ព័ត៌មានជាតិ
ក្រុងសែនមនោរម្យ អាកាសធាតុចុះត្រជាក់ដល់ ២០ អង្សាសេ
ក្រុងសែនមនោរម្យក្នុងខេត្តមណ្ឌលគីរី អាកាសធាតុបានចុះត្រជាក់គួបផ្សំមានភ្លៀងធ្លាក់ជាច្រើនថ្ងៃជាប់គ្នា។
លោក សុន សារឿន ប្រធានមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីបានឲ្យកម្ពុជាថ្មីដឹងថា ស្ថានភាពអាកាសធាតុនៅខេត្តមណ្ឌលគីរីបានចុះត្រជាក់ជាពិសេសនៅក្រុងសែនមនោរម្យ ដែលកម្រិតសីតុណ្ហភាពចុះដល់ ២០ អង្សាសេ។
លោក សុន សារឿន ដែលជាប្រធានមន្ទីរព័ត៌មាននិងក៏ជាអ្នកនាំពាក្យរដ្ឋបាលខេត្តផងនោះបានបន្តថា ខេត្តមណ្ឌលគិរីស្ថិតនៅតំបន់ឦសាន អាកាសធាតុតែងតែមានភាពត្រជាក់ខុសពីតំបន់ដទៃ។ តែអាកាសធាតុអាចប្រែប្រួលពីតំបន់មួយទៅតំបន់មួយ។

លោកបញ្ជាក់ថា នៅក្រុងសែនមនោរម្យអាកាសធាតុត្រជាក់ជាងតំបន់ដទៃទៀត ដោយសារទីតាំងភូមិសាស្ត្រស្ថិតនៅតំបន់ខ្ពង់រាបសំបូរភ្នំខុសពីតំបន់តាមស្រុកមួយចំនួនដូចជាស្រុកកោះញែកជាប់ខេត្តរតនគីរី និងស្រុកមណ្ឌលសីមាជាប់ខេត្តក្រចេះ អាកាសធាតុអាចក្តៅជាងពីតំបន់ប្រជុំជនក្រុង។
លោកសុន សារឿនបានបន្តថា ពលរដ្ឋក្នុងខេត្តមណ្ឌលគិរីស៊ាំអាកាសធាតុត្រជាក់ តែសម្រាប់ភ្ញៀវទេសចរណ៍មកលេងខេត្តក្នុងរដូវកាលនេះ ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានល្អ ចៀសវាងកើតមានបញ្ហាផ្សេងៗ។
“ពលរដ្ឋខេត្តមណ្ឌលគិរីសឹងតែជារឿងធម្មតាទៅហើយ អ្នកខ្លះសឹងមិនដឹងថាជាខែរងារទៀតផង តែបងប្អូនមកពីចម្ងាយត្រូវមានអាវរងារពាក់ជាប់ជានិច្ច ដើម្បីអាចទប់ទល់អាកាសធាតុត្រជាក់នេះ”។
តាមការព្យាករណ៍របស់ក្រសួងធនធានទឹកនិងឧតុនិយមចាប់ពីថ្ងៃ១-៧ធ្នូ កម្ពុជានឹងចុះត្រជាក់ក្នុងសីតុណ្ហភាពពី ១៥ ទៅដល់ ២៩ អង្សាសេ។
ខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសានដែលមានដូចជា មណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យអាកាសធាតុអាចចុះដល់ ១៤ អង្សាសេ៕
អត្ថបទ៖ ប៊ុណ្ណារ៉ា

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង