ព័ត៌មានជាតិ
ក្រុមហ៊ុន ជីស៊ីស៊ី គ្រុប សម្ពោធបើកការដ្ឋានសាងសង់ការិយាល័យលក់ គម្រោងផ្សារជីស៊ី អូរឫស្សី
ក្រុមហ៊ុន ជីស៊ីស៊ី គ្រុប បានចាប់ផ្ដើមបើកការដ្ឋានសាងសង់ការិយាល័យលក់ គម្រោងផ្សារជីស៊ី អូរឫស្សី ដែលមានទំហំផ្ទៃដីរហូតដល់ ៣០០០ម៉ែត្រការ៉េ មុនពេលសាងសង់អគារដ៏ថ្មីស្រឡាងនៃផ្សារជីស៊ី អូរឫស្សីដែលមានទីតាំងនៅតាមបណ្ដាយផ្លូវសហព័ន្ធរុស្ស៊ី។

ការិយាល័យនេះ នឹងត្រូវបានសាងសង់ឡើងដោយរួមបញ្ចូលនូវលក្ខណៈពិសេសមួយចំនួនដូចជា ចំណតរថយន្ដដ៏ធំទូលាយ និងសួនច្បារដ៏ស្រស់បំព្រង។ នៅក្នុងថ្ងៃនេះផងដែរ ផ្សារជីស៊ី អូរឫស្សីបានប្រកាសជាសាធារណៈអំពីការចាប់ផ្ដើមកម្មវិធីសម្ពោធបើកការដ្ឋានសាងសង់ការិយាល័យលក់ គម្រោងផ្សារជីស៊ី អូរឫស្សីអមជាមួយពិធីក្រុងពាលី របាំជូនពរ ព្រមទាំងការសម្ដែងម៉ុងសាយដើម្បីអបអរសាទរ និងសុំពរជ័យក្នុងការចាប់ផ្ដើមការសាងសង់។

ទន្ទឹមនឹងការបើកការដ្ឋានសាងសង់ ផ្សារជីស៊ី អូរឫស្សី បានធ្វើការផ្ដល់ជូនយ៉ាងពិសេសចំពោះអតិថិជនដែលបានចុះឈ្មោះជាមួយនឹងផ្សារជីស៊ី អូរឫស្សីរួច អាចធ្វើការជ្រើសរើសតូបនៅជាន់ទីមួយ។ គួររម្លឹកផងដែរ ផ្សារជីស៊ី អូរឫស្សីបានបើកទទួលចុះឈ្មោះ តាំងពីដើមខែកញ្ញាឆ្នាំនេះមកម្ល៉េះ។ ដូច្នេះនេះជាឱកាសដ៏ល្អបំផុតម្រាប់អ្នកវិនិយោគទាំងអស់ ដើម្បីធ្វើជាម្ចាស់តូបនៅជាន់ទី ១ នៃផ្សារជីស៊ី អូរឫស្សី ដែលមានតូបអាជីវកម្មសាកសមជាការវិនិយោគដ៏មានសក្តានុពលខ្ពស់មួយ ដែលធានានូវអត្រាប្រាក់ចំណេញខ្ពស់បំផុត និងមានអ្នកធ្វើដំណើរកាត់ច្រើនបំផុតបើធៀបទៅនឹងទីតាំងដទៃទៀត។ ជាន់ទី ១ មានកម្ពស់រហូតដល់៦ម៉ែត្រ ដែលខ្ពស់ជាងជាន់ផ្សេងទៀត ព្រមទាំងមានច្រកចូលផ្លូវធំទូលាយ ដែលបើកទូលាយសម្រាប់ការធ្វើអាជីវកម្មចម្រុះកាន់តែច្រើន។

លោក Ricky Lai នាយកប្រតិបត្តិនៃក្រុមហ៊ុនជីស៊ីស៊ីគ្រុប បានមានប្រសាសន៍ថា “ការិយាល័យលក់ថ្មីរបស់គម្រោងផ្សារជីស៊ី អូរឫស្សីត្រូវបានរំពឹងទុកថា នឹងត្រូវបញ្ចប់ការសាងសង់នៅដើមឆ្នាំ ២០២២ ខណៈពេលដែលផ្សាររបស់យើងនឹងដំណើរការនៅក្នុងឆ្នាំ ២០២៤។ យើងជឿជាក់ថានៅពេលផ្សារជីស៊ី អូរឫស្សី បើកដំណើរការ យើងនឹងក្លាយជាផ្សារប្រពៃណីធំមួយ ដែលធ្វើឲ្យអ្នកទេសចរណ៍ទាំងអន្តរជាតិ និង អ្នកទេសចរណ៍ក្នុងស្រុកត្រូវតែមកទស្សនា ជាពិសេសប្រជាជនដែលស្ថិតនៅជុំវិញតំបន់នោះផងដែរ”។ លោកបានបន្ថែមទៀតថា ភ្ញៀវទាំងអស់ដែលនឹងអញ្ជើញមក ការិយាល័យតាំងបង្ហាញ ផ្សារជីស៊ី អូរឫស្សីយើងដែលមានទីតាំងនៅអគារអូឡាំព្យារស៊ីធី នៅក្នុងថ្ងៃបើកសម្ពោធបើកការដ្ឋានសាងសង់់ការិល័យលក់គម្រោងផ្សារជីស៊ី អូរឫស្សី នឹងត្រូវទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅរួមមាន៖ កាដូបុណ្យណូអែលដ៏មានអត្ថន័យ ការបញ្ចុះតម្លៃដ៏ពិសេស រង្វាន់ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះម៉ាកSamsung និងជាពិសេសទទួលបានការតុបតែងតូបជូនដោយឥតគិតថ្លៃរាល់ការចុះឈ្មោះក្នុងថ្ងៃនោះផងដែរ។

លោក Alex Yu ប្រធានជីស៊ីស៊ីគ្រុបបានមានប្រសាសន៍ថា នៅក្នុងពិធីបើកសម្ពោធការដ្ឋានសាងសង់ថា ផ្សារជីស៊ី អូរឫស្សីមិនត្រឹមតែបង្កប់នូវមរតកស្ថាបត្យកម្ម និងប្រពៃណីខ្មែរប៉ុណ្ណោះទេ វាថែមទាំងអាចបង្កើតនូវការងារយ៉ាងច្រើនសម្រាប់ប្រជាជនកម្ពុជាបន្ទាប់ពីគម្រោងនេះ ត្រូវបានសាងសង់រួច។ លោកបានមានប្រសាសន៍បន្ថែមថា “យើងធានាថា អតិថិជនរបស់យើងនឹងទទួលបាននូវបទពិសោធន៍ដ៏អស្ចារ្យ ជាពិសេសសម្រាប់អ្នកដែលពេញចិត្តសិល្បៈ និងវប្បធម៌ខ្មែរ ក៏ដូចជាទស្សនវិជ្ជានៃការធ្វើជំនួញអាជីវកម្មផងដែរ ហើយយើងក៏សម្លឹងមើលឃើញពីការបន្តមរតកសិល្បៈ វប្បធម៌ និងអាជីវកម្មប្រកបដោយភាពឈ្លាសវៃទៅកាន់មនុស្សជំនាន់ក្រោយ” ។ “ខុសពីប្រទេសដទៃទៀត, ប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះមានសន្តិភាព និងស្ថិរភាព ហើយកត្តាទាំងនេះហើយដែលបន្តទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគកាន់តែច្រើនចូលមកក្នុងប្រទេសកម្ពុជា ជាពិសេសអគារពាណិជ្ជកម្មដែលមានសក្ដានុពលក្នុងស្រុកបែបនេះ។ ខ្ញុំជឿជាក់ថា ខ្ញុំនឹងបន្តនាំមកនូវការរីកចម្រើនបន្ថែមទៀត ហើយខ្ញុំរីករាយណាស់ដែល GCC បានចូលរួមចំណែកក្នុងការកសាងភាពរីកចម្រើនរបស់ប្រទេសកម្ពុជា ដោយគ្របដណ្ដប់លើគ្រប់វិស័យ រួមមានភាពរីកចម្រើននៃសេដ្ឋកិច្ច សុខុមាលភាពសង្គម ស្ដង់ដារនៃការអប់រំ និងស្ថិរភាពនៃផ្នែកនយោបាយ”។

នាចុងបញ្ចប់នៃកម្មវិធី អ្នកគ្រប់គ្រងជាន់ខ្ពស់នៃផ្សារជីស៊ី អូរឫស្សី លោក Alex Yu លោក Ricky Lai លោក Chun You និងក្រុមការងារផ្សេងទៀតបានសម្ដែងនូវការថ្លែងអំណរគុណចំពោះអតិថិជនទាំងអស់ដែលបានធ្វើការចុះឈ្មោះរួចរា់ល់ និងអរគុណចំពោះការគាំទ្រ និងជឿជាក់មកលើគម្រោងនេះ។ លោក Ricky Lai បានបញ្ជាក់ថា GCC នឹងប្ដេជ្ញាផ្ដល់ជូនអតិថិជននូវសំណង់ដែលមានស្ដង់ដារខ្ពស់ និងប្រកបដោយគុណភាព។

គួររំលឹកផងដែរថា បច្ចុប្បន្ន GCC បានបង្កើតនូវក្រុមហ៊ុនបុត្រសម្ព័ន្ធនៅតាមបណ្ដាប្រទេសផ្សេងៗដូចជា ហុងកុង ចិន ម៉ាកាវ និងជប៉ុន។ យើងសូមធានាថា យើងនឹងបន្តភាពរីកចម្រើន និងបន្តពង្រីកទៅកាន់បណ្ដាប្រទេសដទៃទៀតដូចជា សាំងហ្គាពួរ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងវៀតណាមជាដើម៕
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


