ព័ត៌មានជាតិ
ខេត្តព្រះសីហនុមានអ្នកជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍២៨ វិច្ឆិកា»ចំនួន៤នាក់មានតេស្តអវិជ្ជមានទាំងអស់
ភ្នំពេញ ៖ ខេត្តព្រះសីហនុមានអ្នកជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍២៨ វិច្ឆិកា»ចំនួន៤នាក់មានតេស្តអវិជ្ជមានទាំងអស់។ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ករយៈបេល១៤ថ្ងៃដើម្បីតាមដានសុខភាពជាបន្តទៀត។
លោកឃាង ភារម្យ អ្នកនាំពាក្យ សាលាខេត្តព្រះសីហនុបានមានប្រសាសន៍ថា«ខេត្តព្រះសីហនុមានអ្នកជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍២៨ វិច្ឆិកា»ចំនួន៤នាក់ទេហើយបានបញ្ជូនសំណាកទៅធ្វើតេស្តនៅរាជធានីភ្នំពេញរួចហើយដែរដោយលទ្ធផលតេស្តអវិជ្ជមានទាំងអស់»។
លោកបានបន្តថា ពួកគេត្រូវបន្តធ្វើចត្តាឡីស័កដើម្បីធ្វើតេស្តជាលើកទី២និងទី៣ជាបន្តទៀត។បើលទ្ធផលអវិជ្ជមានទៀតនោះទើបអាចអនុញ្ញាតឲ្យចេញក្រៅបាន។

លោកបានបន្ថែមទៀតថា នៅខេត្តព្រះសីហនុបានត្រៀមរៀបចំសណ្ឋាគារនិងផ្ទះសំណាក់ចំនួន៣ទីតាំងសម្រាប់ធ្វើចត្តាឡីស័ករួចរាល់ហើយដែលស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ។លោកបានបញ្ជាក់ថា «យើងគិតថាចំនួន៣ទីតាំងនេះគឺគ្រប់គ្រាន់សម្រាប់ភ្ញៀវដែលគាត់អញ្ជើញហោះត្រង់ពីក្រៅប្រទេសចូលមកព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុហើយយើងបានត្រៀមទីតាំងផ្សេងៗទៀតដែរក្នុងករណីថា នៅពេលដែលវាមានកើនចំនួនការធ្វើចត្តាឡីស័កអាហ្នឹងយើងនឹងបង្កើនដែរ»។
ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» ក្រសួងសុខាភិបាលបានបញ្ជាក់ថា គិតពីថ្ងៃទី២៩ ខែវិច្ឆិកាដល់ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ ក្រសួងបានធ្វើតេស្តអ្នកប៉ះពាល់សរុបទាំងអស់ចំនួន ១០៧៧២សំណាក ដែលក្នុងចំនួននេះ មានអ្នកជំងឺវិជ្ជមានវីរុសកូវីដ១៩ ថ្មី ចំនួន៣០នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត និងមណ្ឌលសុខភាពចាក់អង្រែ។
គួរបញ្ជាក់ថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សុរបចំនួន ៣៤៦នាក់ ក្នុងនោះព្យាបាលជាសះស្បើយ ៣០៦នាក់ និងកំពុងសម្រាកនៅមន្ទីរពេទ្យចំនួន៤០នាក់៕
ដោយ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


