ព័ត៌មានជាតិ
ប៉ូលសេដ្ឋកិច្ចសំខាន់របស់កម្ពុជាមានបីតំបន់នៅទីក្រុងភ្នំពេញ ព្រះសីហនុ និងសៀមរាប
កម្ពុជា មានប៉ូលសេដ្ឋកិច្ចសំខាន់ៗចំនួនបី គឺនៅទីក្រុងភ្នំពេញ ក្រុងព្រះសីហនុ និងខេត្តសៀមរាប។ នេះបើតាមការបញ្ជាក់របស់អ្នកជំនាញអចលនវត្ថុ។

លោក សន សៀប អនុប្រធានប្រតិបត្តិសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានលើកឡើងនៅក្នុងកម្មវិធី “ការផ្ដល់ប្រឹក្សាអាជីវកម្មអចលនវត្ថុ” កាលពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២១ថា ប៉ូសសេដ្ឋកិច្ចដែលធំជាងគេ គឺនៅរាជធានីភ្នំពេញ។ លោកពន្យល់ថា ក្រុងភ្នំពេញជាមជ្ឈមណ្ឌលសេដ្ឋកិច្ច វប្បធម៌ នយោបាយ។ លោកថា ភ្នំពេញរីកម្រើនគ្រប់វិស័យទាំងអស់ ដូចជាវិស័យអចលនទ្រព្យ និងហេដ្ឋារចនាសម្ព័ន្ធធំៗជាច្រើន។ លោក សន សៀប កត់សម្គាល់ឃើញថា រាជរដ្ឋាភិបាលបានពង្រីកហេដ្ឋារចនាសម្ព័ន្ធ ដូចជា ការសាងសង់ផ្លូវល្បឿនលឿនពីក្រុងភ្នំពេញទៅក្រុងព្រះសីហនុ ផ្លូវក្រវ៉ាត់ក្រុងទី២ ក្រវ៉ាត់ក្រុងទី៣ គម្រោងក្រវ៉ាត់ក្រុងទី៤ ផ្លូវរថភ្លើងពីភ្នំពេញទៅក្រុងព្រះសីហនុ ភ្នំពេញទៅថៃ និងគម្រោងធំៗមួយចំនួនទៀត។

ចំណែកនៅឯខេត្តព្រះសីហនុ លោក សន សៀប លើកឡើងថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក៏មិនចាញ់ភ្នំពេញប៉ុន្មានដែរ។ លោកថា ក្រុងព្រះសីហនុ មានការអភិវឌ្ឍខ្លាំងផ្នែកសំណង់ ពោលគឺមានអគារពាណិជ្ជកម្មជាច្រើន។ ក្រៅពីនះ មានវិស័យទេសចរណ៍ កំពង់ផែ ព្រលានយន្តហោះ តំបន់សេដ្ឋកិច្ចពិសេស និងឧស្សាហកម្មជាដើម។
រីឯនៅខេត្តសៀមរាប អ្នកជំនាញអចលនទ្រព្យរូបនេះ បានគូសបញ្ជាក់ថា មានតំបន់ទេសចរណ៍ជាច្រើន និងវិស័យអចលទ្រព្យក៏កំពុងរីកម្រើនផងដែរ។
ក្រៅពីតំបន់សំខាន់ទាំងបីនេះ លោក សន សៀប បានបន្ថែមថា មាននៅតំបន់បាវិត និងប៉ោយប៉ែត ជាមជ្ឈមណ្ឌលសម្រាប់ផ្ទេរទំនិញ ចេញពីប្រទេសដែលមានសេដ្ឋកិច្ចធំពីរ គឺវៀតណាម និងថៃ ដែលជាច្រកផ្លូវគោកភ្ជាប់ជាមួយអាស៊ាន។ លើសពីនេះទៀត មណ្ឌលគិរី ក៏ជាចំណែកមួយ ជួយជំរុញសេដ្ឋកិច្ចជាតិ តាមរយៈកសិដ្ឋាន វិស័យកសិកម្ម មានបន្លែផ្លែឈើ និងជាតំបន់អេកូទេសចរណ៍សំខាន់ផងដែរ។
លោក សន សៀប សង្កត់ធ្ងន់ថា តំបន់ទាំងអស់នេះ សុទ្ធសឹងជាប៉ូលសេដ្ឋកិច្ចជួយទ្រទ្រង់វិស័យសេដ្ឋកិច្ចកម្ពុជាឲ្យរីកចម្រើនឆាប់រហ័ស។
ដូចគ្នានេះដែរ លោកឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ស៊ីភីអិល ខេមបូឌា ប្រភើធី លីមីតធីត គាំទ្រការលើកឡើងរបស់លោក សន សៀប។ លោកឧកញ៉ា មានប្រសាសន៍ថា សព្វថ្ងៃកម្ពុជា មិនចាញ់ប្រទេសជិតខាងនោះទេ។ ជាក់ស្តែងដូចជាខេត្តព្រះសីហនុ មានការអភិវឌ្ឍខ្លាំងក្លា មានហេដ្ឋារចនាសម្ព័ន្ធ និងអគារធំៗជាច្រើន។ លោកឧកញ៉ា បន្ថែមថា បច្ចុប្បន្នខេត្តកំពត និងកែប ក៏កំពុងរីកម្រើនស្របគ្នានេះដែរ។

ទន្ទឹមនឹងនេះ លោកឧកញ៉ា ចេង ខេង បានជំរុញឲ្យប្រជាពលរដ្ឋ បង្កើនជំនាញដើម្បីបម្រើតម្រូវការអតិថិជន ពិសេសគឺបង្កើនស្នាមញញឹម ដែលជាភាពទាក់ទាញដ៏សំខាន់ផងដែរ៕ ទួន សុផល
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


