ព័ត៌មានជាតិ
លុបឈ្មោះមន្ត្រីសុរិយោដីមួយរូប ចេញពីក្របខណ្ឌ ក្រោយប្រើតួនាទីរត់ការឯកសារដីធ្លីរកស៊ីក្រៅ
លោក ស៊ីម រតនៈ អភិបាលស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានសម្រេចលុបឈ្មោះ មន្ត្រីសុរិយោដីស្រុក លោក ឡុង សុភាព ចេញពីក្របខណ្ឌ ក្រោមហេតុផលថា មានកំហុសឆ្គាំឆ្គងក្នុងវិជ្ជាជីវៈ ដោយបានយកតួនាទី និងម៉ោងការងាររបស់ខ្លួនរត់ការឯកសារពាក់ព័ន្ធនឹងដីធ្លី។

យោងតាមសេចក្ដីសម្រេច របស់អភិបាលស្រុកសំរោងទង “ត្រូវបានលុបឈ្មោះលោក ឡុង សុភាព ឋានន្តរស័ក្ដិ អនុមន្ត្រី ថ្នាក់លេខ២ ជាមន្ត្រីបម្រើការងារនៅ ការិយាល័យរៀបចំដែនដី នគររូបនីយកម្ម សំណង់ និងភូមិបាល ស្រុកសំរោងទង ចេញពីក្របខណ្ឌ ដោយប្រព្រឹត្តកំហុស និងឆ្គាំឆ្គងក្នុងវិជ្ជាជីវៈ”។

អភិបាលស្រុកសំរោងទងបានប្រាប់អ្នកសារព័ត៌មានថា លោក ឡុង សុភាព បានយកតួនាទី និងម៉ោងការងាររបស់ខ្លួនរត់ការឯកសារពាក់ព័ន្ធនឹងដីធ្លី ហើយធ្វើមិនបានសម្រេចរហូតមានបណ្ដឹងពីប្រជាពលរដ្ឋ។
ម្យ៉ាងទៀត លោក ឡុង សុភាព មិនបានស្ដាប់តាមការណែនាំរបស់ថ្នាក់លើ ព្រមទាំងបញ្ហាមួយចំនួនទៀត ទោះបីជាថ្នាក់លើបានប្រជុំណែនាំនិងបើកផ្លូវឲ្យលោក ឡុង សុភាព ប្ដឹងតវ៉ាយ៉ាងណាក៏ដោយ។
ទោះជាយ៉ាងណា លោក ឡុង សុភាព បានបដិសេធចំពោះការចោទប្រកាន់នេះ ហើយអះអាងថា ដីការនេះកើតឡើងដោយសារគំនុំ និងខ្លាចបាត់ប្រយោជន៍ខ្លួន ច្រើនជាងការអនុវត្តនីតិវិធីច្បាប់៕


-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៥ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
កីឡា៧ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ុយក្រែន ចាត់វិធានការផ្សះផ្សាទំនាក់ទំនងជាមួយប៉ូឡូញ ក្រោយវិវាទជុំវិញការដាក់ឈ្មោះកងទ័ព


