Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន​លី​ប្រេ​ស្ស ឧបត្ថម្ភ​បន្ទប់ទឹក​អនាម័យ​ដល់​សិស្ស​វិទ្យាល័យ​មួយ​ក្នុង​ខេត្តសៀមរាប​

បានផុស

នៅ

ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០២២, ភ្នំពេញ – ក្រុមហ៊ុន​លី​ប្រេ​ស្ស (Libresse®) ដែលជា​ម៉ាក​យីហោ​ថែរក្សា​សុខភាព​ស្ត្រី​ឈានមុខ​គេ​លើ​ពិភពលោក បាន​ឧបត្ថម្ភ​បន្ទប់ទឹក​អនាម័យ ចំនួន ២​ខ្នង មាន ៥​បន្ទប់ ជូន​ដល់​វិទ្យាល័យ សាមគ្គី ជា​សាលារៀន​ជនបទ​មួយ​ស្ថិត​ក្នុងភូមិ​អន្លង់​សំណ​ស្រុក​ជីក្រែង ខេត្តសៀមរាប ស្របតាម​ឆន្ទៈ​នៃ​ម៉ាក​យីហោ​របស់​ខ្លួន​ក្នុងការ​ដោះស្រាយ​បញ្ហា​គម្លាត​នៃ​ការអប់រំ និង​អនាម័យ ជាពិសេស​តម្រូវការ​អនាម័យ​ជា​មូលដ្ឋាន​របស់​យុវ​សិស្ស​នារី​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវិធី​ទ្រទ្រង់​មួយ​នេះ គឺជា​គម្រោង​អនាម័យ​ទី​ពីរ​របស់​ក្រុមហ៊ុន​លី​ប្រេ​ស្ស ដែលមាន​គោលបំណង​ផ្ដល់​លទ្ធភាព​ដល់​ការ​ទទួល​បាន​អនាម័យ​កាន់តែ​ប្រសើរ​នៅ​តាម​សាលា​រដ្ឋ​មួយចំនួន​នៅក្នុង​ប្រទេស​។ គម្រោង​ទីមួយ ត្រូវ​បាន​ផ្ដល់ជូន​ដល់​យុវ​សិស្ស​នារី​នៅ​វិទ្យាល័យ នរោត្តម រណឫទ្ធិ គន្ធបុប្ផា ក្នុង​ខេត្តកំពង់ចាម កាលពី​ខែមិថុនា ឆ្នាំ​២០២១​។

ខណៈ​ដែល​កម្ពុជា​ស្ថិតក្នុង​ដំណើរ​ក្លាយទៅជា​ប្រទេស​អភិវឌ្ឍ​មួយ​នៅ​អាស៊ីអាគ្នេយ៍ អត្រា​ប្រជាជន ៧៧% នៃ​ប្រជាជន​កម្ពុជា​សរុប​ប្រមាណ​ជា ១៦​លាន​នាក់ កំពុង​រស់នៅ​តំបន់​ជនបទ នេះ​បើ​យោងតាម​ទិន្នន័យ​របស់ World Bank Open Data​។ ប្រជាជន​កម្ពុជា​ជាច្រើន​នៅ​ទី​ជនបទ ជាពិសេស​នារីៗ​បន្ត​ប្រឈម​នឹង​បញ្ហាលំបាក​ក្នុង​ការរស់នៅ​ប្រចាំថ្ងៃ ដោយសារ​កង្វះខាត​ការ​ទទួលបាន​អនាម័យ​គ្រប់គ្រាន់ កង្វះខាត​បន្ទប់​ទឹកស្អាត និង​កង្វះខាត​ផលិតផល​អនាម័យ​ផ្ទាល់ខ្លួន​។

សិស្សានុសិស្ស​វិទ្យាល័យ​សាមគ្គី ២៧៧​នាក់ ដែល ៥០% ជា​សិស្ស​នារី​ក៏​ស្ថិតក្នុង​ស្ថានភាព​កង្វះខាត​នេះដែរ ដោយ​ត្រូវ​ប្រើ​រួមគ្នា​នូវ​បន្ទប់ទឹក​ដែលមាន​លក្ខណៈ​មិន​សមស្រប​។ យុវ​សិស្ស​នារី​ដែល​ស្ថិតក្នុង​ដំណាក់កាល​ពេញវ័យ​របស់​ពួកគេ​ចាំបាច់​ត្រូវ​មាន​បង្គន់​ដែល​សាងសង់​បាន​ត្រឹមត្រូវ និង​អនាម័យ​ល្អ​ដើម្បី​ថែរក្សា​អនាម័យ​ផ្ទាល់ខ្លួន ជាពិសេស​អំឡុង​ពេលដែល​មាន​រដូវ​។ ក្រុមហ៊ុន​លី​ប្រេ​ស្ស Libresse® ជឿជាក់ថា តាមរយៈ​ការផ្ដល់​បន្ទប់ទឹក​អនាម័យ​គ្រប់គ្រាន់ នៅតាម​សាលា យុវ​សិស្ស​នារី​នឹង​ទទួលបាន​ផាសុកភាព និង​ទំនុកចិត្ត​បន្ថែម​ដែល​ធ្វើ​ឲ្យ​ពួកគេ​អាច​ផ្ដោតលើ​ការសិក្សា​បាន​ពេញលេញ​។

សម្រាប់​យុវ​សិស្ស​នារី ការណ៍​ដែលមាន​បន្ទប់ទឹក​អនាម័យ​ពិតជា​ចាំបាច់​ណាស់ ព្រោះ​ពួកគេ​ផ្ដោត​ខ្លាំង​លើ​សុខភាព និង​អនាម័យ​របស់​ពួកគេ​។ ក្រុមហ៊ុន​លី​ប្រេ​ស្ស Libresse® ប្ដេជ្ញា​ចិត្ត​ក្នុង ការ​ផ្ដល់​គុណភាព​នៃ​ជីវិត​រស់នៅ​របស់​យុវតី និង​ស្ត្រី​ទូទាំង​ប្រទេស​កម្ពុជា និង​ប្រឹងប្រែង​ពុះពារ ដើម្បី​ផ្ដល់​ភាពជឿជាក់​ដល់​ជីវិត​សង្គម និង​ជីវិត​ផ្ទាល់ខ្លួន​របស់​ពួកគេ​។ តាមរយៈ​ការអប់រំ ការ​កសាង​សមត្ថភាព និង​ការផ្ដល់​ធនធាន ក្រុមហ៊ុន​លី​ប្រេ​ស្ស Libresse® មាន​ទំនុកចិត្ត​ថា ការឧបត្ថម្ភ​នេះ នឹង​អាចជួយ​ឲ្យ​យុវតី​យល់បាន​កាន់តែ​ប្រសើរ​អំពី​សុខភាព​រាងកាយ និង​មាន​ភាព​ជឿជាក់ថា​ពួកគេ​ជា​នរណា​។

​ក្នុង​ការរក្សា​ចក្ខុវិស័យ​របស់​ពួកគេ ដើម្បី​ពង្រឹង​សុខុមាលភាព​តាមរយៈ​ដំណោះស្រាយ​សុខភាព​និង​អនាម័យ​ឈានមុខ​នោះ ការឧបត្ថម្ភ​របស់​លី​ប្រេ​ស្ស Libresse® ដល់​សិស្សានុសិស្ស​នៅតាម​សាលា នឹង​នាំមក​នូវ​ផល​វិជ្ជមាន​ដល់​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​របស់​ពួកគេ ធ្វើ​ឲ្យ​ពួកគេ​សម្រេច​បានការ​សិ​ស្សា​ពេញលេញ និង​ឈានដល់​គោលដៅ​ជីវិត​ផ្ទាល់ខ្លួន​របស់​ពួកគេ​។

​ជាមួយ​កម្មវិធី​អនាម័យ​ដែល​កំពុង​អនុវត្ត​នេះ ក្រុមហ៊ុន​លី​ប្រេ​ស្ស Libresse® នឹង​បន្ត​ផ្ដល់​បង្គន់ និង​បន្ទប់ទឹក​អនាម័យ​នៅតាម​សាលា​មួយចំនួនទៀត ដើម្បី​យុវ​សិស្ស​នារី​រស់នៅ​បាន​កាន់​តែមាន​សុវត្ថិភាព​និង​សុខភាព ដែល​ធ្វើ​ឲ្យ​ពួកគេ​អាច​ផ្ដោត​ការយកចិត្តទុកដាក់​ពេញលេញ​លើ​អ្វី​ដែលមាន​សារៈសំខាន់​សម្រាប់​ពួកគេ គឺ​ការសិក្សា​។

​នៅក្នុង​សុន្ទរកថា អំឡុង​ពិធី​ប្រគល់​បន្ទប់ទឹក​អនាម័យ​នោះ លោក ហៀ​ង សុខ នាយក​វិទ្យាល័យ សាមគ្គី បាន​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​លី​ប្រេ​ស្ស Libresse® ក្នុង​ខ្លឹមសារ​ដូច្នេះ​ថា “​យើងខ្ញុំ​សូម​អរគុណ​ចំពោះ ក្រុមហ៊ុន​លី​ប្រេ​ស្ស Libresse® សម្រាប់​ការបរិច្ចាគ​បន្ទប់ទឹក​អនាម័យ​ទាំងនេះ​ដល់​វិទ្យាល័យ​យើងខ្ញុំ​។ ការ​ដែលមាន​បន្ទប់ទឹក​អនាម័យ​រួចរាល់ ពិតជា​មាន​សារៈ សំខាន់​ណាស់ សម្រាប់​ដំណើរការ​អប់រំ​ប្រចាំថ្ងៃ​ប្រកបដោយ​ភាពរលូន​នៅ​សាលា​របស់​យើង ពីព្រោះ​សាលា​មាន​សិស្សានុសិស្ស​យ៉ាងច្រើន​ដែល​យើង​ត្រូវ​បំពាក់បំប៉ន​ចំណេះដឹង​ជាមួយ​ការរក្សា​អនាម័យ​គ្រប់គ្រាន់ និង​ត្រឹមត្រូវ​។ បន្ទប់ទឹក​អនាម័យ​ទាំងនេះ ប្រាកដជា នឹង​ផ្ដល់​ផាសុកភាព និង​ភាពងាយស្រួល​ដល់​សិស្សានុសិស្ស​របស់​យើង​។​” លោកនាយក ក៏បាន​បញ្ជាក់​ផងដែរ​ថា “ គំនិត​ផ្ដួចផ្ដើម​ដ៏​ល្អ ពី​សម្ព័ន្ធ​ក្រុមហ៊ុន​វីន​ដា​(Libresse®) ជា​សកម្មភាព​សប្បុរស​គួរ​ឲ្យ​កត់សម្គាល់ សម្រាប់​ជា​គំរូ​ដល់​សិស្សានុសិស្ស​របស់​យើង​ឲ្យ​បានដឹង​ពី​របៀប​ដែល​អាជីវកម្ម​អាច​ផ្តល់ជូន​នូវ​ផលប្រយោជន៍​មកកាន់​សហគមន៍​វិញ​”​។

ជាមួយ​ការប្រគល់​បន្ទប់ទឹក​អនាម័យ​សប្បុរសធម៌​ជា​ផ្លូវការ​នេះ ក្រុមហ៊ុន​លី​ប្រេ​ស្ស Libresse®) ក៏បានផ្ដល់​កញ្ចប់​អំណោយ និង​កូនសៀវភៅ​អប់រំ អំពី​រដូវ​ស្ត្រី ដល់​សិស្សានុសិស្ស និង គ្រូបង្រៀន​ចំនួន ៣០០​នាក់​ផងដែរ ដើម្បី​ជួយ​សម្រួល​ដល់​ពួកគាត់​ក្នុងការ​ស្វែងយល់​បន្ថែម​អំពី​ការថែទាំ​សុខភាព​អំឡុងពេល​មក​រដូវ​។

​ការប្ដេជ្ញាចិត្ត​របស់​ម៉ាក​សញ្ញា ចំពោះ​ការរស់នៅ​របស់​នារី និង​ស្ត្រី​កាន់តែ​ប្រសើរឡើង លោក Sreang Enghor តំណាង​ក្រុមហ៊ុន​លី​ប្រេ​ស្ស (Libresse®) បាន​មានប្រសាសន៍​ក្នុង​សុន្ទរកថា​របស់លោក​ថា “​លី​ប្រេ​ស្ស ជឿជាក់ថា ការអប់រំ​ពិតជា​មាន​សារៈសំខាន់​ណាស់ ក្នុងការ​ពង្រឹងគុណភាព​ជីវិត​រស់នៅ​របស់​ស្ត្រី​កម្ពុជា​។ ជាមួយ​បន្ទប់ទឹក​អនាម័យ​គ្រប់គ្រាន់ និង​ការយល់ដឹង​អំពី​ការរក្សា​អនាម័យ យើង​សង្ឃឹមថា យើង​អាច​ចូលរួម​កាត់បន្ថយ​អត្រា​បោះបង់​ការសិក្សា​ក្នុងចំណោម​យុវ​សិស្ស​នារី​។ ” សម្ព័ន្ធ​ក្រុមហ៊ុន​វីន​ដា​(Libresse®) អាស៊ីអាគ្នេយ៍ (​ម៉ាឡេស៊ី​) តាមរយៈ​ម៉ាក​សញ្ញា​លី​ប្រេ​ស្ស (Libresse®) ជា​បុត្រ​សម្ព័ន្ធ​របស់ខ្លួន គឺជា​ក្រុមហ៊ុន​ទទួលបាន​ពានរង្វាន់ “Gender-responsive Marketplace Award” ដោយសារ​ការគាំទ្រ​ពេញលេញ​របស់ខ្លួន​ក្នុងការ​សម្រួល​ដល់​ការពង្រឹង​អំណាច​ស្ត្រី តាមរយៈ​ការចូលរួម​ក្នុងសង្គម និង​ដោយមាន​របៀប​ធុរកិច្ច​ប្រកបដោយ​ប្រព័ន្ធ​ច្បាស់លាស់ ដើម្បី​ពង្រឹងគុណភាព​ជីវិត​រស់នៅ​របស់​ស្ត្រី​។ សម្រាប់​ព័ត៌មាន​បន្ថែម​អាច​ចូលទៅ​កាន់​ហ្វេ​ស​ប៊ុ​ក​ផេ​ក Libresse Cambodia​។

​អំពី Libresse®

Libresse® គឺជា​ម៉ាក​យីហោ​ថែទាំ​សម្រាប់​សុភាពនារី​ដែល​យល់ច្បាស់​ពី​ធាតុពិត​ក្នុងនាម​ជា​ស្ត្រីភេទ​។ ម៉ាក​យីហោ​នេះ​ធ្វើការ​គាំទ្រ​ដល់​ស្ត្រី ដើរ​តាម​គន្លង​ជីវិត​របស់ខ្លួន និង សាទរ​ចំពោះ​លក្ខណៈ​ដែល​ធ្វើ​ឲ្យ​ស្ត្រី​មាន​រូបរាង និង​ដងខ្លួន​ខុសៗ​គ្នា​។ ក្រៅពី​ការផលិត​នូវ​ផលិតផល​ដែល​ប្រកបដោយ​គុណភាព និង​គួរ​ជាទី​ទុកចិត្ត​សម្រាប់​សុភាពនារី Libresse® ក៏​ប្តេជ្ញាចិត្ត​ផងដែរ​ចំពោះ​គំនិត​ផ្តួចផ្តើម​សម្រាប់​ជីវិត​រស់នៅ​ជា​ប្រក្រតី​ពេល​មក​រដូវ​ជា​រៀងរាល់ខែ​។ សម​

​អំពី​សម្ព័ន្ធ​ក្រុមហ៊ុន​វីន​ដា​

​តាំងពី​ពេល​ចាប់ផ្តើម​ដំបូង​របស់ខ្លួន​ក្នុង​ឆ្នាំ​១៩៨៥ រហូតដល់​បច្ចុប្បន្ន សម្ព័ន្ធ​ក្រុមហ៊ុន​វីន​ដា បាន​ក្លាយជា​ក្រុមហ៊ុន​មួយ​ក្នុងចំណោម​ក្រុមហ៊ុន​ធំជាងគេ សម្រាប់​ផលិតផល​អនាម័យ​នៅក្នុង​តំបន់​អាស៊ី និង មាន​បុគ្គលិក​ជិត ១០,០០០​នាក់ ។ ការលក់​ត្រូវបាន​ធ្វើឡើង​ក្រោម​ស្លាក​យីហោ​ផលិតផល ថែទាំ​ខ្លួន​សំខាន់ៗ ដូចជា Vinda, Drypers, TENA, Dr P, Libresse, VIA, Tempo, Tork, Libero និង Sealer ។ ក្រុមហ៊ុន​វីន​ដា មាន ទីស្នាក់ការ​កណ្តាល​រប​ស់​ខ្លួន​នៅ​ទីក្រុង​ហុងកុង ហើយ​ត្រូវបាន ចុះបញ្ជី​នៅលើ​ផ្សារ​ហ៊ុន​ហុងកុង (​លេខ​កូដ​ហ៊ុន : 3331.HK)៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម