ព័ត៌មានជាតិ
សំណាកអ្នកប៉ះពាល់ដោយផ្ទាល់និងប្រយោលនៅហាង ZANDO, ព្រះច័ន្ទពេញវង់ និងប្រាសាក់ចំនួន៧២នាក់ ត្រូវបានយកទៅធ្វើតេស្តរកកូវី១៩
ទីតាំងទី១ ៖ ហាងលក់សម្លៀកបំពាក់ ហ្សេនឌូ ZANDOផ្លូវលេខ៦៣ កែង៣២២ ភូមិ៨ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង ជាលទ្ធផលទទួលបាន នៅវេលាម៉ោង ១៥និង៤០នាទី ក្រុមគ្រូពេទ្យបានមក យកសំណាកដើម្បីធ្វើតេស្តពិនិត្យរកមេរោគ COVID-19 ដែលមានចំនួន ២៩នាក់ ស្រី ១២នាក់។

ចំពោះបុគ្គលិកដែលបានយកសំណាករួច គឺឲ្យទៅធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួន អាចពីរថ្ងៃសិនរង់ចាំលទ្ធផល។ ទីតាំងខាងលើត្រូវបានក្រសួងសុខាភិបាលតម្រូវឲ្យផ្អាកដំណើរការជាបណ្ដោះអាសន្ន រង់ចាំលទ្ធផល ធ្វើតេស្តរកមេរោគកូវីត-19 ពីក្រសួងសុខាភិបាលទើបអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ។ ការយកសំណាកបានបញ្ចប់សព្វគ្រប់នៅម៉ោង ១៧និង០០នាទី។
ទីតាំងទី២ ៖ នៅឱសថស្ថានព្រះច័ន្ទពេញវង់ ផ្ទះលេខ៣៥២អឺ០ ផ្លូវ២៧៤ ក្រុមទី២ ភូមិ១ សង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង ជាលទ្ធផល រកឃើញ បុគ្គលិកដែលប៉ះពាល់ នឹងត្រូវ យកសំណាកដើម្បីធ្វើតេស្តរកមេរោគ Covid-19 មានចំនួន ១៥នាក់ ស្រី ០៨នាក់ ទីតាំងខាងលើត្រូវបានក្រសួងសុខាភិបាលឲ្យផ្អាកជាបណ្ដោះអាសន្ន ដោយរង់ចាំលទ្ធផលធ្វើតេស្តរកមេរោគ covid-19 ពីក្រសួងសុខាភិបាល ទើបអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ។ ចំពោះបុគ្គលិកដែលបានយកសំណាក រួចគឺឲ្យបន្ត ដំណើរការលក់ដូរធម្មតា និងឲ្យបន្តតាមដានសុខភាពដោយខ្លួនឯង។ ការយកសំណាកត្រូវបានបញ្ចប់នៅវេលាម៉ោង ១៧និង៣០នាទី។

ទីតាំងទី៣ ៖ នៅគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុប្រាសាក់ អគារលេខ ៦៦៥-៦៦៧ មហាវិថីព្រះមុនីវង្ស ភូមិ៧ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង ជាលទ្ធផលរកឃើញបុគ្គលិកប៉ះពាល់មានចំនួន២៨នាក់ ស្រី១១នាក់ ធ្វើតេស្តបានចំនួន ២៥នាក់ ស្រី ០៨នាក់ អត់បានធ្វើតេស្តចំនួន ០៣នាក់ស្រី ក្រុមគ្រូពេទ្យបានអនុញ្ញាតឲ្យ ទៅផ្ទះដោយតាមដានសុខភាពដោយខ្លួនឯង និងរង់ចាំលទ្ធផលតេស្តនៅថ្ងៃស្អែកជាលទ្ធផលរួមរកឃើញអ្នកប៉ះពាល់ទាំង ០៣ទីតាំងខាងលើមានចំនួនសរុបចំនួន ៦៩នាក់ ស្រី ២៨នាក់ បញ្ចប់នៅម៉ោង ១៩និង ២០នាទី៕




-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៦ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


