ព័ត៌មានជាតិ
លោកយាយម្នាក់ទៅមើលស្រែ ត្រូវឃាតកវាយសម្លាប់យកទ្រព្យសម្បត្តិអស់
សៀមរាប ៖ សមត្ថកិច្ចបានឲ្យដឹងថា លោកយាយមានវ័យជាង៧០ឆ្នាំម្នាក់ ត្រូវបាន ឃាតកវាយសម្លាប់ ប្លន់យកមាសនិងប្រាក់អស់ពីខ្លួន ខណៈពេលដែលគាត់ទៅមើលស្រែ នៅវេលាម៉ោង ១៩និង៣០ នាទី ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចវាលស្រែ ភូមិដាក់ផ្កា ឃុំតាយ៉ែក ស្រុកសូទ្រនិគម។
សមត្ថកិច្ចបានឲ្យដឹងថា មានករណីលួចមានស្ថានទម្ងន់ទោស បង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាព ចាក់ និងវាយសម្លាប់ ទៅលើ ជនរងគ្រោះបណ្តាលឲ្យស្លាប់ ពេលដឹកដល់មន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគម (ដោយមានស្នាមរបួសជាំនៅលើមុខនិងភ្នែកដោយមានស្នាមចាក់នៅត្រង់សៀតផ្កានិងថ្ពាល់ចំនួន០២កន្លែង មានស្នាមរឹតកករ)ក្នុងខណៈពេលដែលជនរងគ្រោះ បានទៅមើលស្រែគាត់នៅចំណុចកើតហេតុខាងលើ។
សមត្ថកិច្ចបន្ថែមថា ជនរងគ្រោះឈ្មោះ មឿង ត្រៀម ភេទស្រី អាយុ ៧១ឆ្នាំ មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ។ ក្នុងនោះបណ្តាលឲ្យបាត់បង់សម្ភារៈ ដែលនៅជាប់នឹងខ្លួនមាន មាសចំនួន០៤តម្លឹង០២ជី (មាសសន្លឹកចំនួន០៣តម្លឹង, ខ្សែកមាស០១ខ្សែ០១តម្លឹង,ចិញ្ចៀនមាស០២វង់ទម្ងន់០២ជី) និងប្រាក់ចំនួន៧.០០០.០០០.រៀល(ដែលជនរងគ្រោះ តែងតែយកដាក់តាមខ្លួនជាប្រចាំ នេះបើតាមការឆ្លើយបំភ្លឺពីកូនជនរងគ្រោះ។
ក្រោយធ្វើសកម្មភាព រួចជនបង្ក បានរត់គេចខ្លួនបាត់តែម្ដង។ ជុំវិញករណីនេះដែរកម្លាំងសមត្ថកិច្ច ចម្រុះកំពុងតែស្រាវជ្រាវ ស្វែងរកមុខសញ្ញា ដើម្បីចាប់ខ្លួន យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕
ដោយ ៖ កុសល
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


