ព័ត៌មានជាតិ
ពលរដ្ឋប្រមាណ ៦០០នាក់ នៅស្រុកអូររាំង ទទួលបានសេវាព្យាបាលឥតគិតថ្លៃពីគ្រូពេទ្យយោធាប្រទេសវៀតណាម
កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ គ្រូពេទ្យយោធាខេត្តដាក់ណុង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម សហការជាមួយអាជ្ញាធរស្រុកអូររាំង បានចុះពិនិត្យព្យាបាលប្រជាពលរដ្ឋប្រមាណ ៦០០នាក់ ដោយឥតគិតថ្លៃ នៅមណ្ឌលសុខភាពអូររាំង ដែលស្ថិតក្នុងភូមិពូហ្សាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។

លោក សៀក មុនី អភិបាលស្រុកអូររាំង បានឱ្យដឹងថា ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ គណៈប្រតិភូយោធាភូមិភាគ៥ ខេត្តដាក់ណុង នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយលោក ង្វៀន វ៉ាន់ឃើយ អនុប្រធានការិល័យនយោបាយយោធាភូមិភាគ៥ បានសហការជាមួយអាជ្ញាធរមូលដ្ឋានស្រុកអូររាំង ដើម្បីពិនិត្យសុខភាព និងព្យាបាលជូនដល់ប្រជាពលរដ្ឋ ចំនួន ៦០០នាក់ ដែលរស់នៅឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។
លោកបន្តថា ដើម្បីពង្រឹងសហប្រតិបត្តិការនាប្រទេសទាំ២ រវៀងខេត្តដាក់ណុងប្រទេសវៀតណាម និងខេត្តមណ្ឌលគិរីប្រទេសកម្ពុជា ក្រុមគ្រូពេទ្យយោធាខេត្តដាក់ណុងនៃសាធារណរដ្ឋសង្គមនិយមវៀតណាម តែងតែចុះជួយពិនិត្យព្យាបាលប្រជាពលរដ្ឋខេត្តមណ្ឌលគិរីជាញឹកញាប់។

លោកបានបញ្ជាក់ថា ក្រោយពីការពិនិត្យព្យាបាលរួចហើយប្រជាពលរដ្ឋដែលមកទទួលពិនិត្យ និងព្យាបាលមានជីវភាពខ្វះខាតចំនួន ២៥០គ្រួសារ ក៏បានទទួលអំណោយ ដូចជាអង្ករ និងគ្រឿងទេសមួយចំនួនទៀតពីរដ្ឋបាលស្រុកអូររាំង មុនត្រឡប់ទៅគេហដ្ឋានវិញផងដែរ៕
អត្ថបទ៖រៀម សុខហេង




-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


