ព័ត៌មានអន្ដរជាតិ
លោក សេដ្ឋា មិនជួបលោក ថាក់ស៊ីន នៅទីស្នាក់ការបក្ស តែទៅទស្សនាបាល់ទាត់រវាង ថៃ និងកូរ៉េខាងត្បូង
នាយករដ្ឋមន្ត្រីថៃលោក សេដ្ឋា ថាវីស៊ីន មិនបានអញ្ជើញទៅទីស្នាក់ការកណ្ដាលរបស់គណបក្សភឿថៃដើម្បីជួបជាមួយអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា នៅរសៀលនេះនោះទេ ដោយសារតែលោកជាប់បំពេញការងារជាច្រើនទៀត ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Thai PBS នៅថ្ងៃទី២៦ ខែមីនានេះ ។

ស្របពេលជាមួយគ្នានេះ លោក សេដ្ឋា ថែមទាំងប្រាប់អ្នកសារព័ត៌មានទៀតថា លោកនឹងមិនជួបជាមួយលោក ថាក់ស៊ីន នោះទេ ហើយលោកនាយករដ្ឋមន្ត្រីនឹងអញ្ជើញទៅពហុកីឡដ្ឋានជាតិ Rajamangala ដើម្បីទស្សនាការប្រកួតបាល់ទាត់រវាងក្រុមជម្រើសជាតិថៃប្រកួតជាមួយកូរ៉េខាងត្បូងដែលនឹងចាប់ផ្ដើមការប្រកួតនាពេលវេលាម៉ោង ៧ និង ៣០ នាទីយប់នេះ ។
យោងតាមសេចក្ដីរាយការណ៍ពីកាសែតបាងកកប៉ុស្តិ៍កាលពីថ្ងៃទី២៥ ខែមីនាបានឲ្យដឹងថា លោក ថាក់ស៊ីន នឹងអញ្ជើញទៅទីស្នាក់ការកណ្ដាលរបស់គណបក្សភឿថៃនៅសង្កាត់ Huai Kwang ក្នុងទីក្រុងបាងកកនៅថ្ងៃអង្គារនេះ ដើម្បីជួបជាមួយសមាជិកតំណាងរាស្ត្ររបស់បក្ស ស្របពេលដែលបច្ចុប្បន្នកូនស្រីរបស់លោកគឺលោកស្រី ផេថងថាន ស៊ីណាវ៉ាត្រា ជាប្រធានបក្សស្រាប់ផង ។
ម្យ៉ាងទៀតក៏ដោយសារតែលោក សេដ្ឋា ធ្លាប់បានជួបជាមួយលោក ថាក់ស៊ីន ប្រមាណជា ២ ដងរួចមកហើយនៅឯភូមិគ្រឹះ Chan Song La ក្នុងទីក្រុងបាងកក និងលំនៅដ្ឋាននៅខេត្តឈៀងម៉ៃ ខណៈការអញ្ជើញទៅទីស្នាក់ការរបសបក្សរបស់អតីតនាយករដ្ឋមន្ត្រីវ័យ ៧៤ ឆ្នាំរូបនេះទៀតសោតក៏មិនជាប់ពាក់ព័ន្ធនឹងរឿងប្រជុំផ្ទៃក្នុងរបស់បក្សនោះដែរ ៕

ដោយ ៖ សុខ ជីវ័ន្ត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


