ព័ត៌មានអន្ដរជាតិ
អាមេរិក ដាក់ទណ្ឌកម្មក្រុមហ៊ុនជួរមុខ ចិន ដែលមានចិត្តចង់កម្ទេចហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ
សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើក្រុមហ៊ុនជួរមុខរបស់ក្រសួងសន្តិសុខរដ្ឋចិនដោយចោទប្រកាន់ថាបានបម្រើការជាអ្នកគ្របដណ្ដប់លើប្រតិបត្តិការតាមអនឡាញដែលមានគំនិតអាក្រក់ជាច្រើន និងផ្តោតលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់សហរដ្ឋអាមេរិក ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន CNA នៅថ្ងៃទី២៦ ខែមីនា ។

ក្រសួងសេដ្ឋកិច្ចអាមេរិកបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា អាមេរិកបានដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Wuhan Xiaoruizhi ព្រមទាំងលើជនជាតិចិន ២ នាក់ផងដែរ ដែលនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងធ្វើឡើងជាមួយក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក, FBI, ក្រសួងការបរទេស និងជាមួយចក្រភពអង់គ្លេសផងដែរ ។
ភ្នាក់ងារចារកម្មតាមអនឡាញនេះគឺឧបត្ថម្ភដោយរដ្ឋាភិបាលចិន ហើយវានៅតែជាការគំរាមកំហែងដ៏ធំបំផុតចំពោះសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក ។ ភ្នាក់ងារនេះបានដាក់ស្លាកអក្សរកាត់អង្គភាពនោះថា APT31 គឺជាបណ្តុំនៃមន្ត្រីចារកម្មចិនធ្វើការឲ្យក្រសួងសន្តិសុខរដ្ឋចិន (MSS) ដែលមានសាខានៅខេត្ត Hubei និងធ្វើយុទ្ធនាការចារកម្មតាមអនឡាញស្របច្បាប់ ។
មន្រ្តីទាំងនោះបានបង្កើតក្រុមហ៊ុនមួយឈ្មោះថា Wuhan Xiaoruizhi Science and Technology នេះឡើងដើម្បីប្រើប្រាស់ជាជួរមុខក្នុងការអនុវត្តយុទ្ធនាការទាំងនោះ ខណៈកន្លងមក APT31 បានកំណត់គោលដៅទៅលើមន្ត្រីជាន់ខ្ពស់អាមេរិក និងទីប្រឹក្សារបស់ពួកគេ រួមទាំងនៅសេតវិមាន នាយកដ្ឋានយុត្តិធម៌ ពាណិជ្ជកម្ម សេដ្ឋកិច្ច សមាជិកសភា និងអ្នកដទៃទៀតជាដើម ៕

អត្ថបទ ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


