កីឡា
អវត្តមាន Privat និង វឌ្ឍនាកា ធ្វើឲ្យកម្ពុជាកាន់តែជួបបញ្ហាក្នុងតំបន់ប្រយុទ្ធ
ក្រុមជម្រើសជាតិកម្ពុជាត្រូវជួបជាមួយក្រុមជម្រើសជាតិប៉ាគីស្ថានក្នុងការប្រកួតជើងទី២ វគ្គជម្រុះបឋមពានរង្វាន់ពិភពលោកឆ្នាំ២០២៦ នៅកីឡដ្ឋាន Jinnah ក្នុងទីក្រុង អីស្លាម៉ាបាដ វេលាម៉ោង៤ រសៀល។
ការប្រកួតជើងទី២កម្ពុជានៅតែជួបបញ្ហាកង្វះកីឡាករនៅតំបន់ប្រយុទ្ធដោយសារកីឡាករដើមកំណើតកាមេរូន ទើបចូលសញ្ជាតិកម្ពុជា Privat Mbarga និងកីឡាករ ចាន់ វឌ្ឍនាកា នៅតែមិនបន្តចូលរួមជាមួយក្រុមជម្រើសជាតិ។ ក្រុមកម្ពុជានឹងត្រូវធ្វើការធ្ងន់នារសៀលនេះ ដោយសារការប្រកួតជើងទី១នៅពហុកីឡដ្ឋានជាតិអូឡាំពិកបានត្រឹមលទ្ធផល ០-០ ក្នុងនាមម្ចាស់ផ្ទះ។

ការប្រកួតជើងទី១ កម្ពុជាធ្វើមិនបានល្អទេ ដោយពិបាករកឱកាសក្នុងការស៊ុតសំដៅទីលើក្រុមប៉ាគីស្ថាន។ ការប្រកួត៩០នាទីពេញកម្ពុជាស៊ុតបាន៩លើក ប៉ុន្តែចំគោលដៅតែ២លើកប៉ុណ្ណោះ។ ចំពោះខ្សែប្រយុទ្ធ២រូបកីឡាករ ឃាន់ សុប៉ិន និង រុឹង ប៊ុនហៀង ដែលលោក Félix Dalmás ជ្រើសរើសមកគឺសុទ្ឌតែជាកីឡាករដែលមាននាទីលេងតិចក្នុងលីគកំពូលកម្ពុជា។ នេះក៏ជាហេតុមួយដែលធ្វើឲ្យកម្ពុជាជួបបញ្ហាក្នុងតំបន់ប្រយុទ្ធ។ លោក Félix ក៏ធ្លាប់លើកឡើងពីបញ្ហាកង្វះខ្សែប្រយុទ្ធក្នុងប្រអប់ ដោយសារក្លិបនៅលីគកំពូលកម្ពុជាភាគច្រើនគឺប្រើប្រាស់ធនធានកីឡាករបរទេសក្នុងតំបន់ប្រយុទ្ធ។


ក្នុងជំនួបរសៀលនេះសមាជិកភ្នំពេញក្រោន៤រូបគឺកីឡាករ Yudai Ogawa, អ៊ន ចាន់ប៉ូលីន, យ៉ើ មូស្លីម និងកីឡារ ជួន ចាន់ចាវ នឹងក្លាយជាតួអង្គដ៏សំខាន់ក្នុងតំបន់បម្រើកណ្ដាលនិងតំបន់ការពារ។ ការប្រកួតជើងទី១ សមាជិកភ្នំពេញ៤រូបនេះពិតជាធ្វើបានល្អមែនទែន ជាពិសេសកីឡាករ Yudai Ogawa លេង៩០នាទីហើយបំពេញតួនាទីរបស់ខ្លួនក្នុងតំបន់បម្រើកណ្តាលបានយ៉ាងល្អ។ រូបគេក៏ជាប់ឈ្មោះជាកីឡាករដែលលេងល្អបំផុតក្នុងការប្រកួតនោះផងដែរ៕


អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


