ព័ត៌មានជាតិ
ចង់ដឹងទេតើរោគសញ្ញាជំងឺកូវីដ១៩ និង ជំងឺផ្តាសាយ មានលក្ខណៈខុសគ្នាត្រង់ណាខ្លះ
ភ្នំពេញ ៖ ខណៈពេលដែលប្រទេសកម្ពុជាកំពុងមានការឆ្លងរាតត្បាតជំងឺកូវីដ១៩ចូលទៅក្នុងសហគមន៍និងមានប្រជាពលរដ្ឋយើងមួយចំនួនមានអាការៈគ្រុនផ្តាសាយដោយសារអាកាសធាតុចុះត្រជាក់ដែលធ្វើឲ្យប្រជាពលរដ្ឋខ្លះបែងចែកមិនច្បាស់លាស់រវាងរោគសញ្ញាកូវីដ១៩និងរោគសញ្ញាផ្តាសាយ។
បើតាមក្រសួងសុខាភិបាលបានឲ្យដឹងថារោគសញ្ញាជំងឺកូវីដ១៩និងជំងឺផ្តាសាយមានលក្ខណៈខុសគ្នាដូចជារោគសញ្ញានៃជំងឺកូវីដ១៩រួមមានទី១.គ្រុនក្តៅលើសពី៣៧.៥អង្សាសេទី២. ក្អកនិងឈឺកលើសពី៤ថ្ងៃ ទី៣.អាចមានអាការរមួលពោះក្អួតចង្អោររាគរួសនិងពិបាកដកដង្ហើមទី៤. ករណីធ្ងន់ធ្ងរអាចឈានដល់រលាកឬហើមសួតនិងទី៥ឈឺតាមដងខ្លួននិងទទួលទានបាយមិនសូវបាន។
បន្ថែមពីរោគសញ្ញាទាំង៥ខាងលើនេះ អ្នកដែលសង្ស័យថា មានឆ្លងជំងឺកូវីដ១៩ត្រូវមានប្រវត្តិធ្វើដំណើរឆ្លងខេត្តក្នុងប្រទេសកម្ពុជាឬក្រៅប្រទេសកម្ពុជាកំឡុងពេល១៤ថ្ងៃមុនចេញរោគសញ្ញា។
បានប៉ះពាល់ជាមួយអ្នកដែលបានធ្វើដំណើរក្រៅប្រទេសកម្ពុជាកំឡុងពេល១៤ថ្ងៃមុនចេញរោគសញ្ញាឬបានប៉ះពាល់ជាមួយអ្នកជំងឺកូវីដ១៩ដែលបញ្ជាក់ដោយមន្ទីរពិសោធន៍ក្នុងកំឡុងពេល១៤ថ្ងៃមុនពេលចេញរោគសញ្ញាឬជាអ្នកថែទាំសុខភាពនៅគ្រឹះស្ថានសុខាភិបាល។
ចំណែករោគសញ្ញានៃជំងឺផ្តាសាយវិញរួមមានទី១.ឡើងកំដៅខ្ពស់តែនឹងធូរស្រាលវិញបន្តិចម្ដងៗទី២.ក្អកកណ្ដាស់បន្តិចបន្តួចតែនឹងធូរស្រាលវិញបន្តិចម្ដងៗទី៣.មិនមានអាការៈរាគរួសទី៤.តឹងច្រមុះហៀរសំបោរពិបាកដកដង្ហើមនិងទី៥អស់កម្លាំងឈឺតាមដងខ្លួនបន្តិចបន្តួច៕
ដោយ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


