Connect with us

ព័ត៌មានជាតិ

អភិបាល​រាជធានី ស្នើ​សូម​ឲ្យ​ទូត​អារ៉ាប៊ីសាអ៊ូឌីត​ជួយ​អំពាវនាវ​អ្នកមាន​និ​យោគ​ទុន មក​បណ្ដាក់ទុន រកស៊ី​ឲ្យ​បាន​ច្រើន នៅ​រាជធានី​ភ្នំពេញ

បានផុស

នៅ

ភ្នំពេញ​ ៖ លោក​ឃួ​ង ស្រេង​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ស្នើ​សូម​ឲ្យ​ឯកអគ្គរាជទូត​អារ៉ាប៊ីសាអ៊ូឌីត​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម មាន​និង​វសនដ្ឋាន​នៅ​ទីក្រុង​ហាណូយ ជួយ​អំពាវនាវ ទៅដល់​អ្នកវិនិយោគទុន ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត អោយមក​វិនិយោគ បណ្ដាក់ទុន រកស៊ី​នៅ​រាជធានី​ភ្នំពេញ​អោយបាន​ច្រើន ខណៈដែល​រាជធានី​ភ្នំពេញ​បាន​បើក​សេដ្ឋកិច្ច​ប្រទេស​ឡើងវិញ ក្រោយពី​ជំងឺ​កូ​វីដ​-១៩​មាន​ភាព​ធូរស្រាល ដែល​អាច​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​នេះ​បានល្អ​ប្រសើរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ស្នើឡើង​បែបនេះ របស់លោក​ឃួ​ង ស្រេង បានធ្វើ​ការឡើង កាលពី​ល្ងាច​ថ្ងៃទី​២៨ មករា​ឆ្នាំ​២០២២ ​ក្នុងជំនួប​សំដែង​ការគួរសម រវាង​លោក​ឃួ​ង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ និង​លោក ហ្វា​ហាត់ សា​អ៊ូ​ឌ អាល់​សូ​វៃ​លឹម (H.E Saul F.MAL Suwelim) ឯកអគ្គរាជទូត​អារ៉ាប៊ីសាអ៊ូឌីត​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម មាន​និ​វសនដ្ឋាន​នៅ​ទីក្រុង​ហាណូយ នៅ​សាលា​រាជធានី​ភ្នំពេញ​។

លោក​ឃួ​ង ស្រេង បាន​មានប្រសាសន៍​លើកឡើងថា នៅ​រាជធានី​ភ្នំពេញ​មានកម្ម​ករ កម្មការិនី​បម្រើ​ការងារ​ប្រមាណ​៦០​ម៉ឺន​នាក់ ។ រាជធានី​ភ្នំពេញ ក៏ដូចជា ប្រទេស​កម្ពុជា​ទាំងមូល​បាន​បង្ការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ បាន​យ៉ាង​ល្អ ដោយសារ ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេ​ជោ​ហ៊ុន សែន បាន​ស្រោច​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ បានល្អ រហូត​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​៣ លើ​ពិភពលោក និង​បាន​បើក​សេដ្ឋកិច្ច ប្រទេស​អោយមាន​ប្រក្រតីភាព​ឡើងវិញ​ផងដែរ​។

ទន្ទឹមនឹងនេះ លោក​ស្នើ​សូម​ឲ្យ​ឯកអគ្គរាជទូត​អារ៉ាប៊ីសាអ៊ូឌីត​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម មាន​និ​វសនដ្ឋាន​នៅ​ទីក្រុង​ហាណូយ ជួយ​អំពាវនាវ ទៅ​អ្នកវិនិយោគទុន ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​មក​វិនិយោគ បណ្ដាក់ទុន រកស៊ី​នៅ​រាជធានី​ភ្នំពេញ​អោយបាន​ច្រើន ដូចជា​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងទៀត មាន​ទាំង លូ ប្រឡាយ ទឹកជា​ដើម ។ រាជធានី​ភ្នំពេញ​និង​ទទួលយក​អ្នកវិនិយោគទុន​ទាំង​អស់ពី​អា​រ៉ា​ប៊ី​សា​អូឌីត ។

លោក​ឃួ​ង ស្រេង ក៏បាន​ថ្លែង​នូវ ការ​អរគុណ​ផងដែរ​ចំពោះ​បំណងល្អ​របស់​អារ៉ាប៊ីសាអ៊ូឌីត​លើ កម្ចី​ឥណទាន ក្នុងការ​កសាង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​នៅ​កម្ពុជា តាមរយៈ​ការសម្របសម្រួល​ពី​លោក​ឧកញ៉ា​អូស្មាន់​ហាស្សាន់​ផងដែរ​។

លោក ហ្វា​ហាត់ សា​អ៊ូ​ឌ អាល់​សូ​វៃ​លឹម (H.E Saul F.MAL Suwelim) បាន​មានប្រសាសន៍​លើកឡើងថា រាជធានី​ភ្នំពេញ ពិត​ជាមាន​ភាពស្រស់​បំព្រង យើង​បាន​ជំរុញ​ឲ្យ​មាន វិស័យ​ទេសចរណ៍​នៃ​ប្រទេស ទាំងពីរ កម្ពុជា -​អា​រ៉ា​ប៊ី​សា​អូឌីត មាន​ភាពល្អប្រសើរ ដោយ​ប្រជា​ពល​អា​រ៉ា​ប៊ី​សា​អូឌីត បានមក​ទេសចរណ៍​នៅ​កម្ពុជា ច្រើន ហើយ​ពលរដ្ឋ​កម្ពុជា​ក៏បាន​ទៅ​ទេសចរ នៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ច្រើន​ផងដែរ ។

លោក​មានបំណង​ចង់​ចងសម្ព័ន្ធភាព ឲ្យ​កាន់តែ​ល្អប្រសើរ​ជាមួយនឹង​ប្រទេស​កម្ពុជា ក្នុងនោះ រដ្ឋមន្ត្រី​ក្រសួងការបរទេស​អា​រ៉ា​ប៊ី​សា​អូឌីត មានបំណង​មក ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​ដែរ ប៉ុន្តែ​ត្រូវបាន​លើក​ពេល​ទៅវិញ ហើយ​គ្រោង​នឹង​មក​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​ក្នុងអំឡុង​ខែ មិនា ឆ្នាំ ២០២២​ខាងមុខ​។

លោក ហ្វា​ហាត់ សា​អ៊ូ​ឌ អាល់​សូ​វៃ​លឹម បាន​ទទួលស្គាល់ថា កម្ពុជា​គឺជា​ប្រទេសមួយ​ដែលមាន​លទ្ធិប្រជាធិបតេយ្យ​ពេញលេញ ហើយក៏​ជា​ប្រទេសមួយ​ទប់ស្កាត់​កូ​វីដ​-១៩ បាន​យ៉ាង​ល្អប្រសើរ​ផងដែរ​។

លោក​ថា ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត គឺជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ទាំង​២០ ដែលជា​ប្រទេស​​អ្នកមាន ដែល​ធ្វើអោយ​អារ៉ាប៊ីសាអ៊ូឌីត មាន​ជំនួយ​ជាច្រើន លើ​វិស័យ​មនុស្សធម៌​ជាមួយ​ចំនួន​លើ​ពិភពលោក ។ សម្រាប់​កម្ពុជា អារ៉ាប៊ីសាអ៊ូឌីត​បាន​ជួយ​និស្សិត​កម្ពុជា​ចំនួន ៨៥​កន្លែង ទាំង បរិញ្ញាបត្រ​និង​បណ្ឌិត​ផងដែរ​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម