ព័ត៌មានជាតិ
ខេត្តស្វាយរៀង មានអ្នកជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» ៧៥នាក់
ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង បានមានប្រសាសន៍ថា គិតត្រឹមថ្ងៃទី៩ ខែធ្នូនេះ ខេត្តស្វាយរៀងមានអ្នកជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» ចំនួន ៧៥នាក់ ក្នុងនោះបានយកវត្ថុសំណាកចំនួន៦នាក់ ទៅធ្វើតេស្តរកកូវីដ-១៩ ហើយលទ្ធផលវអវិជ្ជមានទាំងអស់។

លោក កែ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង បានមានប្រសាសន៍នៅថ្ងៃទី៩ ខែធ្នូនេះថាខេត្តស្វាយរៀង មានអ្នកជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា»ប្រយោលៗទេ ហើយពួកគេត្រូវបានឲ្យធ្វើចត្តាឡីស័ក នៅតាមផ្ទះរៀងៗខ្លួន ដោយមានការយកចិត្តទុកដាក់ និងតាមដានផ្ទាល់ពីអាជ្ញាធរមូលដ្ឋាន ដើម្បីឲ្យប្រាកដប្រជាថា ពួកគេបានធ្វើចត្តាឡីស័កត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។

លោកបានបន្តថា ក្នុងចំណោមអ្នកពាក់ព័ន្ធ ចំនួន៧៥នាក់ មានតែ៦នាក់ប៉ុណ្ណោះ ដែលមន្ត្រីបានយកវត្ថុសំណាកទៅធ្វើតេស្តរកកូវីដ-១៩ នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដោយលទ្ធផលអវិជ្ជមានវីរុសកូវីដ-១៩ទាំងអស់។
យ៉ាងណាក៏ដោយ លោកបានណែនាំដល់អ្នកដែលកំពុងធ្វើចត្តាឡីស័កទាំងអស់ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល ឲ្យគ្រប់ចំនួន១៤ថ្ងៃ ដើម្បីទប់ស្កាត់ការចម្លងវីរុសនេះ កុំឲ្យមានការឆ្លងចូលសហគមន៍។

លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង បានប្រាប់អ្នកព័ត៍មានឲ្យដឹងថា អ្នកដែលមានពាក់ព័ន្ធព្រឹត្តិការណ៍២៨វិច្ឆិកា រួមមានពាក់ព័ន្ធមន្ត្រីពន្ធនាគារ ដែលមកលេងនៅឃុំស្វាយធំ ស្រុកស្វាយជ្រំ មន្ត្រីរាជការ មកពីប្រជុំនៅខេត្តសៀមរាប ប្រជាពលរដ្ឋបានទៅលេងផ្សារអ៊ីអន១ និងបុគ្គលិកធនាគារកាថេ សាខាក្រុងបាវិត និងក្រុមគ្រួសារសរុប។
គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ នៅកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន៣៥៤ នាក់ ក្នុងនោះមាន អ្នកឆ្លងក្នុងសហគមន៍ ចំនួន៣៨ នាក់ អ្នកជាសះស្បើយ៣០៧ នាក់និងអ្នកកំពុងសម្រាកពេទ្យ ចំនួន៤៧នាក់៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


