ព័ត៌មានជាតិ
កម្ពុជានៅសល់ភូមិ ៣៥០ ទៀតមិនទាន់មានអគ្គិសនីប្រើប្រាស់
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងរ៉ែនិងថាមពលបានឱ្យដឹងថា រហូតមកដល់ពេលនេះមានភូមិចំនួន ៣៥០ ភូមិទៀតក្នុងចំណោមភូមិប្រមាណជាង ១៤ ០០០ភូមិ នៅទូទាំងប្រទេស នៅមិនទាន់មានអគ្គិសនីប្រើប្រាស់នៅឡើយ។

លោក ហេង គន្ធលាង អ្នកនាំពាក្យក្រសួងរ៉ែនិងថាមពលមានប្រសាសន៍នៅថ្ងៃទី២២ មករា នេះថា ឆ្នាំ២០២១ មានភូមិចំនួន២១០ភូមិប៉ុណ្ណោះ នៅមិនទាន់មានអគ្គិសនីប្រើប្រាស់។ ប៉ុន្តែនៅពេលយើងបានសិក្សាស្រាវជ្រាវឡើងវិញចំនួនភូមិដែលមិនទាន់មានអគ្គិសនីប្រើប្រាស់ បានកើនឡើងរហូតដល់ទៅ៣៥០ភូមិ ហើយភូមិទាំងនោះជាភូមិថ្មីៗដែលទើបតែបានបង្កើត។

លោកបានបន្តថា ភូមិចំនួន៣៥០នោះនៅមិនទាន់ភ្ជាប់ជាមួយបណ្តាញជាតិ ដោយសារភូមិទាំងនេះជាភូមិបណ្តែតទឹក ភូមិនៅលើកោះ ភូមិមិនមានផ្លូវធើ្វដំណើរ ភូមិមានផ្លូវពិបាកធ្វើដំណើរ និងភូមិលិចទឹកនៅរដូវវស្សា។
ប៉ុន្តែទោះជាយ៉ាងណា ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិទាំងនោះក៏មានអគ្គិសនីប្រើប្រាស់ដែរដូចជាប្រើប្រព័ន្ធពន្លឺព្រះអាទិត្យតាមផ្ទះ និងប្រភពថាមពលកកើតឡើងវិញផេ្សងទៀតផងដែរដូចជាថាមពលពន្លឺព្រះអាទិត្យ ជីវម៉ាស ជីវឧស្ម័ន ថាមពលអាគុយ តាមគោលដៅរបស់រាជរដ្ឋាភិបាល៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


