ព័ត៌មានជាតិ
ក្រុមហ៊ុនចំនួន ១៧០មកពីប្រទេសនានាវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ
តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ទាក់ទាញសហគ្រាស និងស្ថាប័នឯកជនចំនួន១៧០ ក្រុមហ៊ុនមកពីប្រទេសចិន អឺរ៉ុប សហរដ្ឋអាមេរិក អាស៊ីអាគ្នេយ៍ និងតំបន់ផ្សេងទៀត បង្កើតការងារជិត ៣ម៉ឺនកន្លែង។ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ផ្ដល់ផលប្រយោជន៍ និងការងារ យ៉ាងច្រើនដល់ខេត្តព្រះសីហនុ កាត់បន្ថយការធ្វើចំណាកស្រុក កាត់បន្ថយភាពក្រីក្រ វាដើរ តួនាទីជាអ្នកបើកច្រកពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការទូលំទូលាយផ្នែកពាណិជ្ជកម្ម អន្តរជាតិក្នុងតំបន់ និងពិភពលោកផងដែរ។

លើសពីនេះទៀត មានគម្រោងចំនួនបួន បានចុះហត្ថលេខា រួមមាន៖
១.ពិធីចុះហត្ថលេខាគម្រោង ផលិតសំបកកង់ នៃក្រុមហ៊ុន Jiangsu General Science Technology Co,Ltd។
២.ពិធីចុះហត្ថ លេខាកិច្ចព្រមព្រៀងផ្ដល់ជំនួយសាងសង់សួនកុមារ និងបន្ទប់ទឹកអនាម័យ សាលាបឋម សិក្សា និងអនុវិទ្យាល័យបិតត្រាំងមិត្តភាពព្រះសីហនុ-ជាំងស៊ូ រវាងសាខាកាកបាទក្រហម នៃទីក្រុងវូស៊ី និងខេត្តជាំងស៊ូ និងសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ។
៣.ពិធីប្រគល់អំណោយនូវមជ្ឈមណ្ឌលសកម្មភាពវប្បធម៌មិត្តភាពចិន-កម្ពុជាដល់បុគ្គលិកក្នុង តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុដោយសហព័ន្ធសហជីពទីក្រុង វូស៊ី។
៤.ពិធីសម្ពោធ សេវាពិគ្រោះយោបល់ពីចម្ងាយសម្រាប់ប៉ុស្តិ៍សុខភាព ក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ។ នេះបើតាមការបញ្ជាក់របស់លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ថ្លែងនៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីឌីអូអនឡាញ ស្តីពីការលើកកម្ពស់ការអភិវឌ្ឍតំបន់សេដ្ឋកិច្ច ពិសេស ក្រុងព្រះសីហនុកម្រិត ២.០ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១៕ កម្ពុជាថ្មី
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


