កីឡា
លោក Conor ប្រាប់ថា ចាន់ វឌ្ឍនាកា មានឱកាសលេង នៅថ្ងៃស្អែកក្នុងពានសម្តេចតេជោ
ក្លិបបាល់ទាត់ បឹងកេត បានបញ្ចេញបញ្ជីឈ្មោះកីឡាករ ១៨ នាក់ ដែលត្រូវធ្វើដំណើរទៅប្រកួតជាមួយក្រុមឡាយអ៉ិនឃីង ខេត្តសៀមរាប ជើងទី១ វគ្គ១៦ ក្រុមចុងក្រោយ ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ នៅថ្ងៃទី២១ ខែមករា ឆ្នាំ ២០២៦ នៅខេត្តសៀមរាប។

ក្នុងចំណោមកីឡាករ ១៨ នាក់ មានខ្សែប្រយុទ្ធ ៣ នាក់ដែលមានកីឡាករ ចាន់ វឌ្ឍនាកា, អ៊ាវ សុវណ្ណដារ៉ា និងកីឡាករ Bevn Myer។ អ្វីដែលគួរឲ្យចាប់អារម្មណ៍គឺ ចាន់ វឌ្ឍនាកា ដែលមិនទាន់បង្ហាញខ្លួននៅលើទីលានទេ ក្នុងលីគបាល់ទាត់កំពូលកម្ពុជា ដោយសាររូបគេមានបញ្ហារបួសជាច្រើនខែមកហើយដែល ទើបតែល្អប្រសើរប៉ុណ្ណោះ។

ទោះបីជាយ៉ាងណា ក្នុងពានរង្វាន់សម្តេចតេជោ ជើងទី១ វគ្គ ១៦ ក្រុមចុងក្រោយនេះ ចាន់ វឌ្ឍនាកា អាចមានឱកាសបង្ហាញខ្លួននៅលើទីលាន ដោយសារ បឹងកេត ជួប ក្រុមឡាយអ៉ិនឃីង ខេត្តសៀមរាប ដែលមានកម្រិតសមត្ថភាពទាប។

លោក Conor Nestor គ្រូបង្វឹក បឹងកេត បានប្រាប់«កម្ពុជាថ្មី»ថា ៖«ចាន់ វឌ្ឍនាកា មានឈ្មោះក្នុងបញ្ជី ១៨នាក់ហើយ ដូច្នេះរូបគេមានឱកាសលេងនៅលើទីលាន»។
ចាន់ វឌ្ឍនាកា បានរបួសសសៃជើង ACL ដែលបានកើតមានឡើងក្នុងការប្រកួតរបស់ បឹងកេត ជាមួយក្រុមខេត្តកំពង់ចាម ខែមករា ឆ្នាំ២០២៥ ជើងទី១ វគ្គ១៦ក្រុមចុងក្រោយ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ រដូវកាល២០២៤-២៥។ គិតរហូតដល់ពេលនេះមានរយៈពេលជាងមួយឆ្នាំហើយដែលរូបគេបានព្យាបាលរបួស និងមិនបានបង្ហាញខ្លួននៅលើទីលាន។

សូមបញ្ជាក់ថា ក្រុមនៃលីគកំពូលកម្ពុជា ចំនួន ៤ ត្រូវប្រកួតក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៩ ជើងទី១ វគ្គ ១៦ ក្រុមចុងក្រោយ នៅថ្ងៃស្អែក ទី២១ ខែមករា ឆ្នាំ ២០២៦។
- ក្រុមបាត់ដំបង យូណៃធីត vs ព្រះខ័នរាជស្វាយរៀង នៅទីលានសាកលវិទ្យាល័យ បាត់ដំបង
- ក្រុមខេត្តត្បូងឃ្មុំ vs ភ្នំពេញក្រោន នៅទីលានវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន មេមត់
- ក្រុមឡាយអ៉ិនឃីង ខេត្តសៀមរាប vs បឹងកេត នៅកីឡដ្ឋាន អាគីហ៊ីរីរូកាតុ
- ក្រុមភ្នំពេញហ្គាឡាក់ស៊ី vs វិសាខា នៅទីលានវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា

ការប្រកួតនៅវេលាម៉ោង ៣:៣០នាទី រសៀលដូចគ្នា៕
អត្ថបទ៖ វិរបុត្រ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


