Connect with us

ព័ត៌មានជាតិ

៤២ឆ្នាំ តើភ្នំពេញមានអភិបាលប៉ុន្មានរូប និងអភិបាលរូបណាកាន់តំណែងយូរជាងគេ?

បានផុស

នៅ

រយៈពេល ៤២ ឆ្នាំនេះ អភិបាលរាជធានីភ្នំពេញចំនួន ១១ រូបហើយ ត្រូវបានផ្លាស់ប្ដូរតំណែង​។ ក្នុងនោះមាន៖

​១. ឆ្នាំ ១៩៧៩-១៩៨០​ រាជរដ្ឋាភិបាល បានតែងតាំងលោក​ ខាង​ សារិន​ ជាអភិបាលក្រុង។

២. ឆ្នាំ ១៩៨០-១៩៨២​ រដ្ឋាភិបាលបានផ្លាស់ប្តូរលោក​ ខាង​ សារិន ​ចេញ​ដាក់​ លោក​ ចាន់​ វ៉ែន​ ជាអភិបាលក្រុងភ្នំពេញវិញម្តង​។

៣. ឆ្នាំ ១៩៨២-១៩៨៥​ រដ្ឋាភិបាលបានតែងតាំងលោក​ កែវ​ ចិន្តា​ ជាអភិបាលក្រុង​។

៤. ឆ្នាំ១៩៨៥-១៩៩០ រដ្ឋាភិបាលបានផ្ទេរតំណែងអភិបាលទៅលោក​ ថោង​ ខុន​ កាន់ជំនួសវិញ។

​៥. រយៈពេល២ឆ្នាំ​ ពោលគឺឆ្នាំ១៩៩០-១៩៩២ លោក​ ហុក​ ឡង់ឌី​ ត្រូវបានរដ្ឋាភិបាលតែងតាំងជាអភិបាលក្រុងភ្នំពេញ។

​៦. នៅឆ្នាំ១៩៩២-១៩៩៣​ រដ្ឋាភិបាល ក៏បានតែងតាំងលោក​ ស៊ីម​ កា​ ជំនួសវិញម្តង​។

​៧. នៅឆ្នាំ ១៩៩៣-ឆ្នាំ១៩៩៨ រដ្ឋាភិបាលបានតែងតាំងលោក​ ឈឹម​ សៀលឡេង​ ឱ្យឡើងកាន់តំណែងជំនួស​ លោក​ ស៊ីម​ កា​។

៨. ឆ្នាំ ១៩៩៩-២០០៣​ រដ្ឋាភិបាលក៏ផ្ទេរ និងដំឡើងលោក​ ជា​ សុផារ៉ា​ ជាអភិបាលក្រុងភ្នំពេញវិញម្តង។​

៩. ឆ្នាំ ២០០៣-២០១៣​ រដ្ឋាភិបាលបានតែងតាំងលោក​ កែប​ ជុតិមា​ ជាអភិបាលក្រុង​ ដោយលោកកែប ជុតិមាបានកាន់តំណែងនេះរហូត១០ឆ្នាំ។

១០. ឆ្នាំ ២០១៣-២០១៧​ រដ្ឋាភិបាល បានផ្ទេរតំណែងមកឱ្យលោក​ ប៉ា​ សុជាតិវង្ស​ កាន់ជំនួសលោក កែប ជុតិមា វិញ។

១១. ចាប់ពីឆ្នាំ ២០១៧ រហូតមកដល់បច្ចុប្បន្ន រដ្ឋាភិបាលបាន
សម្រេចផ្ទេរតំណែងនេះពីលោក ប៉ា សុជាតិវង្ស មកឱ្យលោក​ ឃួង​ ស្រេង​ ជំនួសវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឃើញថា ក្នុងចំណោមអភិបាលក្រុងភ្នំពេញទាំង ១១ រូបនេះ អភិបាលក្រុងដែលបានកាន់តំណែងយូរជាងគេ គឺលោក​ កែប ជុតិមា​ ដោយលោកបានកាន់តំណែងនេះរយៈពេលរហូតដល់១០ឆ្នាំ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អាមេរិក ដាក់ទណ្ឌកម្មក្រុមហ៊ុនជួរមុខ ចិន ដែលមានចិត្តចង់កម្ទេចហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដោះស្រាយបញ្ហាប្រឈមមួយចំនួនជូនពលរដ្ឋ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

តៃវ៉ាន់ ធ្វើសមយុទ្ធយោធាបាញ់មីស៊ីលពីដីទៅអាកាស

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្មករ-និយោជិត នៃរោងចក្រ ញូ ស្កាយ ព្រីនធីង អរគុណ រាជរដ្ឋាភិបាល ដែលបើកប្រាក់ឈ្នួលដល់ខ្លួន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

លោក សេដ្ឋា មិនជួបលោក ថាក់ស៊ីន នៅទីស្នាក់ការបក្ស តែទៅទស្សនា​បាល់ទាត់រវាង ថៃ និងកូរ៉េខាងត្បូង

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២៣ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម