Connect with us

ព័ត៌មានជាតិ

១​ខែ​ជាង​ទៀត​ដំណាំ​ប៉ិកួៈ​ របស់​អ្នកស្រុក​កំពង់សៀម បាន​ផល​ហើ​យ

បានផុស

នៅ

ខេត្តកំពង់ចាម​៖ ប្រជាកសិករ​ដែល​រស់​នៅ​តំបន់​ទំនាប នៅក្នុង​ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ជា​ច្រើន​គ្រួសារ​នាំគ្នា​ដាំ​ដំណាំ​ប៉ិកួៈ ខណៈ​ឆ្នាំនេះ​ទឹក​លិច​ដីចំការ បណ្តាល​ឲ្យ​ដំណាំ​មាន​ជីវជាតិ​និង​លូតលាស់​បានល្អ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ប្រជាកសិករ​ដែល​រស់​នៅតាម​ជួរ​មាត់ទន្លេ ក្នុង​ឃុំ​កៀន​ជ្រៃ ឃុំ​រអាង ឃុំ​រំចេក ឃុំ​ហាន់ជ័យ នៃ​ស្រុក​កំពង់សៀម ខេត្តកំពង់ចាម បាននាំគ្នា​បង្ក​បង្កើន​ផលដំណាំ​ប៉ិកួៈ ព្រោះ​ផ្ទៃដី​ស្រែចំការ​នៅ​តំបន់​នេះ​មាន​ជីវជាតិ​ល្អ ដី​ប្រភេទ​ល្បាយខ្សាច់ និង​ងាយស្រួល​ថែ​ទាំ​ផងដែរ​។ បើ​តាម​កសិករ​ម្នាក់ លោកពូ ថេ សុខ រស់នៅ​ភូមិ​ស្ពាន​ថ្មី ឃុំ​កៀន​ជ្រៃ ស្រុក​កំពង់សៀម ដែល​កំពុង​កាត់​ត្រួយ​ស្លឹក​ប៉ិកួៈ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ឆ្នាំនេះ​ទឹកជំនន់​បាន​ជន់​លិច​ដីស្រែ​ចំការ​ទាំងអស់ ហើយ​បាន​ធ្វើ​ឲ្យ​ដំណាំ​ដែល​បង្កបង្កើន​ដូចជា ប៉ិកួៈ សណ្តែកដី និង​ពោត​ជា​ដើ​ម ខណៈ​ការលូតលាស់​បានល្អ និង​ធ្ងន់​ជំងឺ​ទៀតផង​។ កសិករ​រូបនេះ​បានបញ្ជាក់​បន្ថែម​ទៀត​ថា សង្ឃឹមថា​ឆ្នាំ​ទិន្នផល​ទទួលផល​បាន​ច្រើន ហើយ​តម្លៃ​ខ្ពស់​ពេល​លក់​លើ​ទីផ្សារ​។

គូសបញ្ជាក់​ផងដែរ​ថា ក្នុង​រយៈពេល​១​ខែ​កន្លះ​ទៀត ដំណាំ​ប៉ិកួៈ​របស់​អ្នក​កំពង់សៀម នឹង​ទទួលផល​ហើ​យ បន្ទាប់ពី​ប្រមូល​ផល​ប៉ិកួៈ​កសិករ​នៅ​តំបន់​នេះ ចាប់​ផ្តើ​ម​នាំ​គ្នា​ដាំ​ដំណាំ​រួមផ្សំ មាន​ពោត សណ្តែកដី ត្រសក់ស្រូវ និង​ម្ទេស​..​ជា​ដើម​៕
អត្ថបទ រូបភាព ៖ លោក ហុង ម៉េង​ហៀ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម