ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌច្បារអំពៅ ប្រើគ្រឿងចក្រកាយប្រឡាយបង្ហូរទឹក កុំឲ្យលិចលង់ផ្សារបឹងព្រលឹត
គ្រឿងចក្រអ៊ិចស្កាវ៉ាទ័រចំនួន ៣គ្រឿង ត្រូវបានលោក ចេង មុនីរ៉ា អភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅ បញ្ជាឲ្យចុះកាយប្រឡាយបង្ហូរទឹក កុំឲ្យលិចលង់ផ្សារបឹងព្រលឹត។
យោងតាមប្រភពពីលោក គុយ គឹមហ៊ាង ប្រធានការិយាល័យសាធារណការ សាលាខណ្ឌច្បារអំពៅ បានឲ្យកម្ពុជាថ្មីដឹងថា នៅព្រឹកថ្ងៃទី ២៣ ខែវិច្ឆិកានេះថា លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានបញ្ជារូបលោកឲ្យនាំយកគ្រឿងចក្រអ៊ិចស្កាវ៉ាទ័រ ទៅកាយប្រឡាយបង្ហូរទឹកចេញ តាមផ្លូវ ៣០ម៉ែត្រ ឆ្លងកាត់ពីភូមិអូរអណ្តូង ១ សង្កាត់ព្រែកប្រាឆ្ពោះមកព្រែកប្រា ឆ្លងកាត់ភូមិអូរអណ្តូង ដើម្បីរំដោះទឹកចេញពីសំណង់ផ្សារបឹងព្រលឹត ស្ថិតក្នុងភូមិអូរអណ្តូង ១។
ការចុះអន្តរាគមន៍នេះ បន្ទាប់ពីទីតាំងនោះ បានទទួលរងនូវទឹកភ្លៀងយ៉ាងធំ កាលពីយប់ថ្ងៃទី ២២ ខែវិច្ឆិកា បង្កឲ្យជុំវិញបរិវេណផ្សារបឹងព្រលឹត ត្រូវរងការលិចលង់ក្រោយពីបានរីងស្ងួត ដោយការស្តារសំរាមចេញពីលូ អស់រយៈពេល ២ថ្ងៃកន្លងមក ដឹកនាំផ្ទាល់ដោយលោកអភិបាលខណ្ឌច្បារអំពៅ។
លោក គុយ គឹមហ៊ាង បានបញ្ជាក់ថា ខណៈនេះគ្រឿងចក្រទាំង ៣គ្រឿង កំពុងចុះកាយប្រឡាយ ហើយនឹងអាចរួចរាល់រសៀលថ្ងៃដដែលនេះ។ ដូច្នេះអាជ្ញាធរស្នើសុំការយោគយល់ បើសិនជាទឹកពុំទាន់បានស្រក តាមការចង់បានរបស់ប្រជាពលរដ្ឋ ហើយយ៉ាងយូនៅយប់ថ្ងៃទី ២៣ ខែវិច្ឆិកានេះ ទឹកនឹងបានស្រកអស់៕
អត្ថបទ៖ នរា



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


