូចជាការស្នាក់នៅសណ្ឋាគារលំដាប់ផ្កាយ និងសណ្ឋាគារធម្មតា ផ្ទះសំណាក់ ដែលបានធ្វើឲ្យអត្រាកក់បន្ទប់ស្នាក់នៅតាមខេត្តគោលដៅទេសចរណ៍សំខាន់ៗមានកម្រិតខ្ពស់ និងការចូលទទួលទានអាហារដោយផ្ទាល់នៅតាមបណ្តាអាហារដ្ឋាន និងភោជនីយដ្ឋានក៏មានការកើនឡើង ខណៈដែលនាពេលកន្លងមកពួកគាត់ច្រើនតែត្រៀមសម្ភារៈ និងម្ហូបអាហារដាក់តាមខ្លួនច្រើនជាងចូលទទួលទានផ្ទាល់នៅក្នុងហាង។ នេះជាការលើកឡើងរបស់លោក ថោង ខុន រដ្ឋមនន្រ្តីក្រសួងទេសចរណ៍ កាលពីថ្ងៃអាទិត្យ ក្រោយពិធីបុណ្យអុំទូកបញ្ចប់មួយថ្ងៃ។

លោក ថោង ខុន បានបញ្ជាក់ថា ដំណើរត្រលប់ទៅរកប្រក្រតីភាពថ្មី និងធ្វើឲ្យមានចរន្តសេដ្ឋកិច្ចមានដំណើរការឡើងវិញ ពិសេសសម្រាប់មូលដ្ឋានអាជីវកម្ម និងវិស័យឯកជន ដែលបានផ្អាកសកម្មភាពនាពេលកន្លងមក។ «ចំនួនភ្ញៀវទេសចរដ៏ច្រើននេះ ពិតជាបានរួមចំណែកដ៏សំខាន់ក្នុងការផ្តល់ជាប្រាក់ចំណូល និងក្តីសង្ឃឹមសម្រាប់វិស័យឯកជន និងប្រជាពលរដ្ឋទូទៅ»។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តី បានវាយតម្លៃលើការគ្រប់គ្រងចរន្តភ្ញៀវទេសចរនាឱកាសព្រះរាជពិធីបុណ្យអុំទូករយៈពេល៣ថ្ងៃកន្លងទៅនេះ មានភាពល្អប្រសើរច្រើន និងអាចចាត់ទុកថាជាបុរេលក្ខខណ្ឌមួយដ៏សំខាន់ក្នុងការត្រៀមទទួលភ្ញៀវទេសចរអន្តរជាតិសុវត្ថិភាពដែលបានចាក់វ៉ាក់សាំងរួច។
លើសពីនេះទៀត លោកកត់សម្គាល់ឃើញថា រដ្ឋបាលរាជធានី-ខេត្ត មន្ទីរទេសចរណ៍បានខិតខំក្នុងការជំរុញការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ SOP និងវិធានការ «៣កុំ និង ៣ការពារ» ក្នុងការទប់ស្កាត់កូវីដ-១៩ ដោយចាត់ក្រុមការងារជំនាញចុះអប់រំណែនាំផ្ទាល់ដល់គ្រប់មូលដ្ឋានអាជីវកម្ម ខណៈដែលបុគ្គលិកបម្រើការក៏ទទួលបានការចាក់វ៉ាក់សាំងពេញលេញផងដែរ។
ក្រសួងទេសចរណ៍បានប្ដេជ្ញាបន្តខិតខំពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ SOP និងវិធានការចាំបាច់នានា ដើម្បីជំរុញលើកស្ទួយវិស័យទេសចរណ៍ក្នុងគន្លងប្រក្រតីភាពថ្មីនៃជំងឺកូវីដ១៩។

សូមបញ្ជាក់ថា រយៈពល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ត្រូវនឹងថ្ងៃទី១៨-២០ ខែវិច្ឆិកា ឆ្នាំ២០២១ ភ្ញៀវទេសចរដែលចេញដើរកម្សាន្តនៅទូទាំងប្រទេសមានចំនួនសរុប៩១០,១៥០នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន៨៩៩,៨៦៩នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង មានចំនួនប្រមាណ ១០,២៨១នាក់។ ក្នុងនោះរាជធានីភ្នំពេញ មានភ្ញៀវទេសចរដើរកម្សាន្តច្រើនជាងគេចំនួន ១៩៩,៨៣៥នាក់ បន្ទាប់មកខេត្តសៀមរាប មានចំនួន ១១៨,១៤៦នាក់ ខេត្តព្រះសីហនុ ១១១,៣២២នាក់ ខេត្តកំពត ៨៣,៤៦៦នាក់ ខេត្តកែប ៧៥,៨៦៥នាក់ និងខេត្តផ្សេងៗមួយចំនួនទៀត៕
អត្ថបទ៖ ទួន សុផល



-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


