Connect with us

ព័ត៌មានជាតិ

ក្រសួង​បរិស្ថាន ​នឹង​ចាត់​វិធាន​ការ​ច្បាប់​ចំពោះជន​ទាំងឡាយ​ណា​ទន្ទ្រាន​យក​ដី​ក្នុង​តំបន់​អភិរក្ស

បានផុស

នៅ

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន បានធ្វើការព្រមានថា ក្រសួងនឹងចាត់វិធានការច្បាប់​ចំពោះជនទាំងឡាយណាដែលរំលោភបំពាន ទន្ទ្រានយកដីដោយខុសច្បាប់នៅតំបន់អភិរក្សពិសេសតំបន់ការពារទេសភាពបឹងព្រែកល្ពៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងអំឡុងពេលដំណើរទស្សនកិច្ចចុះស្វែងយល់អំពីវឌ្ឍនភាពគម្រោងអភិរក្សតំបន់ដីសើម នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅកាលពីថ្ងៃទី១៦មករា លោក នេត្រ ភក្ត្រា បានមានប្រសាសន៍ថា គ្មានជនណាម្នាក់មានសិទ្ធិ ទិញលក់ដូរដីក្នុងតំបន់អភិរក្សបានឡើយ ហើយក្រសួង បរិស្ថានបដិសេធទទួលស្គាល់នូវលិខិតទិញដូរខុសច្បាប់ទាំងអស់។

លោកបានបន្តថា តំបន់ការពារទេសភាពបឹងព្រែកល្ពៅមានផ្ទៃដីទំហំ ៨៣០៥ហិកតា និងសម្បូរទៅដោយជីវៈចម្រុះជាច្រើនប្រភេទក្នុងមានសត្វស្លាបចំនួន១៣២ប្រភេទ មច្ឆជាតិចំនួន ១៣៨ ប្រភេទ និងរុក្ខជាតិទឹក៣០ប្រភេទ។

លោកបានបន្ថែមថា «ដូច្នេះយើងត្រូវចូលរួមបន្តទៀតក្នុងការការពារ និងអភិរក្សជីវៈចម្រុះនៅតំបន់នេះ ដោយក្រសួងបរិស្ថានក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល នឹងធ្វើការជាមួយក្រសួងស្ថាប័ន និងអង្គការដៃគូពាក់ព័ន្ធក្នុងការរៀបចំផែនការគ្រប់គ្រង ការបោះបង្គោលព្រំប្រទល់ ការចុះបញ្ជីដីរដ្ឋ រៀបចំហេដ្ឋានរចនាសម្ព័ន្ធ និងការរៀបចំឱ្យមានសកម្មភាពទេសចរណ៍ធម្មជាតិ ជាដើម ក្នុងគោលបំណងដើម្បីធានាដល់និរន្តរភាពនៃការអភិរក្ស ការប្រើប្រាស់ដោយឈ្លាសវៃនូវតំបន់ដីសើម សម្រាប់លើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាននៅក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅនេះ»។

លោក នេត្រ ភក្ត្រាបានថ្លែងអំណរគុណចំពោះអាជ្ញាធរថ្នាក់ក្រោមជាតិ និងអង្គការដៃគូ ដែលតែងតែបានចូលរួមសហការក្នុងការអភិរក្សជីវៈចម្រុះនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ និងសូមលើកទឹកចិត្តដល់អ្នកពាក់ព័ន្ធទំាងអស់បន្តកៀរគរថវិកា សម្រាប់អនុវត្តសកម្មភាពនៅក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅនេះ ដើម្បីរក្សាទុកជាឧត្តមប្រយោជន៍ ដល់កូនចៅជំនាន់ក្រោយ។

លោកបានបញ្ជាក់ថា ក្រសួងបរិស្ថាន និងអង្គការដៃគូបានរួមគ្នាការអភិរក្សជីវៈចម្រុះនៅក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ហើយបាននិងកំពុងអនុវត្តសកម្មភាពសំខាន់ៗចំនួន ៤ គឺការអភិរក្សជីវៈចម្រុះ ការលើកម្ពស់ជីវភាពសហគមន៍ ការអប់រំផ្សព្វផ្សាយ និងការសិក្សាស្រាវជ្រាវ។

ជាមួយគ្នានេះដែរលោកបានឱ្យដឹងទៀតថាក្រសួងបរិស្ថាន និងអង្គការដៃគូ បានសាងសង់ស្នាក់ការរងចំនួន១កន្លែងសម្រាប់ពង្រឹងការល្បាតនៅក្នុងតំបន់ សាងសង់អាងទឹកទំហំ១៦ហិកតា ដើម្បីរក្សារទឹកទុកជាអចិន្ត្រៃយ៍សម្រាប់ទ្រទ្រង់ដល់ពពួកសត្វស្លាបទឹកជាពិសេសសត្វក្រៀល ព្រមទាំងបានធ្វើការដាំព្រៃលិចទឹកទំហំ៥ហិកតា និងដាំម៉ឺមផ្លុងទំហំ​២៥ ហិកតា ដែលជាចំណីរបស់សត្វក្រៀល និងបានគ្រប់គ្រងរុក្ខជាតិប្រភេទរាតត្បាត ដូចជាប្រខ្លបយក្ស វល្លិ៍រាតត្បាត និងកំប្លោក ជាដើម។

លោកបាននបន្តថា ជាមួយគ្នាក៏បានបង្កើតធនាគារក្របី ដោយធ្វើការប្រវាស់ក្របីជាមួយប្រជាសហគមន៍មូលដ្ឋាន ដើម្បីឱ្យពួកគាត់បញ្ឈប់ការបរបាញ់សត្វ និងរុករានព្រៃនៅក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ។ បន្ថែមពីនេះ ក៏មានការអប់រំផ្សព្វផ្សាយ និងសិក្សាវាយតម្លៃលើសេវាកម្មប្រព័ន្ធអេកូឡូស៊ី និងការសិក្សាអំពីប្រព័ន្ធជលសាស្រ្តនៅតំបន់នោះ។

លោករដ្ឋលេខាធិការបានបញ្ជាក់ទៀតថា ដោយសារកិច្ចខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា ទើបធ្វើឱ្យតំបន់នេះមានការកើនឡើងនូវប្រភេទជីវៈចម្រុះមួយចំនួន ជាពិសេសសត្វចង្កៀលខ្យងដែលកើនឡើងរហូតដល់រាប់ពាន់ក្បាល និងមានសម្បុកពងកូនយ៉ាងតិចចំនួន២១៨៦ ក្នុងឆ្នាំ២០២០ ខណៈពួកវាមានចំនួនជាង១០០ក្បាលប៉ុណ្ណោះកាលពីឆ្នាំ២០០៣។ លើសពីនេះទៅទៀត យើងឃើញមានវត្តមានប្រភេទសត្វស្លាបជិតផុតពូជដូចជាសត្វចាបព្រៃវែង និងត្រដក់ធំ។

លោក ប៊ូ វរសក្ស នាយកអង្គការជីវិតសត្វស្លាបអន្តរជាតិ មានប្រសាសន៍ថា យើងពិតជាមានមោទភាពណាស់ដែលបានចូលរួមជាមួយក្រសួងបរិស្ថានក្នុងការការពារ និងអភិរក្សជីវៈចម្រុះនៅក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅនេះ។

លោក ហុង ភារៈ អនុប្រធានមន្ទីរបរិស្ថានខេត្តតាកែវ មានប្រសាសន៍ថា មន្ទីរបរិស្ថានខេត្តតាកែវ បានយកចិត្តទុកដាក់ នៅក្នុងការពារថែរក្សាអភិរក្សជីវៈចម្រុះ នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅនេះដោយយើងមានមន្ត្រីឧទ្យានុរក្សប្រចាំការ និងចូលរួមសហការជាមួយអាជ្ញារធរមូលដ្ឋាន និងអង្គការដៃគូនានាក្នុងការការពារ អភិរក្ស និងអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអំពីច្បាប់ និងតម្លៃនៃប្រព័ន្ធអេកូឡូស៊ីរបស់តំបន់ការពារទេសភាពបឹងព្រែកល្ពៅ។

គួរបញ្ជាក់ថា តំបន់ការពារទេសភាពបឹងព្រែកល្ពៅ គឺជាតំបន់ដីសើមដ៏មានសក្កានុពលមួយនៅក្នុងប្រទេសកម្ពុជា ដែលមានទីតំាងភូមិសាស្រ្ត ស្ថិតនៅក្នុងស្រុកបុរីជលសារ និងស្រុកកោះអណ្តែត ខេត្តតាកែវ។

តំបន់នេះមានការកើនឡើងនូវប្រភេទជីវៈចម្រុះមួយចំនួន ជាពិសេសសត្វចង្កៀលខ្យងដែលកើនឡើងរហូតដល់រាប់ពាន់ក្បាល និងមានសម្បុកពងកូនយ៉ាងតិចចំនួន២១៨៦ ក្នុងឆ្នាំ២០២០ បន្ទាប់ពីកាលពីឆ្នាំ២០០៣មានចំនួនជាង១០០ក្បាលប៉ុណ្ណោះ។ លើសពីនេះទៅទៀត ក៏មានវត្តមានប្រភេទសត្វស្លាបជិតផុតពូជដូចជាសត្វចាបព្រៃវែង និងត្រដក់ធំ សត្វក្រៀល ត្រយងខ្លួនស ត្រយងខ្លួនរលោង រនៀលពណ៌ ទុងប្រផេះ ជាដើម៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៣ នាទីutes មុន

អ្នក​ចិញ្ចឹម​ត្រី​នៅ​កម្ពុជា​ស្នើ​រដ្ឋាភិបាល​ចាត់​វិធានការ​នាំ​ចូល​ត្រី​ពី​ប្រទេស​ជិត​ខាង ​ដើម្បី​ជួយ​គាំទ្រ​ការ​ចិញ្ចឹមត្រី​ក្នុង​ស្រុក

ព័ត៌មានជាតិ៣៨ នាទីutes មុន

ផ្ទះទេវតាមួយខ្នង ជាអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវ​បាន​លោកជំទាវ ហ៊ុន ម៉ាណា ប្រគល់​ជូន​ប្រជាពល​រដ្ឋ​នៅ​ខេត្ត​កំពង់ចាម

ព័ត៌មានជាតិ២ ម៉ោង មុន

វឌ្ឍនភាព​ទំនប់​អូរតេធិបតី ៖ ក្រោយ​ដាក់​សម្ពោធ​ អាជ្ញាធរ​ត្រៀម​ត​បណ្តាញ​ផ្គត់ផ្គង់​ទឹកស្អាត​ជូនពលរដ្ឋ​ក្នុងខេត្តមណ្ឌលគិរី

កីឡា២ ម៉ោង មុន

មាស​ ម៉ើ​ ប្រសិន​បើ​មាន​ការ​ឧបត្ថម្ភ​ណា​មួយ​លោក​នឹង​បន្ត​បើក​ក្លឹបមហិទ្ធិឬទ្ធិគុនខ្មែរ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អាស៊ាន​ឯកភាព​​មិនទទួលយក​ការ​បោះឆ្នោត​នៅមីយ៉ាន់​ម៉ា​គ្រោងធ្វើចុងឆ្នាំនេះ​​

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ត្រឡប់មកពីក្រៅប្រទេសភ្លាម លោកឧកញ៉ា ហ៊ួត ជា នាំយកសម្ភារៈសំណង់ទៅជួយកញ្ញា ពេជ្រ ចរណៃ ភ្លាម និងទទួលធ្វើជា BA ថ្នាំលាប MC PAINT ថែមទៀត

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ភ្នាក់ងារ​ចារកម្ម​ជាន់​ខ្ពស់​អ៊ុយក្រែន ​ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​រដ្ឋធានី​កៀវ

សន្តិសុខសង្គម៧ ម៉ោង មុន

ជំនន់ទឹកភ្លៀងអូរព្រំដែនកម្ពុជា ថៃ បានលិចច្រោះក្បាលស្ពាន និងផ្លូវវាងក្នុងស្រុកសំឡូត

ព័ត៌មានជាតិ២២ ម៉ោង មុន

រដ្ឋមន្ត្រីវប្បធម៌កម្ពុជា ប្រាប់ពិភពលោកថា ថៃលួចចម្លងប្រាសាទអង្គរវត្ត និងស្នើសុំយូណេស្កូ ពិនិត្យលើបញ្ហានេះ

Sokha Hotels

ព័ត៌មានពេញនិយម