ព័ត៌មានជាតិ
ផ្ទះ៣ខ្នង និងតូប២ទៀត ត្រូវអគ្គិភ័យលេបត្របាក់ទាំងស្រុង និងខូចខាតទ្រព្យសម្បត្តិមួយចំនួនធំ
កំពង់ចាម ៖ នៅវេលាម៉ោង១៣ និង២០នាទី ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ មានករណីអគ្គិភ័យមួយបានលាបត្របាក់ផ្ទះលក់សាំង និងរាលដាលដល់ផ្ទះ៣ខ្នងនិង២តូបទៀត ឆាបឆេះខ្ទេចគ្មានសល់។ ហេតុការណ៍នេះកើតឡើង នៅចំណុចក្រុម១ ភូមិ ២ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ សរុបចំនួន១២គ្រឿង ប្រើប្រាស់ទឹកអស់២៥ស៊ីទែន។ ដោយសារឆេះផ្ទះលក់ប្រេងសាំង ប្រេងម៉ាស៊ូត សិប្បកម្មដែក យានដ្ឋាន ដែលមានម្ចាស់ឈ្មោះ ទី១/ ហួត សារ៉ន ភេទប្រុស អាយុ៣៥ឆ្នាំមុខរបរ ជាងរថយន្ត និងសិប្បកម្មដែក ទី២/ សួន សារិទ្ធ(ហៅតឿ) ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរ លក់ប្រេង និងគ្រឿងឡាន (ផ្ទះកើតហេតុ) ម្ចាស់ផ្ទះរងរបួសបញ្ជូនទៅ មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ទី៣/ សេះ សារិទ្ធ អាយុ៣៨ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ។ ទី៤/ កៅ យុទ្ធីយ៉ា ភេទប្រុសអាយុ២៨ឆ្នាំ មុខរបរលក់ទូរសព្ទ (ខូចខាតទាំងស្រុង) និងទី៥/ កៅ ឡាដា ភេទស្រី អាយុ ៣០ឆ្នាំ មុខរបរលក់កាហ្វេ (ខូចខាតទាំងស្រុង)។

ចំណែកសម្ភារៈខូចខាតរួមមាន ១.ផ្ទះ១ខ្នង ទំហំ០៨ម៉ែត្រគុណ១៦ម៉ែត្រធ្វើពីថ្មប្រក់ស៊ីប្រូ និងតសំយ៉ាបធ្វើពីដែកប្រក់ស័ង្កសីទំហំ១០គុណ១២ម៉ែត្រ(ឆេះទាំងស្រុង) ទី២.ផ្ទះ២ខ្នងផ្សេងទៀតឆេះរោលមួយចំហៀង ទី៣.រថយន្ត ចំនួន០២គ្រឿង ទី៤/ម៉ាក់លុចស៊ីសXR330 ខូចខាតទាំងស្រុង ទី៥/ ហិនដាយ porter 1តោន (ឆេះរោលមួយចំហៀង) ទី៦ម៉ូតូចំនួន១៧គ្រឿង ទី៧.តូបលក់ទូរសព្ទ័១និងសម្ភារះឆេះទាំងស្រុង និងទី៨.តូបលក់កាហ្វេនិងសម្ភារៈឆេះទាំងស្រុង៕




-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៤ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


