Connect with us

សន្តិសុខសង្គម

នគរបាលខណ្ឌទួលគោកឃាត់ខ្លួនសិស្សសាលាជាង១០០នាក់

បានផុស

នៅ

កម្លាំងនគរបាលខណ្ឌទទួលគោក បានចុះឃាត់ខ្លួនក្រុមក្មេងសិស្សសាលាប្រុសស្រីជាង១០០នាក់យកទៅអប់រំណែនាំ បន្ទាប់ពីបង្កភាពអាណាធិបតេយ្យតាមដងផ្លូវសាធារណៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការឃាត់ខ្លួននេះបានធ្វើឡើងបន្ទាប់ពីក្រុមក្មេងសិស្សសាលាទាំងនោះបានប្រមូលផ្ដុំគ្នាជិះម៉ូតូប្រដេញគប់ទឹក បាញ់ទឹក ជក់បារី និងបារីអេឡិចត្រូនិក នៅស្ថានីយ៍ប្រេងTOTAL ជាប់វិទ្យាល័យជាស៊ីមសាមគ្គី នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ នារសៀលថ្ងៃទី២៦ ខែមីនា នេះ។

បន្ទាប់ពីការឃាត់ខ្លួន កម្លាំងសមត្ថកិច្ចបាននាំខ្លួនក្រុមក្មេងសិស្សសាលាទាំងនោះទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីអប់រំណែនាំ និងហៅអាណាព្យាបាលមកធ្វើកិច្ចសន្យា និងធានាយកទៅផ្ទះវិញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម