ស្រា​បៀរ ANGKOR LAGER ឧបត្ថម្ភ​ព្រឹត្តិការណ៍​សំខាន់ៗ​នៅឯ​មហោស្រព​សិល្បៈ​អន្តរជាតិ​អង្គរ​ក្នុង​ខេត្តសៀមរាប
Connect with us

ព័ត៌មានជាតិ

ស្រា​បៀរ ANGKOR LAGER ឧបត្ថម្ភ​ព្រឹត្តិការណ៍​សំខាន់ៗ​នៅឯ​មហោស្រព​សិល្បៈ​អន្តរជាតិ​អង្គរ​ក្នុង​ខេត្តសៀមរាប

បានផុស

នៅ

ស្រា​បៀរ Angkor Lager កំពុងតែ​ឧបត្ថម្ភ​ដល់​ព្រឹត្តិការណ៍​សំខាន់ៗ​នៅ​មហោស្រព​សិល្បៈ​អន្តរជាតិ​អង្គរ​ក្នុង ខេត្ត​សៀម ក្នុង​គោលបំណង​លើកកម្ពស់​សិល្បៈ​កម្ពុជា ក៏ដូចជា​ទេសចរណ៍​ក្នុងស្រុក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្រា​បៀរ Angkor Lager ដែល​ត្រូវបាន​ផលិត​ឡើង និង ចែកចាយ​ដោយ​ក្រុមហ៊ុន Cambrew Ltd ដែលជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន Carlsberg Group កំពុងផ្តល់​ការឧបត្ថម្ភ​ដល់​កម្មវិធី​អ្នកនិពន្ធ​-​អ្នកអាន (Writers-Readers Festival) កម្មវិធី​គូរគំនូរ​សិល្បៈ​តាម​ដងផ្លូវ​ដោយ​ផ្ទាល់​នៅលើ​ផ្ទាំង​ក្រណាត់ (Live Street Art Painting on Canvas) និង កម្មវិធី​ការ​បិទ​កម្មវិធី​នៅ​តាម​ដងផ្លូវ (Closing Street Fest) ដែល​នឹង​រៀបចំ​ធ្វើឡើង​នៅក្នុង ខេត្តសៀមរាប ក្នុង​អំឡុង​មហោស្រព​សិល្បៈ​អន្តរជាតិ​អង្គរ (Angkor International Festival of the Arts) ដែល​នឹង​រៀបចំ​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​១០ ដល់​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០២១ ខាងមុខនេះ។

មហោស្រព​សិល្បៈ​អន្តរជាតិ​អង្គរ​ឆ្នាំ​២០២១ នឹង​មាន​ការសម្តែង​សិល្បៈ ដោយមាន​ការចូលរួម​ពី​សិល្បករ សិល្បការ​នី​ជាច្រើន​ដូចជា តន្ត្រីករ អ្នក​គូរគំនូរ អ្នកនិពន្ធ និង អ្នករបាំ​ជាដើម​។ ក៏​នឹងមាន​ការចូលរួម​ផងដែរ​ពី​កវី​តារា​កម្ពុជា​គឺ​លោក យ៉េ​ង ឈាង​លី និង អ្នកនិពន្ធ​ដ៏​ល្បីឈ្មោះ​គឺ​លោកស្រី Elisabeth Becker (​តាមរយៈ Zoom) សម្រាប់​ជា​ផ្នែក​មួយ​នៃ​កម្មវិធី Writer & Readers Festival Hub​។​

​លោក សោម ច័ន្ទ​ណារ៉ាត ប្រធាន​គ្រប់គ្រង​ផលិតផល​ម៉ាក​ស្រា​បៀរ​អង្គរ បាន​ថ្លែងថា «​ក្នុងនាម​ជា​អ្នក​ឧបត្ថម្ភ​ធំ យើង​មាន​សេចក្តី​រីករាយ​ដែល​អាច​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ដ៏​រំភើប​អស្ចារ្យ​នេះ​។ យើង​មាន​មោទកភាព​ដែល​អាច​គាំទ្រ​ដល់​ព្រឹត្តិការណ៍​ទាំងនេះ ប៉ុន្តែ​ក៏មាន​មោទកភាព​ផងដែរ​ចំពោះ​ការជួយ​ដល់ ខេត្តសៀមរាប ក្នុង​ដំណើរ​ឆ្ពោះទៅរក​ការ​ស្ទុះ​ងើបឡើង​វិញ​បន្ទាប់ពី​ការ​រាតត្បាត​ជំងឺ​»​។

ក្រុមហ៊ុន និង ស្ថាប័ន​នានា​ដែល​បាន​ចូលរួម​ឧបត្ថម្ភ និង គាំទ្រ​រួចហើយ​ដល់​មហោស្រព​សិល្បៈ​អន្តរជាតិ​អង្គរ​នេះ​រួមមាន ទឹកបរិសុទ្ធ​អង្គរ​ពូ​រ៉ូ ធនាគារ​កាណាឌីយ៉ា ធនាគារ​ហ្វី​លី​ព សហព័ន្ធ​ស្វី​ស និង មូលនិធិ​វប្បធម៌​និង​ទេស​រណ៍ Chengdu​។

លោក Aaron Carpene ជា Artistic Director នៃ​មហោស្រព​សិល្បៈ​អន្តរជាតិ​អង្គរ បាន​ថ្លែង​ថា «​ក្នុងនាម​ជា​អ្នក​រៀបចំ​មហោស្រព​សិល្បៈ​នេះ យើង​មាន​ក្តី​ត្រេកអរ​យ៉ាង​ក្រៃលែង​ដែល​អាចធ្វើ​កិច្ចការ​ដើម្បី​ជួយ ខេត្តសៀមរាប ឱ្យទទួល​បានការ​ទទួល​ស្គាល់​បន្ថែមទៀតថា​ជាទី​ក្រុង​សិល្បៈ​។ យើង​ក៏មាន​ក្តី​រីករាយ​ផងដែរ​ដែល​អាចជួយ​លើកកម្ពស់​ទេសចរណ៍​ដើម្បី​ជួយ​ឱ្យ​ទីក្រុង​នេះ​ស្ទុះ​ងើបឡើង​វិញ​»​។

មហោស្រព​សិល្បៈ​អន្តរជាតិ​អង្គរ​ឆ្នាំ​២០២១ នឹង​ប្រព្រឹត្តឡើង​នៅ​ទីកន្លែង​ផ្សេងៗ​គ្នា​ក្នុង ខេត្តសៀមរាប​។ សកម្មភាព​ផ្សេងៗ​ទៀត​នៅ​ក្នុង​ព្រឹត្តិការណ៍​មហោស្រព​សិល្បៈ​នេះ រួមមាន​ការ​តាំងពិព័រណ៍​គំនូរ ក្បួន​ដង្ហែ និង ការពិភាក្សា​ជា​ក្រុម​ជាដើម​។ (​សូម​ពិនិត្យមើល​កម្មវិធី​ទាំងស្រុង​ដែល​មាន​ភ្ជាប់​មកជា​មួយ​)​។

អ្នក​រៀប​ចំ​មហោស្រព​សិល្បៈ​អន្តរជាតិ​អង្គរ ដែល​តំណាង​ដោយ​ក្រុមហ៊ុន Cambodian Arts and Festival Enterprise Co. Ltd បានរៀបចំ​មហោស្រព​សិល្បៈ​នេះ ក្រោម​ការ​សហការ​ជាមួយ រាជរដ្ឋាភិបាល​កម្ពុជា ក្រសួង​វប្បធម៌ និង វិចិត្រសិល្បៈ អាជ្ញាធរ​ជាតិ​អប្សរា និង រដ្ឋបាល​ខេត្តសៀមរាប ដើម្បី​លើកកម្ពស់​វប្បធម៌​កម្ពុជា​ទាំង​នៅក្នុង​ប្រទេស និង ទៅកាន់​ពិភពលោក​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

ជនសង្ស័យ២នាក់​ លាក់​គ្រឿងញៀន​២កូនថង់​ ត្រៀម​លក់​ត្រូវ​នគរបាល​បង្ក្រា

សន្តិសុខសង្គម៣ ម៉ោង មុន

ចាក់សោ​ផ្ទះ​ទុកចោល ត្រូវ​អគ្គិភ័យ ឆាបឆេះ​គ្មាន​សល់

កីឡា៣ ម៉ោង មុន

រឿងរ៉ាវ ៣ សំខាន់ៗ ដែល​ត្រូវ​ទស្សនា​កម្មវិធី ONE: ONLY THE BRAVE នា​ថ្ងៃ​សុក្រ​នេះ

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​ប្រកាស​ព័ត៌មាន ពី​ករណី​ឈ្លោះប្រកែក​គ្នា​រវាង​អ្នកបើកបរ​រថយន្តក្រុង​និង​អ្នក​ម៉ូតូ​នៅ​ផ្លូវ​៣០​ម៉ែត្រ បុរី​សន្តិភាព​២

ព័ត៌មានជាតិ៦ ម៉ោង មុន

ផ្ទុះ​ការ​តវ៉ា ភាព​មិន​ប្រក្រតី ធ្លាយ​ចេញពី​ស្រុក​កូន​មុំ​ពាក់​ព័​ន្ឋ​ការដាក់​ដេញថ្លៃ ទូកដរ ចំនួន​២​ឃុំ

Sokha Hotels

ព័ត៌មានពេញនិយម