ព័ត៌មានជាតិ
ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ៖ ពលរដ្ឋនិងអាជីវករនៅខេត្តសៀមរាប មានការគោរពតាមការណែនាំរបស់រដ្ឋាភិបាលនិងក្រសួងសុខាភិបាល
សៀមរាប ៖ យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី ពាក់ព័ន្ធនឹង «ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា» និងដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា និងតាមការណែនាំ រួមនឹងវិធានការនានារបស់ក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺ កូវីដ-១៩ ក្នុងសហគមន៍ នៅខេត្តសៀមរាប។

វិញករណីនេះដែរ អាជីវករម្នាក់នៅផ្សារលើធំថ្មី បានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ លក់ដូរមិនសូវដាច់ទេស្ងាត់ឈឹង បាត់អស់ប្រហែលជាង៥០ភាគរយ។ តែពួកគាត់នៅតេបន្តលក់ដដែល ដោយគាត់បានអនុវត្តន៍វិធានការការពារទៅការណែនាំរបស់ក្រសួងសុខាភិបាល។ ចំណែកលោកហ៊ុប ថៃ ប្រធានផ្សារលើធំថ្មី បានឲ្យដឹងនៅរសៀលថ្ងៃទី០៧នេះថា បន្ទាប់ពីកើតមាន «ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា»នេះមកនៅផ្សារលើធំថ្មី ហាក់មានការចុះថយពលរដ្ឋមកទិញឥវ៉ាន់ប្រមាណជាង៥០ភាគរយ។

លោកបន្តថា ចំពោះអាជីវករលក់ដូរ ក៏មានការចុះថយ អស់ប្រមាណជាង៣០ភាគរយ។ លោកបញ្ជាក់ថា នៅក្នុងផ្សារលើ រាល់ថ្ងៃមានអាជ្ញាធរខេត្តបានចុះមកចែកម៉ាសនិងអាល់កុល ព្រមទាំងណែនាំដល់អាជីវករឲ្យចេះពីវិធីការពារពីជំងឺ កូវីដ-១៩។

ពាក់ព័ន្ធនឹងករណីនេះដែរ លោកនួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប បានមានប្រសាសន៍ប្រាប់កម្ពុជាថ្មី ឲ្យដឹងនៅថ្ងៃទី ០៧នេះថា នាពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ បានផ្តល់ម៉ាស់ ឯកឧត្តម អភិបាលខេត្តសៀមរាប ដើម្បីយកមកចែកជូនដល់អាជីវករ, អ្នកបើកម៉ូតូកង់បី,ពលរដ្ឋ ព្រមទាំងបានណែនាំ ដល់ពួកគាត់ឲ្យចេះពីវិធីការពារពីជំងឺកូវីដ១៩។លោកបន្ថែមថា សូមស្នើឲ្យបងប្អូនពលរដ្ឋទាំងអស់នៅក្នុងក្រុងសៀមរាប មេត្តាជួយរួមគ្នាបង្ការនិងការពារករណីឆ្លងវីរ៉ូសកូវីដ១៩នៅក្នុង «ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា»ឲ្យបានដល់ថ្ងៃកំណត់ដែលក្រសួងសុខាភិបាល បានកំណត់។
ទោះបីយ៉ាងនេះក្តី គេសង្ឃឹមថាពលរដ្ឋទាំងអស់នឹងចូលរួមអនុវត្តន៍ថែរក្សាអនាម័យឲ្យបានខ្ជាប់ខ្ជួនចៀសផុតពីជំងឺកូវីដ១៩៕
ដោយ ៖ កុសល




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


