កីឡា
ថ្ងៃនេះ ចាន់ វឌ្ឍនាកា និង ស៊ូ យ៉ាទី ជួបកីឡាករ Aston Villa ៣នាក់
កីឡាករបាល់ទាត់កម្ពុជា ចាន់ វឌ្ឍនាកា និង ស៊ូ យ៉ាទី តាមការគ្រោងទុកនៅថ្ងៃចន្ទ ទី១១ ខែធ្នូ នឹងជួបផ្ទាល់កីឡាកររបស់ក្លិប Aston Villa ៣រូប បន្ទាប់ពីបានទស្សនាការប្រកួតរបស់ក្លិបអង់គ្លេសមួយនេះកាលពីអាទិត្យ។

ខ្សែប្រយុទ្ធរបស់ក្លិបបឹងកេត ចាន់ វឌ្ឍនាកា និង អ្នកចាំទីរបស់ ណាហ្គាវើលដ៍ ស៊ូ យ៉ាទី ត្រូវបានដៃគូរបស់ក្លិបបាល់ទាត់អង់គ្លេស Aston Villa អញ្ជើញទៅទស្សនា និងទស្សនកិច្ចកាលពីសប្តាហ៍មុន។ បន្ទាប់ពីបានទៅដល់កីឡាករកម្ពុជាទាំងពីររូបបានទស្សនាការប្រកួតសំខាន់នៅពេល Aston Villa ដែលកំពុងឡើងជើងបានយកឈ្នះក្រុមកាំភ្លើងធំ Arsenal ដោយលទ្ធផល ១-០ នៅកីឡដ្ឋាន Villa Park។
សប្តាហ៍នេះ ចាន់ វឌ្ឍនាកា និង ស៊ូ យ៉ាទី មានសកម្មភាពមួយចំនួនទៀតដូចជាទស្សនាហេដ្ឋារចនាសម្ព័ន្ធកីឡដ្ឋាន Villa Park ទស្សនាទីលានហ្វឹកហាត់ ការណ្តុះបណ្តាលថ្នាលយុវជន ក៏ដូចជាផ្សាររបស់ក្លិបគឺ Villa Shop។

ជាពិសេសកីឡាករកម្ពុជាទាំងពីររូបនឹងបានជួបផ្ទាល់កីឡាករ Aston Villa ៣នាក់គឺខ្សែការពារសញ្ជិអង់គ្លេស Matty Cash, ខ្សែការពារកណ្តាលសញ្ជាតិអង់គ្លេស Ezri Konsa និងខ្សែបម្រើកណ្តាលសញ្ជាតិស្លុតឡេន John McGinn ដែលជាប្រធានក្រុម។ ពួកគេក៏មានការប្រកួតលក្ខណៈ Challenge ដើម្បីដកស្រង់បទពិសោធ និងបង្កើនភាពសប្បាយរីករាយ។
ឆ្លងកាត់ការប្រកួត១៦សប្តាហ៍ Aston Villa បានឈ្នះ១១ ស្មើ២ និងចាញ់៣ មាន៣៥ពិន្ទុ កំពុងឈរលេខ៣ក្នុងតារាងតាមពីក្រោយក្រុមលេខ២ Aston Villa មាន៣៦ពិន្ទុ និងក្រុមលេខ១ Liverpool មាន៣៧ពិន្ទុ៕



អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


