Connect with us

ព័ត៌មានជាតិ

កម្មករ-និយោជិត នៃរោងចក្រ ញូ ស្កាយ ព្រីនធីង អរគុណ រាជរដ្ឋាភិបាល ដែលបើកប្រាក់ឈ្នួលដល់ខ្លួន

បានផុស

នៅ

កម្មករ-និយោជិត នៃរោងចក្រ ញូ ស្កាយ ព្រីនធីង (NEW SKY PRINTING) អរគុណរាជរដ្ឋាភិបាលដែលបានបើកប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗជូនកម្មករ-និយោជិត ដែលទាំងនេះបង្ហាញពីការយកចិត្តទុកដាក់អំពីសុខទុក្ខរបស់កម្មករ-និយោជិត នៃរោងចក្រនេះ ក្រោយថៅកែរត់ចោល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី សុខ សាវុន ដែលជាកម្មការិនីរោងចក្រ ញូ ស្កាយ ព្រីនធីង មកពីខេត្តកណ្តាល លើកឡើងថា «ខ្ញុំសូមអរគុណដល់ សម្តេចធីបតី ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្រ្តីថ្មី ដែលបានខិតខំបំពេញការងារក្នុងការដោះស្រាយ រហូតកម្មករ-និយោជិតទាំងអស់ បានមកទទួលប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗជូនកម្មករគ្រប់គ្នា។ ខ្ញុំរីករាយណាស់ដែលបានមកទទួលប្រាក់នៅថ្ងៃនេះ»។

អ្នកស្រី ឆាំ គឿន ជាកម្មការិនី នៃរោងចក្រ ញូ ស្កាយ ព្រីនធីង ម្នាក់ទៀត ក៏បានលើកឡើងដែរថា ការផ្តល់ប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗជូនកម្មករ-និយោជិត នៃរោងចក្រញូ ស្កាយ ព្រីនធីង ទាំងអស់នៅថ្ងៃនេះគឺបានបង្ហាញឱ្យឃើញពីសមត្ថភាពដឹកនាំ និងការយកចិត្តទុក្ខដាក់របស់ថ្នាក់ដឹកនាំមកលើកម្មករ-និយោជិតទាំងអស់គ្នា។

អ្នកស្រីថា «សប្បាយចិត្តណាស់ ពីព្រោះប្រាក់ដែលទទួលថ្ងៃនេះវាមានសារសំខាន់ណាស់សម្រាប់ខ្ញុំ។ រួចពីនេះទៅខ្ញុំនឹងទៅរកការងារថ្មីទៀត ដើម្បីទទួលបានប្រាក់ចំណូលមកផ្គត់ផ្គង់គ្រួសារ។ ខ្ញុំសូមអរគុណសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក៏ដូចជាថ្នាក់ដឹកនាំក្រសួងការងារដែលបានជួយរកដំណោះស្រាយជូនកម្មករនៅថ្ងៃនេះ»។

កញ្ញា ថន ចាន់ថូ ដែលជាកម្មការិនីនៃរោងចក្រ ញូ ស្កាយ ព្រីនធីង ម្នាក់ទៀត ក៏បានអរគុណដល់ សម្តេចនាយករដ្ឋមន្រ្តី ក៏ដូចជាបណ្តាថ្នាក់ដឹកនាំទាំងអស់ ដែលខិតខំបំពេញការងារ ដោះស្រាយជូនកម្មករ-និយោជិតទាំងអស់នៅថ្ងៃនេះ។ ការដោះស្រាយនៅថ្ងៃនេះបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់របស់ប្រមុខថ្នាក់ដឹកនាំទាំងអស់លើសុខទុក្ខរបស់កម្មករ កម្មការិនី នៃរោងចក្រញូ ស្កាយ ព្រីនធីង។

ទន្ទឹមនឹងនេះ កម្មករ-និយោជិតទាំងអស់បានអំពាវនាវឱ្យកម្មករ-និយោជិតទាំងអស់បន្តស្វែងរកការងារថ្មីតាមរយៈយន្តការរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ហើយជឿទុកចិត្តមកលើដំណោះស្រាយរបស់រាជរដ្ឋាភិបាល។

គូសបញ្ជាក់ផងដែរថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជូនដំណឹងទៅដល់កម្មករ-និយោជិត នៃរោងចក្រ ញូ ស្កាយ ព្រីនធីង (NEW SKY PRINTING) អាចមកបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៣ រសៀល នៅសាលាខណ្ឌដង្កោ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤។

ទន្ទឹមនឹងនេះ ក្រសួងអំពាវនាវដល់កម្មករ-និយោជិតដែលមិនទាន់មានការងារថ្មីធ្វើ សូមមកទទួលឱកាសការងារថ្មីពីមជ្ឈមណ្ឌលការងារចល័ត នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ដែលប្រចាំការនៅសាលាខណ្ឌដង្កោ ឬមកកាន់ទីភ្នាក់ងារជាតិមុខរបរ និងការងារ ដែលស្ថិតនៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ឬទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ ០៧៧ ២៣២ ៣ ៧៨ / ០១៦ ៧៨៦ ៦៥៥ ឬតាមរយ: hotline ១២៩៧ ឬ ១២៨៦៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២០ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម