កីឡា
ចាន់ វឌ្ឍនាកា ប្រាប់កន្លែងសំខាន់៣ដែលជាបទពិសោធថ្មីនៅទឹកដី Aston Villa
កីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា និងបឹងកេត ចាន់ វឌ្ឍនាកា បានទម្លាយឲ្យដឹងពីចំណេះដឹងថ្មីក្នុងបាល់ទាត់សម័យទំនើប នៅពេលរូបគេបានទៅទស្សនកិច្ចក្លិប Aston Villa របស់អង់គ្លេសកាលពីសប្តាហ៍មុន។
ចាន់ វឌ្ឍនាកា បានឲ្យដឹងថា រូបគេទទួលបានបទពិសោធថ្មីៗជាច្រើននៅពេលទៅទស្សនកិច្ចក្លិប Aston Villa ដែលជាផ្នែកដ៏សំខាន់ធ្វើឲ្យក្លិបបាល់ទាត់អង់គ្លេសមួយនេះស្ថិតនៅក្នុងកម្រិតស្តង់ដា និងលក្ខណៈអាជីពស្របតាមបាល់ទាត់សម័យទំនើប។

សមាជិកក្លិបបឹងកេតរូបនេះបានបង្ហាញកន្លែង៣សំខាន់គឺ១. ហាងលក់សម្លៀកបំពាក់ និងវត្ថុអនុស្សាវរីយ៍, ២. ទីលានហ្វឹកហាត់ និងកន្លែងធ្វើការងារជំនាញរបស់បុគ្គលិក និង៣.ទីលានប្រកួតផ្លូវការ។
ចាន់ វឌ្ឍនា បានរៀបរាប់ថា ៖«Villastor គឺជាកន្លែងលក់សម្ភារ និងវត្ថុអនុស្សាវរីយ៍របស់ក្លិប។ Bodymoor Health Training Ground គឺជាកន្លែងហ្វឹកហាត់សម្រាប់ក្រុម Aston villa ដែលមានដូចជា ទីលានហ្វឹកហាត់ បន្ទប់សម្រាប់បុគ្គលិកធ្វើការទៅតាមជំនាញរបស់ពួកគាត់ បន្ទប់សម្រាប់ព្យាបាល កន្លែងហ្វឹកហាត់សាច់ដុំ (gym) និងអាហារដ្ឋានសម្រាប់កីឡាករ និងបុគ្គលិក។ Villa Park គឺជាស្តាតសម្រាប់ការប្រកួត ដែលពេលនោះខ្ញុំក៏បានចូលរួមទស្សនាការប្រកួត១ប្រកួតផងដែ និងបានចូលទស្សនកិច្ចផ្ទាល់ក្នុងបន្ទប់ផ្លាស់សម្លៀលបំពាក់ផ្ទាល់កីឡាករ»។
កីឡាកររូបនេះបានបញ្ជាក់ថា នេះជាការរៀនសូត្រចំណេះដឹងថ្មីដែលត្រូវយកមកចែករំលែកក៏ដូចជាអភិវឌ្ឍបាល់កម្ពុជានាពេលបច្ចុប្បន្ន និងថ្ងៃអនាគត។

ចាន់ វឌ្ឍនាកា និង ស៊ូ យ៉ាទី កាលពីថ្ងៃទី១១ ខែធ្នូ បានជួបផ្ទាល់កីឡាកររបស់ក្លិប Aston Villa ៣រូបគឺខ្សែការពារសញ្ជិអង់គ្លេស Matty Cash, ខ្សែការពារកណ្តាលសញ្ជាតិអង់គ្លេស Ezri Konsa និងខ្សែបម្រើកណ្តាលសញ្ជាតិស្លុតឡេន John McGinn ដែលជាប្រធានក្រុម៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


