Connect with us

ព័ត៌មានជាតិ

Breaking News ៖ ក្រសួង​សុខាភិបាល អំពាវនាវ​អ្នក​ដែល​ចូល​ទិញ​សម្លៀកបំពាក់ នៅ ZANDO សាខា​បឹង​កេងកង មក​ធ្វើតេស្ត​ជាបន្ទាន់ ខណៈ​មាន​ពីរ​នាក់​បងប្អូន​កើត​កូ​វីដ​១៩​ (Videos)

បានផុស

នៅ

ភ្នំពេញ ៖ ​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​ប្រកាស​អំពាវនាវ​ដល់​ភ្ញៀវ​ទាំងឡាយ​ណា​ ដែល​បាន​ចូល​ទៅ​ទិញ​សម្លៀកបំពាក់ នៅ​ហាង ZANDO សាខា​បឹង​កេងកង នៅ​អំឡុង​ចាប់ពី​ម៉ោង​៥​ល្ងាច ដល់​ម៉ោង​៩​យប់ ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២០ ត្រូវ​មក​ធ្វើតេស្ត​ជាបន្ទាន់​នៅ​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ ដើម្បី​ស្វែងរក​មេរោគ​កូ​វីដ​១៩​ ខណៈ​មាន​បងប្អូន​២នាក់​កើតកូវីដ១៩​បាន​ទៅ​ហាង ZANDOសាខា​បឹង​កេងកង។

ពីរ​នាក់​បងប្អូន​បង្កើត​នឹង​គ្នា​នោះ ទី​១៖ ឈ្មោះ ឡាយ សេង​លី បុគ្គលិក​ធនាគារ​ចិន (Bank of China) នៅ​អគារ​កាណាឌីយ៉ា និង​ទី​២៖​ឈ្មោះ ឡាយ សេង​លីន បុគ្គលិក​ធនាគារ​កា​ថេ យូ​ណា​ធិ​ន ហើយ​ពួកគេ​ត្រូវបាន​រកឃើញ​មាន​ជំងឺ​កូ​វីដ​-១៩ ដែល​ឆ្លង​ពី​អ្នកពាក់ព័ន្ធ​ព្រឹត្តិការណ៍ «​សហគមន៍ ២៨​វិច្ឆិកា​» ហើយក៏​ធ្លាប់បាន​ចម្លង​ទៅ​បុគ្គលិក​នៅ​ហាង Pedro ចំនួន​៧​នាក់​ផងដែរ​។

​សូម​ជម្រាប​ថា គិត​ត្រឹម​ម៉ោង​០៧​ព្រឹក​ថ្ងៃទី​០៥ ខែធ្នូ ឆ្នាំ​២០២០ នៅ​កម្ពុ​ជា​មាន​អ្នក​ឆ្លង​វីរុស​កូ​វីដ​-១៩ ចំនួន​សរុប ៣៤៥​នាក់ ក្នុង​នោះ​ស្ត្រី​ចំនួន​៨០ នាក់ និង​បុរស​២៦៥​នាក់​។ ក្នុងនោះ​ចំនួន​អ្នក​ព្យាបាល​ជាសះស្បើយ​សរុប​ទូទាំងប្រទេស​មាន​ចំនួន​៣០៥​នាក់ និង​អ្នក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត រាជធានី​ភ្នំពេញ​ចំនួន​៣៤​នាក់ និង​អ្នក​សម្រាក​ព្យាបាល នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ រាជធានី​ភ្នំពេញ ចំនួន​០៦​នាក់​។

​ដោយឡែក​សម្រាប់​អ្នកពាក់ព័ន្ធ​ព្រឹត្តិការណ៍ “​សហគមន៍​ថ្ងៃទី​២៨ វិច្ឆិកា​” គិត​ចាប់ពី​ថ្ងៃទី​២៩ ខែវិច្ឆិកា ដល់​ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ​២០២០ ក្រសួងសុខាភិបាល​បានធ្វើ​តេស្ត​អ្នក​ប៉ះពាល់​សរុប​ទាំងអស់​ចំនួន ១០១៤៧​សំណាក់ ហើយ​នៅក្នុង​ចំនួន​នេះ មាន​អ្នក​វិជ្ជមាន​ពីរោះ​កូ​វីត​១៩ ថ្មី​សរុប​ចំនួន​២៩​នាក់ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​-​ខ្មែរ​សូ​វៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម