Connect with us

ព័ត៌មានជាតិ

អង្គការ​អភិវឌ្ឍន៍ស្ត្រីបញ្ឈប់​សកម្មភាព​តម្បាញ​សូត្រខ្មែរ​ដោយសារ​វិបត្តិទីផ្សារ

បានផុស

នៅ

ផលិតផលសូត្រនៅខេត្តស្ទឹងត្រែង ជួបវិបត្តិទីផ្សារបញ្ជាទិញ ធ្វើឲ្យបងប្អូនស្ត្រីមួយចំនួន​បាត់បង់​ការងារ និងប្រាក់ចំណូល ហើយអង្គការអភិវឌ្ឍន៍ស្ត្រីនៅខេត្តស្ទឹងត្រែងនេះ ក៍ត្រូវបញ្ឈប់ធ្វើសកម្មភាពតម្បាញដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គឹម ​ដារាចាន់ ប្រធានគ្រប់គ្រងអង្គការស្ទឹងត្រែងអភិវឌ្ឍន៍ស្រ្តី​បានបញ្ជាក់ប្រាប់នៅ​ថ្ងៃបាន​បញ្ជាក់ថា លោកបានប្រឹងប្រែងបង្កើតមុខរបរនេះឡើងដើម្បីឲ្យបងប្អូនស្ត្រីយើង  មាន​ការងារ​ធ្វើ​នៅក្នុងស្រុក ហើយអាចរក្សាបានមុខរបរពីបុរាណមួយ សំរាប់កូនចៅជំនាន់ក្រោយៗទៀត បាន​ស្គាល់និងចេះធ្វើ។

លោកបន្តថា បច្ចុប្បន្នទីផ្សារបរទេសដូចជា-អូស្ត្រាលី-បារាំង-អាមេរិក-កាណាដា-ស្វីស-និងអង់គ្លេស​បានបិទ​ការបញ្ជាទិញតែម្តងទើបលោកសម្រេចបិទសកម្មភាពតម្បាញនេះទាំងស្រុងនៅរយៈពេលចុងក្រោយនេះ។

លោកស្រីលឺមលាងអ៊ីមប្រធានក្រុមតម្បាញសូត្រនៃអង្គការស្ទឹងត្រែងអភិវឌ្ឍន៍ស្រ្តី បានបញ្ជាក់ថា​នេះជាអកុសលសម្រាប់​បងប្អូនស្រីបានខិតខំត្បាញសូត្រ រួមមាន សំពត់ហូល-អាវ-ក្រមារ- និងសំលៀកបំពាក់ផ្សេងៗទៀត ដើម្បីចង់រួមគ្នា​អភិរក្ស​មុខរបរតម្បាញនេះ និងរកប្រាក់ចំណូលសំរាប់ចិញ្ចឹមជីវិតផង។           

លោកស្រីទទួលស្គាល់ថា ផលិតផលសូត្រត្រូវទីផ្សារបរទេសបិទការបញ្ជាទិញចំណែកក្នុងស្រុកក៍គ្មានទីផ្សារដែរ  ដោយសារនៅបណ្តាប្រទេសផ្សេងៗ និងប្រទេសកម្ពុជាយើងជួបនូវវិបត្តិជំងឺកូដ១៩ផង។

 អ្នកស្រីយិនសុខនីន នៅភូមិតាដុងតាដាំ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែងជាអ្នកតម្បាញសូត្របានលើកឡើងថា៖  ករណីនេះ ជាបញ្ហាប្រឈមធំបំផុត  ដែលអាចធ្វើឲ្យប៉ះពាល់ដល់មុខរបរដែលបងប្អូន​ស្ត្រីខ្មែរបានខិតខំរៀនចេះ​មុខជំនាញតម្បាញ តពីដូនតានេះហើយថ្ងៃអនាគតនិងអាចភ្លេចភ្លាំងនិងបាត់បង់ចំណេះជំនាញមួយនេះតែម្តង។

សូមបញ្ជាក់ថា អង្គការស្ទឹងត្រែងអភិវឌ្ឍន៍ស្រ្តី បានបង្កើតឲ្យមាន ផ្នែកតម្បាញ ហូល ផាមួង ក្រមារ ធ្វើពី​សរ​សៃ​សូត្រ នៅខេត្តស្ទឹងត្រែងរយៈពេល២០ឆ្នាំមកហើយ ដើម្បីនាំចេញទៅលក់ទីផ្សារក្រៅប្រទេស តែបច្ចុប្បន្នត្រូវបានបិទ​សកម្មភាពព្រោះគ្មានទីផ្សារបញ្ជាទិញ៕

អត្ថបទ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

លោក នេត្រ ភក្ត្រា រៀបចំពិធីចម្រើនបុណ្យបារមីរូបបដិមា និងដំឡើងឆ័ត្ររួត ៩ជាន់ ថ្វាយ​ព្រះបរមរូប​ព្រះបាទជ័យ​វរ្ម័នទី៧ នៅសួនច្បារជ័យមង្គល​ព័ត៌មាន

ព័ត៌មានជាតិ៥ ម៉ោង មុន

គណៈកម្មការ​ចំពោះកិច្ច​ប្រយុទ្ធប្រឆាំងការ​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា បង្ហាញ​លទ្ធផល​ នៅ​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា

ព័ត៌មានជាតិ៥ ម៉ោង មុន

២១ថ្ងៃ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជិត២៣០០នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

កីឡា៥ ម៉ោង មុន

​កាន់ ស្រីរ័ត្ន​ អំពាវនាវ​មហាជន​ឲ្យ​​ជួយ​គាំទ្រ​ស្ត្រី​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​ ២១​ Km​ មិន​សូវ​មាន​អ្នក​លេង​ឡើយ​

សន្តិសុខសង្គម៦ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

សន្តិសុខសង្គម១៣ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម