Connect with us

ព័ត៌មានជាតិ

ចាន់ វឌ្ឍនាកា​ ទទួលថវិកា​ឧបត្ថម្ភ ៥ ម៉ឺន​ដុល្លារ​ពី​សម្តេច​តេជោ យកទៅព្យាបាល​របួស

បានផុស

នៅ

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានឧបត្ថម្ភថវិកាចំនួន ៥ ម៉ឺនដុល្លារអាមេរិក ដើម្បីព្យាបាលរបួសរបស់ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា របស់ក្លិបបឹងកេតនិងក្រុមជម្រើសជាតិកម្ពុជា។ នេះបើយោងតាមបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោក ចាន់ ចេស្ដា ដែលជាឪពុករបស់ ចាន់ វឌ្ឍនាការនៅរសៀលថ្ងៃទី ២៨ ខែ មករា នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ចាន់ ចេស្ដា បានសរសេរថា៖«ក្នុងនាមខ្ញុំបាទជាឪពុកម្តាយនិងក្រុមគ្រួសាររបស់កីឡាករ ចាន់ វឌ្ឍនាកា សូមលំអោនកាយគោរពថ្លែងអំណរគុណដ៏ជ្រាល ជ្រៅបំផុតចំពោះគុណូបការៈដ៏ថ្លៃថ្លារបស់សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតដែលបានជួយ ឧបត្ថម្ភថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ចំនួន 50.000$ ប្រាំម៉ឺនដុល្លា សហរដ្ឋអាមេរិកដើម្បីព្យាបាលរបួសរបស់កូនខ្ញុំបាទ។ ខ្ញុំបាទសូមគោរពជូនពរីសម្តេចតេជោ,សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បុត្រាបុត្រីនិងចៅៗជាទីស្រឡាញ់សូមមេត្តាបន្ត មានសុខភាពល្អប្រសើរី កម្លាំងពលំ មាំមួន បញ្ញាញាណភ្លឺថ្លាអាយុយឺនយូរដើម្បីបន្តដឹកនាំប្រទេសកម្ពុជាអោយសម្បរណ៍រុងរឿងថែមទៀត ។ជាមួយគ្នានេះដែរខ្ញុំបាទ និងក្រុមគ្រួសារក៏សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅ បំផុតចំពោះលោកស្រី ពុធ ធីតាប្រធានក្លឹបនិងស្វាមី លោកបែរ មករាអ្នកចាត់ការទូទៅរបស់ក្លឹបបាល់ទាត់បឹង កេតដែលបានខ្នះខ្នែងជ្រោមជ្រែងលះបង់កម្លាំងកាយនិងថវិកាតាំងពីលរបួសរហូតដល់ពេលនេះបាននិង កំពុងរៀបចំបែបបទដើម្បីចេញទៅវះកាត់នៅប្រទេសថៃ ។ សូមអរគុណដល់បងប្អូន កូនកុយនិងចៅៗនិងបៀនទាំងអស់ដែលបាន បារម្ភនិងជូនពរ អោយ័កូនប្រុសរបស់ខ្ញុំឆាប់ជាសះស្បើយដូចដើមឡើងវិញ ។ដោយសេចក្តី គោរពដ៏ខ្ពង់ខ្ពស់បំផុត»​។

លោក ចាន់ វឌ្ឍនាកា បានរងរបួសដាច់សរសៃជង្គង់ខាងស្ដាំ ACL (Anterior Cruciate Ligament) អំឡុងការប្រកួតពានរង្វាន់មិត្តភាពមួយរវាងក្រុមបឹងកេតទល់ នឹងក្រុមវិសាខាកាលពីថ្ងៃទី២៦ ខែមករា ដែលអាចធ្វើឱ្យគេអវត្តមានយ៉ាងតិចរយៈពេល ៦ខែ។

កីឡាករខ្សែប្រយុទ្ធឆ្នើមរបស់កម្ពុជាវ័យ២៨ ឆ្នាំរូបនេះបានបង្ហោះនៅលើហ្វេសប៊ុកថា៖ “កុំមានការតក់ស្លុតកុំមានការភ័យខ្លាច។ ខ្ញុំគ្រាន់តែសម្រាកមួយពេលប៉ុណ្ណោះ វាគ្រាន់តែជាការវះកាត់តូចមួយប៉ុណ្ណោះសម្រាប់ខ្ញុំ ។ខ្ញុំមិនខ្លាចខ្ញុំធ្លាប់នៅក្រៅទីលានដោយមិនប្រកួត៦​ ខែទៅ៧ខែ តែខ្ញុំអាចត្រឡប់មកវិញបាន។ ចុះគ្រាន់តែរបួស ប៉ុណ្ណេះចង់មករារាំងផ្លូវជីវិតរបស់ខ្ញុំមិនអាចទៅរួចទេ។ អរគុណអ្នកគ្រប់គ្នាផ្ដល់កម្លាំងចិត្តនឹងលើកទឹកចិត្តខ្ញុំ ជួបគ្នា៦ខែទៀតក្រោយការវះកាត់ជោគជ័យ”៕ ដោយ៖ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម