Connect with us

ព័ត៌មានជាតិ

លោក ហ៊ុន ម៉ា​ណែ​ត ឧបត្ថម្ភ​គ្រឿង​ឧបភោគ​បរិភោគ​ជូន​សមាគម​អតីតយុទ្ធជន​កម្ពុជា នៅ​ខេត្តស្ទឹងត្រែង

បានផុស

នៅ

អង្ករ​ចំនួន​០៣​តោន និង​មី​ចំនួន​២០០ កេស ដែលជា​អំណោយ​ផ្ទាល់​របស់ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក និង​ជា​អគ្គលេខាធិការរង​សមាគម​អតីតយុទ្ធជន​កម្ពុជា (​ស​.​អ​.​ក​) និង​លោកស្រី ពេ​ជ ចន្ទ​មុន្នី ត្រូវបាន​ប្រគល់ជូន​ស​មា​គម​អតីតយុទ្ធជន​កម្ពុជា​ខេត្តស្ទឹងត្រែង ដើម្បី​បម្រើឱ្យ​ការងារ​មនុស្សធម៌​នានា និង​ឧបត្ថម្ភ​ដល់​គ្រួសារ​យោធិន និង​គ្រួសារ​អតីតយុទ្ធជន ដែលមាន​ជីវភាព​ខ្វះខាត និង​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​កន្លងទៅ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធី​ប្រគល់​-​ទទួល ត្រូវបាន​ប្រារព្ធ​ធ្វើ​នៅ​រសៀល​ថ្ងៃទី​០៥ ខែធ្នូ ឆ្នាំ​២០២០ ដែលមាន​ការអញ្ជើញ​ចូលរួម​ដោយ ឧ​ត្ត​ម​សេនីយ៍​ទោ ស្វាយ ញ៉​ន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ស្ទឹងត្រែង ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្តស្ទឹងត្រែង ព្រមទាំង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន ក្រុមការងារ​ពាក់ព័ន្ធ​មួយចំនួនទៀត​៕
ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម