ព័ត៌មានជាតិ
មេបញ្ជាការកងទ័ពកម្ពុជា-ព្រុយណេ ប្រកាសពង្រឹងកិច្ចសហប្រតិបត្តិការឡើងវិញ បន្ទាប់ពីអាក់ខានមួយរយៈ
មេបញ្ជាការកងទ័ពនៃប្រទេសកម្ពុជា និងប្រទេសព្រុយណេ បានប្រកាសនៅរសៀលថ្ងៃពុធនេះថា នឹងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឡើងវិញ បន្ទាប់ពីទំនាក់ទំនាក់ផ្នែកកងទ័ពរវាងប្រទេសទាំងពីរ បានរអាក់រអួល ឬអាក់ខានមួយរយៈ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩។
ការបង្ហាញជំហរបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឡើងវិញនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សារវាងលោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទកម្ពុជា ជាមួយលោកឧត្តមសេនីយ៍ទោ ដាតុសេរី ផាឡាវ៉ាន់ ហាជី ហាំហ្សា ប៊ីន ហាជី មេបញ្ជាការកងទ័ពភូមិន្ទប្រ៊ុយណេ នារសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១នេះ តាមប្រព័ន្ធវីដេអូ។
ក្នុងជំនួបនោះ អគ្គមេបញ្ជាការកងទ័ពប្រទេសទាំងពីរ បានផ្លាស់ប្តូរយោបល់ទៅវិញទៅមកអំពីការចូលរួមរបស់កងទ័ពជាមួយរាជរដ្ឋាភិបាល និងសម្រេចស្នាដៃធំធេង ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ-១៩។ អគ្គមេបញ្ជាការកងទ័ពកម្ពុជា និងប្រ៊ុយណេ ក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរនាពេលកន្លងមក និងបានបង្ហាញជំហររួមគ្នាពីការបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការឡើងវិញ។
ក្នុងនាមកងយោធពលខេមរភូមិន្ទធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី១៩ និងកិច្ចប្រជុំពាក់ព័ន្ធនាអំឡុងខែមីនា ឆ្នាំ២០២២ ខាងមុខ លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន បានអញ្ជើញឧត្តមសេនីយ៍ទោ មេបញ្ជាការកងទ័ពភូមិន្ទប្រ៊ុយណេ ដើម្បីចូលរួមក្នុងកិច្ចប្រជុំដោយផ្ទាល់នៅរាជធានីភ្នំពេញ៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


