ព័ត៌មានជាតិ
កសិករដាំល្ហុងលើផ្ទៃដី១ហិកតា ទទួលបានផលចាប់ពី២០តោនទៅ២៥តោន
ផ្លែល្ហុង ជាប្រភេទបន្លែនិងពេលទុំជាបង្អែមហើយតម្រូវទីផ្សាររាល់ថ្ងៃមិនអាចខ្វះបានដោយកសិករយើងដាំក្នុងរយៈពេលខ្លីបានផលច្រើន។
តាមការបញ្ជាក់របស់លោក ទូច លី កសិករដាំដំណាំល្ហុងនៅស្រុកកោះធំ ខេត្តកណ្តាល បានរៀបរាប់ថា កន្លងមកដំណាំល្ហុងដាំក្នុងមួយហិកតាទទួលបានផលពី២០តោនទៅ២៥តោន ក៏ប៉ុន្តែមកដល់បច្ចុប្បន្ននេះមានការប្រែប្រួលច្រើនដោយដាំក្នុង១ហិកតាបានផលតែ ១០ទៅ១៥តោនប៉ុណ្ណោះ។

លោក លីបន្តថា ដោយឡែកទីផ្សារផ្លែល្ហុងបើលក់ពីដើមដៃបានថ្លៃ១០០០រៀលក្នុង១គីឡូក្រាមហើយពេលដែលសម្បូរអាចធ្លាក់ថ្លៃបន្តិចបន្តួច។ នៅក្នុងការបណ្តុះកូនល្ហុងត្រូវប្រើរយៈពេល១ខែឡើងទៅទើបអាចយកមកដាំបានហើយត្រូវធ្វើការថែទាំដោយបោចស្មៅ ថែរក្សាគល់ និងស្រោចទឹកដាក់ជីផងដែរ ជាទម្លាប់ទូទៅនៅតំបន់ខ្លះដែលដាំតាមវាលទំនាបដោយចាប់ផ្តើមដាំតាំងពីខែវិច្ឆិការហូតដល់ខែមេសា ទើបដើមល្ហុងទទួលបានផលផ្លែជាលើកដំបូងរហូតដល់ទឹកលិចចម្ការវិញ ឬបើទឹកទន្លេមិនឡើងមិនលិចទេក៏ដើមល្ហុងនៅតែផ្តល់ផលឲ្យកសិករយើងជាប្រចាំដដែល៕
ដោយ ៖ កញ្ញា វ៉ាត

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


